ភាគទី : 15 》[ ស្អប់ពូខ្លាំងណាស់មែនទេ? ]
#Kookhope
____________《អស..ហ្ហើស..យ៉ូមកនៅមើលខ្ញុំរហូតមែនទេ?》ហូប៊ីគ្រាន់តែភ្ញាក់ឡើងឃើញយ៉ូក៏សួរភ្លាម ថែមទាំងងាកចុះឡើងដូចជារកអ្នកណាទៀតផង
《អឹមម...ខ្ញុំបារម្ភពីឯងសឹងស្លាប់ហើយ ខំហក់ទៅជួយឯងមុនហើយ ពូឯងទៅដណ្ដើមឯងបានមុនទៀត ហ្ហើយ...ឃើញភ្នែកគាត់សម្លក់ខ្ញុំដូចសត្រូវ》យ៉ូរៀបរាប់ទាំងមុខរកចង់សើចបន្តិចហួសចិត្តបន្តិចមិចមិនដឹង ក្រោយនឹកឃើញដល់ទង្វើរបស់ជុងហ្គុក ហួងហែងខ្លាចគេប៉ះមើលតែគេនិងហូប៊ីទើបជួបគ្នាលើកដំបូងចឹង បើថាយេរីទៅសមហួងហែងខ្លះ
《ហ្ហឹមម..ម្សឹលមិញអាម៉ាស់ណាស់》ហូប៊ីខាំមេដៃទាំងសងខាងតិចៗរបៀបអៀនប្រៀន ដោយសារតែជុងថើបគេនៅមុខគ្រប់គ្នា
《អឺ យើងកំពុងអង្គុយឆ្ងល់ម៉ាថ្ងៃហើយ ឯងនិងពូឯងមានទំនាក់ទំនងអីលើសនឹងឬអត់? ឆាប់ឆ្លើយឲ្យត្រង់ភ្លាមកូនកំប្រុក》យ៉ូចង្អុលមុខដេញសួរមិត្ត
《អត..អត់ទេ គ្មានអីលើសពីនឹងទេ ហ្ហើយចង់ដេកបន្ត ឯងចេញទៅបានហើយយ៉ូ ហ្ហើម...! ងងុយទៀតហើយ》ហូប៊ីស្រាប់តែប្រះខ្លួនដេកបែរខ្នង ទាញភួយមកដណ្ដប់ជិតខ្លួន គេចពីសំណួរមិត្ត ធ្វើឲ្យយ៉ូរកបង្ខំសួរអីក៏មិនកើត
ស្ងាត់មួយសន្ទុះសម្លេងគន្លឹះទ្វារ ហូប៊ីក៏មិនបានងាកមើលដែរ តែនៅតែគិតថាប្រហែលយ៉ូមិនទាន់ទៅ អាប៉ិនេះឌឺណាស់ មកសួរត្រង់ៗអ្នកណាឆ្លើយចេញ
《ចេញទៅយ៉ូ កុំឌឺពេក ខ្ញុំចង់សម្រាក》ហូប៊ី
《នៅមិនស្រួលរកក្អួតទៀតទេ?》សម្លេងធំគ្រលរនេះគឺរបស់ជុងហ្គុក មិនមែនយ៉ូទេ
《លោកពូ..? ចូលមកធ្វើអី? ចេញទៅវិញទៅ》ហូប៊ីគ្រាន់តែដឹងថាជាជុងហ្គុកក៏ស្ទុះងើបអង្គុយ ហើយក៏បណ្ដេញនាយចេញភ្លាមៗ ដឹងថានាយមានគំនិតមិនល្អដូចតែរាល់ដងនឹងឯង គិតទៅមនុស្សធ្លាប់អាក្រក់ដាក់គេ មិនទាន់ហើបមាត់ផងគេដឹងដល់ពោះវៀនធំឯណុះ
《ត្រង់អាយ៉ូមកដេកកំដរតាំងពីម្សឹលមិញ នៅជាមួយគ្នារហូត ហេតុអីមិនថា ឯងស្អប់ពូខ្លាំងណាស់មែនទេ?》ជុងហ្គុកឡើងមកអង្គុយលើគ្រែដែរ រាងតូចគេចឡើងចង់ធ្លាក់ពីលើគ្រែ សុខៗស្ទុះចូលមកជិតអ្នកណាមិនភ័យ
