🍒 លោកពូរោគចិត្ត 🍒

630 46 1
                                    

ភាគទី : 07 》[ រំអួយណាស់ ]
#Kookhope
____________

#Morning 🌈

《ហ្ហឹកៗ...》ព្រឹកព្រលឹមសមណាស់តែក្រោកមកអារម្មណ៍ល្អស្រស់ស្រាយ ប៉ុន្តែហូប៊ីតាំងពីភ្ញាក់មក គេយំរហូត អារម្មណ៍ភ័យខ្លាច ខូចចិត្ត អស់សង្ឃឹមកើតឡើងមកដំណាលគ្នា មិនត្រឹមតែមើលងាយដល់សណ្ដានដែលគ្មានមុខបាតច្បាស់លាស់ហើយ នៅមកមើលងាយរូបកាយគេទៀត

កាយមាំក្រាស់ទើបតែចេញពីបន្ទប់ទឹកមក នាយស្លៀកតែកន្សែងពោះគោបិទបាំងល្វែងក្រោមតែប៉ុណ្ណោះ ដំណក់ទឹកដែលនៅជាប់ស្បែកនិងសាច់ដុំកង់ហាប់ណែនរបស់នាយ ប្រកែកមិនបានពិតមែនថាសង្ហាខ្លាំង

ជុងហ្គុកបោះជំហានដើរអោបដៃទៅឈរជិតគ្រែក្រវីក្បាលដូចគោស្រាំងទិច《វាស្អីណាស់ណាទៅ? ឯងមិនមែនស្រីក្រមុំឯណា ក៏រំអួយសម្បើមម្លេះ ឆាប់ចេញពីបន្ទប់យើងទៅ ក្រែងយេរីមកឃើញ》

កោតតែជុងហ្គុកហើបមាត់និយាយបណ្ដេញគេចេញទៅរួច ធ្វើបាបញំញីគេហើយក៏មកភ័យខ្លាចសង្សារខ្លួនដឹងទៅវិញ អាក្រក់បំផុតហើយ

《ហ្ហឹក.ហ្ហឹក..ខ្ញុំនឹងប្រាប់អ្នកម៉ាក់ថាលោកពូធ្វើបាបខ្ញុំ..!!》ហូប៊ីប្រឹងងើបទាំងឈឺផ្នែកខាងក្រោមយ៉ាងខ្លាំង ព្រោះគេខ្លាំងដៃសម្បើមណាស់យប់មិញ

《ហ្ហឹស!! បើឯងចង់ឲ្យបងអ៊ីជុងពិបាកចិត្តក៏ប្រាប់គាត់ទៅ ឯងចង់ឲ្យគាត់រើសរវាងឯងនិងយើងមែនទេ បងស្រីយើងច្បាស់ជាពិបាករើសហើយ》នាយអោបដៃញញឹមចុងមាត់ ដឹងថាហូប៊ីនឹងមិនហ៊ានប្រាប់ម៉ាក់ទេ ព្រោះមិនចង់ឲ្យម៉ាក់ពិបាកចិត្ត

《លោកពូជាមនុស្សរោគចិត្តបំផុត! មានមនុស្សឯណាដែលចង់ធ្វើឲ្យគ្រួសារខ្លួនឯងបែកបាក់នោះ ហ្ហឹក..វាជាកម្មរបស់ខ្ញុំ លើកនេះទុកថាដាក់ទានឲ្យមនុស្សឆ្គួតកាមទៅចុះ ហ្ហឹក..》រាងតូចប្រឹងរំកឹលចុះពីគ្រែ ជុងហ្គុកខាំមាត់សម្លក់មកកាន់ក្មេងតូចមិនឈប់

ព្រុស...!!//

《អូយយ៉ូយ..ហ្ហឹក..ឈឺណាស់》ហូប៊ីនៅញ័រជើងនៅឡើយ ទើបពេលងើបដើរគេទន់ជើងដួលតែម្ដង

《រំអួយ!!》ជុងហ្គុកមិនបានខ្វល់ទេ នាយយកខោអាវមកស្លៀកនៅមុខរាងតូចធ្វើព្រងើយដោយដោះកន្សែងចេញអស់រលីង ហូប៊ីប្រញាប់ងាកមុខចេញយ៉ាងលឿន បើគិតទៅគឺជុងហ្គុកមិនដែលមានរបៀបទេពេលនៅមុខរាងតូច តាំងពីថ្ងៃជួបគ្នាដំបូងម្លេះ

🍒 លោកពូរោគចិត្ត 🍒Donde viven las historias. Descúbrelo ahora