🍒 លោកពូរោគចិត្ត 🍒

546 52 0
                                    

ភាគទី : 04 》[ លោកពូរោគចិត្តណាស់ ]
#Kookhope
____________

《អ្នកមីងអេណាមិនខឹងនឹងខ្ញុំទេហ្អី?》ហូប៊ីសួរទៅអេណាក្រោយរៀបរាប់រឿងកាលនៅមណ្ឌលរួចមក

《អត់ទេ មិនខឹងទេ គ្រាន់តែកំពុបទឹកអចេតនាមានអីត្រូវចាប់កំហុស មនុស្សយើងអ្នកណាក៏ធ្លាប់ខុសមែនទេ?》អេណានិយាយត្រូវ មនុស្សយើងអ្នកណាក៏ធ្លាប់ខុស សំខាន់ចេះកែប្រែវាឲ្យល្អវិញ

《ខ្ញុំនៅតែឆ្ងល់ មិនដឹងថាសួរហើយអ្នកមីងខឹងខ្ញុំឬអត់ទេ ហេតុអីបានជាអ្នកមីងស្រលាញ់ពូហ្គុក? បើគាត់ក៏មានទំនាក់ទំនងនឹងប្អូនស្រីអ្នកមីង?》ហូប៊ីសួរសំណួរនេះវាហាក់ចាក់ដោតខ្លាំង តែវាជាការពិតហើយ ខ្លួនមិនសមណាមានសង្សាររួមជាមួយប្អូនស្រីនោះទេ ធ្វើមិចបើចិត្តស្រលាញ់ជុងហ្គុកខ្លាំង ហើយអ្វីដែលយ៉ាប់ទៀត នាងក៏មានអាយុដំណាលអ្នកនាងអ៊ីជុង ចឹងមានន័យថានាងបងជុងហ្គុកទៀត

《ហ្ហើយ...រឿងគឺវាបែបនេះ កាលពីមុនមីងតែលតោល2នាក់ប្អូនស្រីហើយក៏ធ្វើការនៅក្លឹប មីងស្គាល់ជុងហ្គុកមុនយេរី ទើបតែមួយរយ:ក្រោយនេះយេរីក៏ស្គាល់ជុងហ្គុកហើយពួកគេក៏ទាក់ទងគ្នាទៀតទាំងដែលមីងជាសង្សារហើយ》អេណារៀបរាប់ទាំងមុខស្រពោន ការពិតក៏មិនចង់ទាក់ទងរបៀបនេះដែរ

《ចឹងលោកពូខ្លួនមួយជិះទូក2ហើយ》ហូប៊ី

《មីងស្រលាញ់ជុងហ្គុកខ្លាំងណាស់ សុខចិត្តឲ្យពួកគេទាក់ទងគ្នា បើមិនចឹងមានតែមីងជាអ្នកដើរចេញទើបបាន បើឲ្យយេរីឈប់គេមិនព្រមទេ》

《ចឹងមីងយេរីដណ្ដើមសង្សារបងស្រីហើយ សុំ..សុំទោស តែបើតាមស្ដាប់គឺបែបនឹង》ហូប៊ីហាក់មិនសុខចិត្តជំនួសអេណាដោយហេតុថាខ្លួនមកមុន បែរជាមិនអាចគ្រងបេះដូងជុងហ្គុកតែម្នាក់ឯង

《តែជុងហ្គុកនៅតែយកចិត្តទុកដាក់ជាមួយមីងរហូត ចឹងហើយទើបមីងមិនដាច់ចិត្តពីគាត់ ណាមួយយេរីជាប្អូនដែលមីងស្រលាញ់ ពួកយើងមានតែ2នាក់បងប្អូនទេ》បើស្ដាប់ទៅកាន់តែអាណិតអេណាខ្លាំងហើយ ស្រលាញ់សង្សារហើយក៏ស្រលាញ់ប្អូន សុខចិត្តចែកក្ដីស្រលាញ់ឲ្យពួកគេទាំង2

🍒 លោកពូរោគចិត្ត 🍒Onde histórias criam vida. Descubra agora