ភាគទី : 29 》[ ឌឺខ្លាំងណាស់ ក្មេងមិនស្ដាប់សម្ដី ]
#Kookhope
_____________《ហូប៊ី....!!!》🌚🔥
គ្រាន់តែលឺសម្លេងនេះពីចម្ងាយភ្លាមរាងតូចព្រលឹងចុងសក់ បើកភ្នែកក្រឡោតៗ ហើយមកអីនៅពេលនេះ ហូប៊ីស្ទុះរត់ទាំងអត់ស្បែកជើងបំណងចាកចេញពីទីនោះទៅឲ្យទាល់តែបាន ប៉ុន្តែដឹងស្រាប់ហើយ សូម្បីតែដើរក៏ពិបាក ចុះទម្រាំរត់ តើរត់បានប៉ុន្មានជំហានទៅ? មិនខ្វល់ទេ រត់សិនហើយ...
រាងក្រាស់ជាពូក្ដៅមុខងំដូចបាយពុះ នាយរត់មកតាមទាន់ដោយមិនបាច់ហត់ ព្រោះតែហូប៊ីរត់យឺតជាងគេឆ្ងាយណាស់ មនុស្សកំពុងឈឺគ្មានកម្លាំង
《ចង់រត់ទៅណា...?! ឆាប់មកណេះ!》ជុងហ្គុកចាប់កញ្ឆក់ដើមដៃតូចសឹងតែរឡេះឆ្អឹង មិនខ្វល់ថាអ្នកម្ខាងទៀតឈឺយ៉ាងណាទេ
《លែងខ្ញុំ អូយឈឺ ហ្ហឹក..លោកពូចិត្តអាក្រក់ ខ្ញុំចង់ទៅផ្ទះវិញ ហ្ហឹកៗ..》ហូប៊ីស្រែកយំឡាំប៉ាដូចកូនក្មេងខឹង ដែលនាយស្រែកគំហកឲ្យខ្លួន ហើយធ្វើឲ្យខ្លួនឈឺទៀតផង 2-3ថ្ងៃហើយដែលមិនផ្ដល់ដំណឹងទៅផ្ទះ គិតចង់ចាប់ខ្លួនមករំលោភដល់ស្លាប់នៅទីនេះមែនទេ?
《អូនតែងតែមានគំនិតចង់រត់ចោលបងហើយទៅរកវាវិញរហូត ម្នាក់ណា? អាយ៉ូឬអាយ៉ុន ហ្ហាស?! ប្រាប់មក》កំហឹងដែលនាយប្រឹងទប់ជាច្រើនម៉ោងកាលត្រលប់មកពីសេអ៊ូល វាក៏ឆេះឡើងមកទៀត តាមថាបើសិនមកដល់ហូប៊ីចេះយកចិត្តតែបន្តិច ទន់បាត់ទៅហើយ ព្រោះពេញស្រលាញ់បែបងប់ងល់ តែមកដល់ឃើញរាងតូចចង់រត់បែបនេះគឺកាន់តែខឹងទ្វេដង
《ខ្ញុំនឹកម៉ាក់ ហើយបារម្ភពីប៉ា ខ្ញុំមិនមែនអាត្មានិយមដូចជាពូទេ លែងទៅខ្ញុំឈឺណាស់...》ហូប៊ី
《លែស! វាគ្រាន់តែជាលែស ពេលនេះប៉ាអូនកំពុងតែនៅក្បែរកូនប្រសារគាត់ ត្រូវរ៉ូវគ្នាល្អណាស់ អូនក៏ប្រហែលជាកំពុងនឹកវាដែរហើយមើលទៅ》
《លោកពូឆ្គួតហើយ》😭
《មែនហើយ ហ្ហឹស! វាកើតឡើងតាំងពីថ្ងៃដែលអូនប្រកាសថារៀបការមកម្លេះ អូនជាអ្នកក្បត់ពាក្យសន្យា អូនទៅរៀបការចោលបងមុនធ្វើអី?》ជុងហ្គុក