ភាគទី : 40 》[ ស្រីចិត្តខ្មៅ!! ]
#Kookhope
____________《ហូប៊ី..ហ្ហឹកៗ កុំធ្វើចឹងអីកូន អាណិតម៉ាក់ ហ្ហឹកៗ..អាណិតប៉ាដែលស្រលាញ់កូនណា៎..ប៉ាខំធ្វើគ្រប់យ៉ាងដើម្បីកូន..ហូប៊ី》អ្នកនាងអ៊ីជុងទន់ជង្គង់ឈរលែងជាប់ ញាប់ញ័របេះដូងជាពន់ពេក បើសិនហូប៊ីឈានតែមួយជំហានទៀត គេនឹងធ្លាក់ទៅដូចក្នុងយល់សបន្តិរបស់ជុងហ្គុកមិនខាន
《ម៉ាក់..ហ្ហឹកៗ ខ្ញុំសុំទោស..》ហូប៊ីមិនបានងាកមកមើលម៉ាក់ទេ តែគេនៅតែពោលពាក្យសុំទោសទាំងឈឺពឺតផ្សាក្នុងទ្រូង ក្រោយការបាត់បង់ ការខកចិត្ត ការឈឺចាប់ដែលខ្លួនបានជួបកន្លងវាច្រើនលើសលប់ពេក រាងតូចហាក់ទទួលយកមិនបានទៀតទេ
《ល្អ!! ស្លាប់បាត់ផុតទុកហើយមែនទេហូប៊ី? ឯងគិតថាការដែលឯងទន់ខ្សោយចំពោះស្នេហារបស់ឯង អាចឲ្យអ្វីៗប្រែជាល្អបានហ្អែះ? លោកពូអ្នកមីងខំចិញ្ចឹមឯងមកតាំងពីតូច ទោះមិនមែនកូនបង្កើតតែគាត់ស្រលាញ់ឯងណាស់ ហូប៊ីឯងគិតឲ្យវែងឆ្ងាយបន្តិចទៅ បើឯងស្លាប់បាត់ ចុះប៉ាម៉ាក់ឯង? ឯងមិនទាន់បានសងគុណពួកគាត់នៅឡើយទេ! ឯងចង់ធ្វើខ្មោចអកតញ្ញូតើមែនទេ?!》យ៉ុនហ្គីអស់វិធីលួងលោមហើយ ចុងក្រោយបែរជាខឹងចិត្តនិយាយពាក្យទាំងនេះចេញមក វាក៏ត្រូវដែរណាស ស្នេហាវាមកក្រោយទេ តាំងពីតូចមកយើងគ្មានស្នេហា ហេតុអីយើងរស់បាន មានតែម្ដាយឪពុកយើងទេដែលនៅមើលថែយើង បារម្ភពីយើងកន្លងមក ចឹងហើយយើងគួរតែតបស្នងការដឹងគុណ ក្ដីស្រលាញ់ទាំងនោះទៅកាន់គាត់វិញ
《ហ្ហឹកៗ ហូប៊ីកូន..ម៉ាក់មិនដែលចង់បានផលប្រយោជន៍អីពីកូនវិញទេ សុំឲ្យតែកូនមានក្ដីសុខ ម៉ាក់យល់ពីការបាត់បង់កូនវាធ្វើឲ្យកូនម៉ាក់ឈឺចាប់ ចឹងកូនគួរតែយល់ដល់ចិត្តម៉ាក់ដូចគ្នា បើកូនលោតទៅ ម៉ាក់ប្រាកដជាស្លាប់ដែរហើយ ព្រោះម៉ាក់ត្រូវបាត់បង់ទាំងកូននិងចៅដំណាលគ្នាបែបនេះ》😭
《ម៉ាក់..ហ្ហឹកៗៗ...》ហូប៊ីយំគគ្រូកអង្គុយចុះយកដៃញីសក់ខ្លួនឯងដោយអារម្មណ៍ច្របូកច្របល់ សម្ដីដែលយ៉ុនហ្គីនិយាយ បូករួមទាំងសម្ដីរបស់ម៉ាក់ទៀត រាងតូចដូចជាលែងលឺសម្លេងក្មេងយំក្នុងត្រចៀកទៀតហើយ