ភាគទី : 09 》[ ម៉ាក់ឯងក៏ជួយមិនបានដែរ ]
#Kookhope
____________តុក..តុក..!!
《កូនប៊ី..គឺម៉ាក់ណា បើកទ្វារតិចមក》អ្នកនាងអ៊ីជុងដឹងថាកូនមិនសប្បាយចិត្តចំពោះទង្វើលោកពូនិងសង្សារទេ តែមិនហ៊ាននិយាយ ទើបមករកកូននិយាយលេង
《បាទអ្នកម៉ាក់ អញ្ជើញចូលមក》ហូប៊ី
《ប៉ាកូនផ្ដាំមកថា បើកូនចង់ទៅលេងនៅផ្ទះចាស់មួយរយ:ក៏បានដែរ ទីនោះមានសមុទ្រមានទេសភាពស្អាត ខ្យល់អាកាសក៏ល្អដែរ》អ្នកនាងអ៊ីជុង
《ខានស្អែកនេះវិស្សមកាលហើយម៉ាក់ តែខ្ញុំសុំនាំមិត្តភក្តិទៅដែរបានទេ?》ហូប៊ីចង់នាំយ៉ូទៅដែរហើយមើលទៅ ណាមួយក៏ធុញថប់នឹងលោកពូដែលនាំស្រីស្នេហ៍មករាល់ថ្ងៃគ្មានក្រែងអ្នកណាដែរ ទៅឲ្យផុតកុំឃើញកុំលឺទៅលែងអីហើយ
ចៃដន្យណាស់ជុងហ្គុកបានដើរកាត់លឺការពិភាក្សានេះ ណាមួយក៏ចង់ដឹងថាហូប៊ីបានប្ដឹងអីខ្លះប្រាប់ម៉ាក់ថាខ្លួនបានធ្វើបាបឬអត់?
《ហ្ហឹស! បើថាគេចទៅជួបគ្នាជាមួយអាយ៉ូនឹងតែ 2នាក់ក៏ថាទៅ យកលែសសុទ្ធតែធុញថប់នឹងយើង ពុទ្ធោអើយ...ធ្វើខ្លួនឯងល្អត្រឹមត្រូវណាស់ តមាត់គ្មានដាច់មួយម៉ាត់ ឌឺក៏ឌឺទៀត》នាយរអ៊ូតិចៗម្នាក់ឯងខ្នាញ់នឹងហូប៊ីម្ដងៗចង់តែចាប់ក្រញិចឲ្យណាណី ពីមុនស្អប់មិនចង់ឃើញមុខ មិនចង់និយាយជាមួយទេ តែឥលូវខ្នាញ់គ្រប់ពេល
《ហូប៊ី...កុំប្រកាន់ កុំខឹងនឹងពូឯងអីណា គេចរឹកតែចឹងតាំងពីដើមហើយកូន》អ្នកនាងចាប់ដៃកូនជួយនិយាយឲ្យប្អូនប្រុស មិនចង់ឲ្យសមាជិកគ្រួសារមិនចុះសម្រុងគ្នាទេ នេះគាត់នៅមិនទាន់ដឹងថាប្អូនប្រុសគាត់ធ្វើអ្វីខ្លះលើកូនគាត់ទេ
《លោកពូមិនដែលស្រលាញ់ខ្ញុំទេម៉ាក់ គាត់ស្អប់មុខខ្ញុំដូចជាសត្រូវមកពីជាតិណាចឹង និយាយមែនណាម៉ាក់ ពេលខ្លះខ្ញុំខ្លាចរហូតមិនចង់នៅជិតគាត់ទៀតទេ》រាងតូចខិតទៅអោបម៉ាក់ ចង់ប្រាប់រឿងនោះតែមិនហ៊ានខ្លាចម៉ាក់ពិបាកចិត្ត
《ហ្ហឹមម...បើពិបាកពេក កូនទៅនៅផ្ទះចាស់ រកកន្លែងរៀនថ្មីល្អទេ មិនបាច់នៅជិតលោកពូទៀតទេ កុំឲ្យមានបញ្ហានឹងគ្នាតទៀត》អ្នកនាងអ៊ីជុង