ភាគទី : 16 》[ ចេះលួងដែរតើនៀក ]
#Kookhope
____________ជុងហ្គុកចេញមកអង្គុយគិតមួយសន្ទុះ គិតចុះគិតឡើងក៏អត់ទ្រាំលែងបាន នឹកឃើញដល់ទឹកមុខរាងតូចកំសត់យំខ្លាំងៗហើយបែរជាអាណិតទៅវិញ
《ហ្ហើយ..!! ឆ្គួតហើយអញ ហ្ហឹមម!!》ជុងហ្គុកងើបឡើងដើរទៅបន្ទប់របស់ក្មួយវិញ ប្រហែលជាមិនដាច់ចិត្តនោះទេ បារម្ភទើបមុននោះចូលទៅមើល តែអាមាត់រឹងសម្ដីខ្លាំងនោះ វាទៅនិយាយអីផ្សេងទៅវិញ ចុះឡើងៗនៅមិនសុខខ្លួនឯងដដែល
ដើរមកដល់មុខបន្ទប់ហូប៊ីនាយក៏បានលឺសម្លេងហូប៊ីយំរៀបរាប់ប្រាប់យ៉ូពីរឿងខូចចិត្ត ដែលខ្លួនអន់ចិត្តនឹងពូ ហើយយ៉ូក៏អោបលួងលោម ឃើញហើយបម្រុងនឹងចូលទៅបំបែកដូចរាល់ដង តែ....
《ក្មេងៗនិយាយត្រូវរ៉ូវគ្នាដល់ហើយណស៎ បងមិនគួរណាទៅរំខានពួកគេទេ ការដែលយើងមកដើរលេងជាលក្ខណ:គូស្នេហ៍តែ2នាក់នោះ គេក៏មិនបានមករំខានពួកយើងដូចគ្នាមែនទេ?》នាងយេរីដើរមកអោបដៃសង្សារប្រឹងទាញឲ្យនាយមកតាមខ្លួន ព្រោះមិនចង់ឲ្យនាយចូលទៅរកហូប៊ីទៀតទេ មនុស្សអស់ធំហើយ អ្នកណាក៏មើលដឹងដែរថាជុងហ្គុកគិតអីលើក្មួយចិញ្ចឹមនោះ
《តែអាយ៉ូ...!》
《ហ្ហឹមម...តាមតែពួកគេទៅ តោះ! ទៅហែលទឹកលេងជាមួយអូនវិញណាស》យេរីនៅតែព្យាយាមអូសទាញនាយទាល់តែបាន
__________
# ក្រុមហ៊ុនត្រកូនចន
ប៉ារបស់ហូប៊ីមានក្មួយប្រុសសាច់ឆ្ងាយម្នាក់ដែលទើបតែមកពីសិក្សានៅបរទេស គេមានអាយុបងហូប៊ី 5ឆ្នាំ គេបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងមក ឃើញចំណេះដឹងគេល្អ ប៉ារបស់ហូប៊ីក៏ហៅគេឲ្យមកធ្វើការនៅក្រុមហ៊ុនតែម្ដង ហើយគេម្នាក់នោះមានឈ្មោះថា មីនយ៉ុនហ្គី
《ជំរាបសួរលោកពូកាង》យ៉ុនហ្គីជាក្មេងចេះគោរពចាស់ទុំ មានឥរិយាបទល្អ តែគេម៉ឺងម៉ាត់ចំពោះការងារខ្លាំងណាស់ មិនខុសពីជុងហ្គុកឡើយ
《ក្មួយយ៉ុនសុខសប្បាយទេ? រស់នៅបរទេសយ៉ាងមិចដែរ ប៉ាក្មួយមិនថាអីទេហ្អីដែលពូហៅក្មួយមកទីនេះនោះ》លោកកាងដែលជាប៉ារបស់ហូប៊ីពេញចិត្តនឹងយ៉ុនហ្គីណាស់ ចរឹករបស់គេធ្វើឲ្យលោកនឹកឃើញដល់ខ្លួនឯងកាលពីនៅក្មេងៗ ហើយកាលនោះគាត់មុនមែនជាអ្នកមានអីទេ តែអ្នកនាងអ៊ីជុងនៅតែជ្រើសរើសយកគាត់ ព្រោះតែចរឹករបស់គាត់នេះតែម្ដង