🍒 លោកពូរោគចិត្ត 🍒

339 38 1
                                    

ភាគទី : 22 》[ មានទំនួលខុសត្រូវ ]
#Kookhope
____________

《អ៊ួក..អ៊ួក..ខិខិ..បងអេណាខ្ញុំវឹលមុខណាស់》យេរីដើរចេញពីបន្ទប់ទឹកមកទាំងខ្ទប់ក្បាល ភ្នែកក្រលេបក្រឡាប់ហាក់មានល្បិច

《កើតអីយេរី..មុខស្លេកម្លេះ?》អេណារត់មកទប់ប្អូនទាំងបារម្ភ

《មិនដឹងទេ ជូនខ្ញុំទៅពេទ្យបន្តិចណា》យេរី

...............

《ថាមិច? ប្អូនស្រីខ្ញុំមានផ្ទៃពោះ 1ខែហើយ?》អេណាភ្ញាក់ផ្អើលមិនស្ទើរឡើងក្រោយលឺបែបនេះ ហើយក៏ចង់ដឹងដែរថាអ្នកណាជាប៉ារបស់ក្មេងនោះ

《លោកគ្រូពេទ្យជួយរៀបចំឯកសារឲ្យខ្ញុំផងណា ខ្ញុំនឹងយកទៅឲ្យប៉ារបស់កូនមើល》យេរីចុះពីគ្រែទាំងញញឹម ការពិតនាងមានចេតនាឲ្យអេណាដឹងរឿងនេះដែរ ដើម្បីឲ្យនាយមានគម្លាតឆ្ងាយពីមនុស្សដែលនាងបម្រុងនឹងចងគេពេលនេះ

《អ្នកណា? យេរី អ្នកណាជាប៉ាក្មេង?》អេណា

《គឺជុងហ្គុក..ហ្ហឹស! ស្មានមិនដល់ហ្អេះ?》យេរីមិនដែលគិតខ្វល់ពីអារម្មណ៍បងស្រីនោះទេ បែរជាចង់បំបាក់ទឹកចិត្តបងស្រីដែលធ្លាប់ឆ្លងកាត់រូបភាពដូចជានាងទៅវិញ

《យេរី ហេតុអីឯងបណ្ដោយខ្លួនមុនការចឹង ចុះបើជុងហ្គុកគេដោះដៃតើគិតយ៉ាងមិច?》

《អូយ! អ្នកណាទៅល្ងង់ដូចបងនោះ ខ្ញុំមិនឲ្យគាត់ដោះដៃបានឡើយ យ៉ាងមិច? ធ្លាប់ត្រូវប្រុសបោះបង់ចោលហើយយកកូនទៅចោល ខ្លាចក្រែងគេល្ងង់ដូចខ្លួនឯងមែនទេ?》យេរីនិយាយត្រង់ៗពេកហើយ វាប៉ះអារម្មណ៍អេណាខ្លាំងណាស់ កាលនោះនៅក្មេងមិនទាន់ចេះគិត ចេះតែខ្លាចប្អូនជួបរឿងដូចខ្លួនតែម្ដង បារម្ភបែរជាត្រូវគេមើលងាយ

ផាច់..!!//

《បិទមាត់ឯងទៅ》អេណាទ្រាំស្ដាប់មិនបានក៏ប្រលះមួយកំភ្លៀងតែម្ដងទ្រាំយូរហើយ

《បងហ៊ានទះខ្ញុំ? 👀》នាងល្អសម្លក់បងថ្លែរយកដៃខ្ទប់ថ្ពាល់ខាំធ្មេញគ្រឺតនឹងអេណាយ៉ាងខ្លាំង

《បង..គឺបងសុំទោស បងជ្រុលដៃ យេរីគឺ..!》

《មិនបាច់មកសុំទោសទេ ពេលដែលបងហ្គុកទទួលស្គាល់កូនក្នុងពោះខ្ញុំពេលណា ខ្ញុំនឹងទៅរស់នៅភូមិគ្រឹះចនមិនខាន ហ្ហឹស!!》យេរីក្ដាប់ឯកសារជាប់ដៃដើរចេញទាំងអារម្មណ៍ម៉ួម៉ៅ បើជាអ្នកផ្សេងនាងទះវិញមិនដកដៃទេ

🍒 លោកពូរោគចិត្ត 🍒Donde viven las historias. Descúbrelo ahora