🍒 លោកពូរោគចិត្ត 🍒

495 43 1
                                    

ភាគទី : 10 》[ តាមមករកស្អីដែរ? ]
#Kookhope
_____________

យេរីសប្បាយអរណាស់ក្រោយលឺជុងហ្គុកបបួលនាងទៅលេងសមុទ្រ ប្រហែលជាដើរលេងលក្ខណ:គូស្នេហ៍ហើយ នាងរឹតតែសប្បាយចិត្តក្រោយពេលដែលលែងមានអេណាជាឆ្អឹងទទឹងកនាងតទៅទៀត

《ខ្ញុំទៅដើរលេងជាមួយបងជុងមួយសប្ដាហ៍ ហ្ហើយ...! បងជុងកាលនៅទាក់ទងបងដូចមិនរ៉ូមែនទិចចឹងទេណស៌? តែគាត់ប្រហែលជាស្រលាញ់ខ្ញុំខ្លាំងជាងបងហើយមើលទៅ ហ្ហឹស.ហ្ហឹស..》នាងនិយាយទាំងសើចតិចៗរបៀបចំអកឲ្យបងស្រី ដណ្ដើមបានហើយចង់មកជាន់គ្នាទៀតហ្អី? ចេះរស់នៅជាមួយគ្នាកើតដែរ

《បើជុងគេកែប្រែឈប់ធ្វើជាព្រាននារីហើយស្រលាញ់តែឯងម្នាក់ បងក៏ជួយអរណាសយេរី តែបងគ្រាន់តែផ្ដាំ មនុស្សប្រុសមាន1មិនស្គាប់មាន10មិនស្គាល់ទេ ចឹងហើយបើមិនទាន់ចុះអេតាស៊ីវឹលទេ កុំទាន់មានអំនួតអី បងជាគម្រូឲ្យឯងមើលស្រាប់》អេណាតបទៅប្អូនវិញ ព្រោះដឹងពីចរឹកជុងហ្គុកស្រាប់ គេជាព្រាននារីមកយូរហើយ អារម្មណ៍គេផ្លាស់ប្ដូរលឿនណាស់

《ហ្ហឹស! អ្នកណាទៅល្ងង់ដូចបងនោះ មានរបស់ល្អឲ្យរបូតពីដៃ》😏

《បងល្ងង់ព្រោះយល់ថាឯងជាប្អូនទើបមិនចង់មានបញ្ហាដណ្ដើមមនុស្សប្រុសតែមួយ យេរីបងក៏មានការអត់ធ្មត់តិចដែរ បើសិនឯងមិនចង់ឲ្យបងហែកហួររឿងអាក្រក់របស់ឯងប្រាប់ជុងហ្គុកទេ កុំតម្លើងសម្ដីជាមួយបងពេក》អេណា

《បង..!! ហ្ហូ គិតថាខ្ញុំមានរឿងមិនល្អតែឯងទេហ្អី? ចុះអ្នកខ្លះត្រូវប្រុសទាត់ចោលមានកូនអត់ប្ដី ហើយយកកូនទៅ...!!》យេរីរៀបរាប់ទាំងពេបមាត់

《ឈប់ណាស! កុំនិយាយទៀត អ្អា៌យយយ....!!》អេណាដូចជាត្រូវគាស់កកាយឲ្យតែនឹកឃើញដល់រឿងនឹង ធ្វើឲ្យនាងស្រែកឡើងសន្ធាប់សម្ដីយេរី

《អូយ៎! បងឆ្គួតហើយ ខ្ញុំទៅដើរលេងវិញ វិកលចរឹកមែន ហ្ហឿយ!》នាងល្អអូសវ៉ាលីដើរចេញទាំងមិនខ្វល់ពីបងស្រីដែលអង្គុយយំអោបជើង នឹកឃើញដល់រឿងចាស់ៗដែលនាងបានជួបមុនស្គាល់ជុងហ្គុកទៅទៀត (អេណាមានរឿងលាក់បាំងច្រើន)

_________

មិនខុសគ្នាទេ ហូប៊ីកំពុងជិះម៉ូតូជាមួយយ៉ូទៅផ្ទះចាស់ដែលម៉ាក់បានខលប្រាប់ឲ្យគេរៀបចំរួចជាស្រេចហើយនោះ ក្នុងចិត្តក៏បានធូរស្រលះដែរ គ្មានលោកពូរោគចិត្តនោះតាមរំខានទេ ទៅលំហែរឲ្យសប្បាយម្ដង

🍒 លោកពូរោគចិត្ត 🍒Donde viven las historias. Descúbrelo ahora