ភាគទី : 27 》[ លោកពូចង់ធ្វើអី? ]
#Kookhope
_____________នៅ Deagu មានផ្ទះលំហែមួយខ្នងដែលជុងហ្គុកបានទិញទុកកាលពីគេទើបតែមកដល់កូរ៉េដំបូងៗ ហើយក៏គ្មានអ្នកណាស្គាល់ទីនេះដែរ សូម្បីតែយេរី
សម្លេងឡានបើកមកឈប់ងក់នៅមុខផ្ទះហើយក៏មានកាយមាំបីត្រកងកាយស្រឡូនសន្លប់ស្តូកស្ដឹងចូលទៅក្នុងផ្ទះនោះ
តឹប...តឹប...សម្លេងសម្រឹបជើងរបស់ជុងហ្គុកក្រោយចូលមកដល់បន្ទប់គេង ដែលមានគ្រែពូកធំទន់ល្មើយ នាយសង្ហាលើកដៃវាស់សក់ដែលធ្លាក់បាំងមុខរបស់ក្មេងតូចដែលនៅសន្លប់ស្តូកនៅឡើយ ផ្ទៃមុខហត់នឿយ ភ្នែកហើមតិចៗ បបូរមាត់ក្រហមព្រឿងៗ ហាក់ទាក់ទាញចិត្តនាយណាស់
មិនបង្អង់យូរនាយជាពូក៏អោនទៅគ្រប់គ្រងបបូរមាត់តូចយ៉ាងស្រេកឃ្លាន អារម្មណ៍ដែលចង់បានកើតឡើងភ្លាមៗរកតែរាងតូចភ្ញាក់មិនទាន់
《អ្អឺមម...ហ្ហើស! លោក..លោកពូ..》ហូប៊ីបើកភ្នែកឡើងស្របពេលដែលរាងក្រាស់ងើបមុខល្មម រាងតូចបើកភ្នែកធំៗភ្ញាក់ផ្អើល តើបុរស់ម្នាក់នោះជាជុងហ្គុកមែនទេ? ហេតុអីធ្វើបែបនេះ?
《ភ្ញាក់ហើយហ្អីអូនសម្លាញ់...ភ្ញាក់ឡើងមិនឃើញមុខអាយ៉ុន តែបែរជាមកឃើញមុខបង ខកចិត្តខ្លាំងមែនទេ?》នាយវាស់ដៃអង្អែលថ្ពាល់រលោងទៅមក ទាំងបន្ថែមវាចាឌឺដង គិតថាហូប៊ីចង់រៀបការជាមួយយ៉ុនហ្គីខ្លាំង
《ហ្ហើស..ងើបចេញទៅ លោកពូកំពុងបង្កបញ្ហាឲ្យលោកប៉ាហើយ លែង! ពិធីរញ៉េរញ៉ៃអស់ហើយណា ងើបចេញ》ដៃតូចៗប្រឹងរុញអ្នកដែលឡើងមកទ្រោបលើខ្លួនឲ្យងើបចេញ ត្បិតថាពេលនេះខ្លួនអស់កម្លាំងទន់ដៃជើងដោយសារជាតិថ្នាំនៅឡើយ តែគិតដល់មុខមាត់លោកប៉ា តើគាត់ដោះស្រាយនឹងភ្ញៀវក្នុងពិធីរបៀបមិចទៅ?
《អូននិយាយខ្លួនឯងថាមិនស្រលាញ់អាយ៉ុនទេ តែហេតុអីព្រមរៀបការ? អូនចង់បញ្ឈឺបងឲ្យស្លាប់មែនទេ? អូនគិតថាធ្វើអញ្ចឹងបងព្រមឲ្យអូននិងវាមានក្ដីសុខហ្អី??!》ជុងហ្គុកសង្កត់សម្ដី ថែមទាំងបន្ថែមកម្លាំងច្របាច់សឹងបាក់ឆ្អឹងឆ្អែង ចរឹកគេដូចកាលពីមុនវិញហើយ ដូចកាលដែលរាងតូចទើបជួបនាយដំបូងគួរឲ្យខ្លាចណាស់