🍒 លោកពូរោគចិត្ត 🍒

335 38 3
                                    

ភាគទី : 41 》[ អូនសម្លាញ់ឲ្យបងសុំទោស ]
#Kookhope
_____________

#មន្ទីរពេទ្យ 7:30 នាទី

ជុងហ្គុកអង្គុយនៅមុខបន្ទប់សង្គ្រោះទាំងចិត្តមិនស្ងប់ ដោយសារតែនាយវឹលវល់ ចិត្តមួយបារម្ភពីអេណា ហើយចិត្តមួយចង់ទៅរកហូប៊ី ព្រោះខានជួបច្រើនថ្ងៃហើយ មិនដឹងសុខទុក្ខយ៉ាងណាទេ យល់សបន្តិមួយនោះនៅតែដក់ជាប់ខួរក្បាលគេរហូត

យេរីលបៗតាមមកដើម្បីចង់ដឹងពីអាការ:របស់អេណា មិនមែនចង់ដឹងថាបងរួចផុតគ្រោះថ្នាក់ឬអត់ទេ តែចង់ដឹងថាគេនឹងប្រាប់រឿងអីដល់ជុងហ្គុកឬអត់ប៉ុណ្ណោះ
《បើបងហ៊ានធ្វើឲ្យវាបែកការណ៍ម្ដងនេះខ្ញុំលែងយោគយល់ឲ្យបងហើយ!! ហ្ហឿយ!!》

ជុងហ្គុកងើបឈរក្រោយឃើញគ្រូពេទ្យចេញមក សួរនាំយ៉ាងរហ័ស បន្ទាប់ពីដឹងថាអេណាមិនអី នាយក៏ញញឹមបន្តិចហាក់ធូរស្បើយចិត្ត ពេលនេះនាយអាចទៅរកហូប៊ីបានហើយ ក្នុងគោលដៅប្រហែលជាចង់ទៅរកនៅឯផ្ទះ តែកែវភ្នែកក៏ងាករំពៃប្រទះនឹងអ្នកស្រីអ៊ីជុង និង លោកកាង

《អេ! នោះគឺបងស្រីតើ...》នាយប្រុងនឹងហៅ តែក៏អាក់វិញ ប្រញាប់តាមទៅដោយសម្ងាត់ជាជាងចេញមុខ ព្រោះនាយគិតម្យ៉ាងទៀតថា លោកកាងច្បាស់ជាយកហូប៊ីមកទីនេះមិនខានទេ ចុះហេតុអីដាក់សន្តិសុខនៅមុខផ្ទះច្រើនម្លេះ ច្បាស់ណាស់គ្រាន់តែជាល្បិចបញ្ឆោតឲ្យជុងហ្គុកយល់ច្រលំទៅរកហូប៊ីនៅឯផ្ទះ

យេរីក៏លបតាមទៅបន្តបន្ទាប់ដូចគ្នា《នោះបងស្រីនិងបងថ្លៃរបស់បងហ្គុកតើ អ្នកណាកើតអីទើបមកដល់មន្ទីរពេទ្យដែរនៀក?》

+ In room Hobi

《លោកប៉ាអ្នកម៉ាក់...》ហូប៊ីងើបពីគ្រែអង្គុយដោយមានយ៉ុនហ្គីជួយលើកទប់ នាយនៅមើលថែក្មេងម្នាក់នេះរហូត ពិតជាយកចិត្តទុកដាក់ខ្លាំងណាស់

《សម្រាកទៅកូន ប៉ាគ្រាន់តែឆ្លៀតមកមើលកូនបន្តិច ការងារនៅក្រុមហ៊ុនរវល់ពេក ហើយប៉ាក៏ត្រូវការយ៉ុនហ្គីទៅចូលរួមប្រជុំនៅព្រឹកនេះដែរ》លោកកាង

《បងយ៉ុនទៅចុះខ្ញុំមិនអីទេ កុំបារម្ភអី ខ្ញុំលែងអីហើយណាស》ហូប៊ីចាប់ដៃបងប្រុសសំណព្វចិត្តញញឹមបង្ហាញពីជំហររបស់ខ្លួន កុំឲ្យគេបារម្ភទៀត

🍒 លោកពូរោគចិត្ត 🍒Where stories live. Discover now