🍒 លោកពូរោគចិត្ត 🍒

328 33 0
                                    

ភាគទី : 33 》[ ផ្អែមខ្លះទើបមានន័យ ]
#Kookhope
____________

《ហ្ហឹមម..លោកពូកុំអី ប៊ីនៅឈឺ》ដៃតូចៗប្រឹងរុញទ្រូងនាយឲ្យមានគម្លាតបន្តិច ថើបយូរដែរហើយល្មមអស់ចិត្តខ្លះហើយមែនទេ?

《ពូដឹងថាប៊ីស្រលាញ់បងខ្លះដែរទើបមិនទៅចោលបង តើមែនទេ? ឬក៏ដូចបងថា..នឹកក្បាច់ល្អរបស់បងទេដឹង ហ្ហឹស.ហ្ហឹស...》នាយបានញ៉ោះក្មេងហើយសើចសប្បាយចិត្តខ្លាំងណាស់ ទោះបីជាឃើញហូប៊ីសម្លក់មកថ្លែរក៏ដោយ អារម្មណ៍បែបនេះវាខានផុសឡើងយូរមកហើយសម្រាប់អ្នកទាំង2

《នៀក...! ក្បាច់ស្អីរបស់ពូ គិតថាខ្ញុំចូលចិត្តណាស់ទៅហ្អី?》ហូប៊ីមួលក្ដិចចង្កេះរបស់នាយទាំងគ្រឺតខ្នាញ់ ហើយខ្លួនឯងនៅអង្គុយលើភ្លៅគេនៅឡើយ

《អូយឈឺ..ប៊ីបងឈឺ..ន្ហែ៎...ចុះអ្នកណាថ្ងូរក្រោមទ្រូងបង ហើយពេលខ្លះលឺនិយាយថាស្រួលនោះអី នែៗ...បងលឺណាប៊ី...》នាយនៅតែបន្តញ៉ោះរាងតូចមិនឈប់ អ្នកម្ខាងទៀតគ្នាអៀនឡើងក្រហមមុខអស់ទៅហើយ នេះនៅតែ2នាក់ផង បើមានអ្នកលឺមិនដឹងថាអៀនជ្រែកទៅដល់ឋានណាទេ

《ឈប់និយាយជាមួយពូហើយ...》រាងតូចប្រឹងងើបចេញពីលើភ្លៅនាយគេចក្រសែរភ្នែកអៀនប្រៀន ព្រោះតែប្រកែកមិនរួចនូវរឿងពិត ធម្មតាមនុស្សស្រលាញ់គ្នាស្រាប់ ទោះដំបូងជាការចាប់បង្ខំតែក៏នៅមានការថ្នាក់ថ្នមពង្វក់ចិត្តដែលក្មេងដូចជាហូប៊ីប្រកែកមិនបាននោះដែរ បើនិយាយទៅវាកើតឡើងមកពីពេលណាក៏មិនដឹង ដឹងតែថាពេញចិត្តខ្លះៗដែរ

ជុងហ្គុកចាប់ចង្កេះតូចជាប់មិនឲ្យងើប នាយតាមសម្លឹងក្រសែរភ្នែករាងតូចមិនដាក់《បងដឹងថាអូនអៀន ហូប៊ី...ក្រែងយើងស្រលាញ់គ្នាហ្អី? ឥលូវយើងមកនិយាយគ្នារបៀបមនុស្សធំ មិនប្រើអារម្មណ៍ ប្រើហេតុផលវិញម្ដង បងសួរអូន..ស្រលាញ់ប្រុសម្នាក់ដែលឈ្មោះជុងហ្គុកនេះដែរទេ?》

《គឺ...ស្រលាញ់》ហូប៊ីតបទាំងងាកមកសម្លឹងមុខនាយចំៗវិញ

《បងក៏ស្រលាញ់អូន...ស្រលាញ់ខ្លាំង ខ្លាំងរហូតដល់ថ្នាក់ខ្លាចបាត់បង់》ជុងហ្គុក

《ចុះហេតុអីនៅទាក់ទងនឹងគេ?》រាងតូចសួរដោយមិនស្ទាក់ស្ទើរ នេះជាកំហុសដែលហូប៊ីពិបាកលើកលែងឲ្យណាស់ វាក៏ជារនាំងស្នេហ៍សម្រាប់អ្នកទាំង2 ដូចគ្នា មិនអាចផ្ដើមស្នេហ៍ឡើង 3នាក់បានឡើយ ជាពិសេសលឺមកថាស្រីម្នាក់នោះមានកូនទៀត

🍒 លោកពូរោគចិត្ត 🍒Tahanan ng mga kuwento. Tumuklas ngayon