ភាគទី : 13 》[ ពុលរលក ]
#Kookhope
____________យ៉ូដើរកាន់ Jinro មកដល់ក៏ឃើញហូប៊ីនិងជុងហ្គុកឈរនៅក្បែរគ្នា ហើយរកពេញផ្ទះតាមពិតមកនៅណេះសោះ និយាយជាមួយយេរីមិញថាអត់ទេ ឥលូវក៏មែននៀក
《ហើយមកធ្វើអីស្ងាត់ៗតែ2នាក់នឹង?》យ៉ូធ្វើភ្នែកឡិងឡង់ៗ មកណាត់គ្នាធ្វើអីខ្លះបានម្នាក់ៗមុខភ័យៗ ហើយហូប៊ីភ្នែកក្រហមទៀត
《គ្នាមកតែឯងទេ ហើយចៃដន្យជួបពូហ្គុក》ហូប៊ី
《ចាំបាច់បកស្រាយធ្វើអី?》ជុងហ្គុកតបហីៗ តែភ្នែកក៏សម្លឹងទៅចំរបស់ដែលយ៉ូកាន់យកមកមិញនេះ ចេះផឹកស្រាទៀតក្មេងៗអស់នេះ
《នេះ Jinro សំណព្វចិត្តឯងណាហូប៊ី តោះ! យើងមកផឹកជុំគ្នាហ្អីលោកពូ...ហៅមីងនោះមកផង》យ៉ូនេះចិត្តល្អអារឿងហៅផឹកនឹងម៉ង ដឹងហើយថាគេមិនចូលចិត្តខ្លួនទេ តែក៏មិនខ្វល់ស្រាប់ទៅហើយ ព្រោះគេជាមនុស្សដែលមើលពិភពលោកស្រស់ស្អាតជានិច្ច
《នែ! ខ្លួននៅក្មេងចេះផឹកស្រាផងហ្អី? ហូប៊ី! ប្រយ័ត្នពូប្រាប់ម៉ាក់ឯងណាស》ជុងហ្គុកចាប់ទាញដៃហូប៊ី តែហូប៊ីក៏តបកាត់មុន ព្រោះមិនចង់ទៅជាមួយពូជុង
《ខ្ញុំអាយុ 18ឆ្នាំហើយមែនទេយ៉ូ? ផឹកបាន តោះ!》ហូប៊ីរលាស់ដៃពូចេញភ្នែកសម្លក់បន្តិច មុននឹងដើរទៅតោងដៃមិត្ត បើមិញនេះលោកប្រុសយ៉ូមកមិនទាន់ទេ ខ្ចប់របស់ពូរោគចិត្តទៀតហើយ ចឹងហើយត្រូវតោងយ៉ូឲ្យជាប់ជៀសវាងខាតបង់រាងកាយឲ្យដូចលើកមុន
《ហូប៊ី!!》😡
《លោកពូកុំខឹងពេកប្រយ័ត្នឆាប់ចាស់ ម៉ាក់ខ្ញុំប្រាប់ថាមនុស្សចាស់ដែលចិត្តទូលាយៗទើបគួរឲ្យគោរពស្រលាញ់》យ៉ូនិយាយត្រង់ពេកហើយដឹង មើលទឹកមុខពូហ្គុកផងណា
គ្រប់គ្នាចង់បានតែមនុស្សចិត្តទូលាយនៅក្បែរខ្លួន ហើយចង់បានការជ្រុំជ្រែងល្អៗពីមនុស្សជុំវិញខ្លួន មិនមែនចេញមកប្រឆាំងគ្រប់រឿងចឹងទេ កាលដែលយើងបង្ហាញកិរិយាកោងកាច ទោះបីយើងអាយុច្រើនក៏គេមិនគោរពដែរ《ហូប៊ីទៅផ្ទះវិញ នេះជាបញ្ជារ》ជុងហ្គុកដកដង្ហើមធំព្យាយាមបន្ធូរអារម្មណ៍កុំឲ្យខឹងនឹងសម្ដីក្មេងអស់នេះខ្លាំងពេក ហើយក៏មិនចង់តសម្ដីច្រើននាំឲ្យក្មេងមើលងាយ