ភាគទី : 20 》[ គេត្រលប់មកវិញហើយ ]
#Kookhope
____________《បងយ៉ុន តោះទៅញ៉ាំបាយ》ហូប៊ីមកបបួលយ៉ុនហ្គីទៅញ៉ាំបាយថ្ងៃត្រង់ តែជុងហ្គុកនៅក្នុងនោះដែរ រាងតូចមិនខ្ចីមើលមុខ ព្រោះតែខឹងរឿងមុននោះ
《បងបង្ហើយការងារសិនប៊ី》យ៉ុនហ្គីនៅមើលឯកសារដែលជុងហ្គុកដាក់ឲ្យ គេប្រឹងយកចិត្តទុកដាក់ណាស់ មិនចង់ឲ្យនាយប្រធានស្ដីបន្ទោសឬរកលែសដេញចេញបានទេ
《ពូនៅអង្គុយទំនេរត្រង់នេះ មិចក៏មិនបបួល?》ជុងហ្គុកចងចិញ្ចើមមិនពេញចិត្តនឹងកិរិយារបស់ហូប៊ីឡើយ ធ្វើដូចខ្លួនគេគ្មានរូបរាងយ៉ាងចឹង នេះបានថ្មីចង់ចោលចាស់មែនទេ?
《លោកពូទំនេរមែនទេ? ចឹងជួយធ្វើការងារនេះជំនួសបងយ៉ុនផងទៅ》ហូប៊ីលើកសាមីទៅដាក់លើតុជុងហ្គុកវិញ
《អេ..ប៊ី》យ៉ុនហ្គី
《កិច្ចការអ្នកណាអ្នកនឹងត្រូវធ្វើខ្លួនឯង ទៅរៀនបើឲ្យគេរៀនជំនួសខ្លួនយើងមិចនឹងចេះទៅ មែនទេយ៉ុនហ្គី?》ជុងហ្គុកលើកចិញ្ចើមងាកទៅសួរយ៉ុនហ្គី
នាយកម្លោះក៏ងក់ក្បាលតិចៗ មិនមែនគេខ្លាចជុងហ្គុកទេ គ្រាន់តែគេម៉ឺងម៉ាត់នឹងការងារប៉ុណ្ណោះ ហើយក៏ដូចអ្វីដែលជុងហ្គុកថាចឹង ឲ្យគេធ្វើជំនួសយើងនៅតែមិនចេះដដែល
តុក...តុក...!!
《បងហ្គុក...នឹកណាស់នៀក》នាងយេរីមិនដឹងទើបអើតមកពីណាទេ ម្ដងបាត់ម្ដងបង្ហាញខ្លួនដូចខ្មោច ចង់មកក៏មក ចង់ទៅក៏ទៅតាមចិត្ត
《យេរី អូនទើបមកពីណា?》ជុងហ្គុក
《ក៏ដូចដែលប្រាប់តាមទូរសព្ទរួចហើយ អរគុណបងខ្លាំងណាស់ សឺត..! សង្សារអូនគួរឲ្យស្រលាញ់ខ្លាំងៗមែនទែន》នាងល្អអោបផងថើបថ្ពាល់ជុងហ្គុកផង ដែលនាយផ្ញើលុយឲ្យនាងមុននោះដើម្បីដោះស្រាយរឿងសង្សារចាស់ទារលុយ តែកុហកថាយកទៅដោះដូរថ្លៃឈប់ការងារមុនកុងត្រា
ហូប៊ីឈរសម្លឹងមើលគេទាំងហួសចិត្ត ហើយក៏កើតចិត្តមួយឡើងមក គឺប្រច័ណ្ឌលោកពូនិងសង្សាររបស់គាត់ទៅវិញ
《បងយ៉ុន..យើងទៅៗ ណាស!》ហូប៊ីអូសដៃយ៉ុនហ្គីឲ្យចេញទៅតាមខ្លួនឲ្យបានលឿនបំផុត មិនអាចនៅឈរមើលតទៀតទេ