កំលោះសង្ហាពីររូបបានឈរនៅខាងក្រៅបន្ទប់ពិនិត្យជំងឺរបស់រាងតូច ក្រៅពីសម្លឹងមើលទៅកាន់ប្អូនប្រុសសំណព្វចិត្ត jungkook ក៏ផ្តោតអារម្មណ៍ទៅលើការនិយាយគ្នាជាមួយ suga ដែរ<< មើលទៅតំណែងបុរសបេះដូងដែករបស់លោក គួរតែធ្លាក់មកលើខ្ញុំហើយ >> su មើលដឹងហើយថា sorea ដែលនៅក្បែរនាយ ពីមុនល្បីល្បាញថាគ្មានបេះដូងសម្រាប់រឿងស្នេហានោះពេលនេះគ្មានទៀតទេ មានតែបុរសដែលពោរពេញទៅមនោសញ្ចេតនាដ៏ផ្អែមត្រជាក់តែប៉ុណ្ណោះ jungkook ឮ suga និយាយដូចនេះក៏ញញឹមស្រស់រួចក៏ដកភ្នែកចេញពី teahyung បន្តិចបំណងនឹងតបតទៅកាន់កំពូលអ្នកប្រយុទ្ធនៅជប៉ុនវិញ តែចៃដន្យអ្នកជម្ងឺម្នាក់ក៏ដើរចេញពីបន្ទប់សម្រាក់របស់គេមក
<< ចង់ទៅណាទាំងមានរបួសជាប់ខ្លួនហ្នឹង? >> Suga ស្គាល់ច្បាស់ពីអ្នកជម្ងឺម្នាក់នោះ គេដើរទៅក្បែរឃាត់ដំណើរបុរសវ័យក្មេងជាងនាយមិនឲ្យចេញពីមន្ទីរពេទ្យផ្តេសផ្តាស
<< ខ្ញុំមានធុរៈនៅខាងក្រៅបន្តិច! >> បុរសវ័យក្មេងសំឡេងស្រួយស្រទន់ ទោះមាឌតូចល្អិតតែចិត្តក៏ធំគេមិនទន់ជ្រាយនឹងជម្ងឺតិចតួចនេះឡើយ គេចចេសចង់ចេញពីមន្ទីរពេទ្យទាំងក្បាលទើបតែរុំរបួសហើយថ្មីៗ
<< ការងារស្អីក៏សំខាន់យ៉ាងនេះ? អង្គរក្សខ្ញុំនៅខាងក្រោមច្រើនណាស់ ចង់បានស្អីក៏ប្រាប់មកហើយឯងទៅសម្រាក់ឲ្យស្រួលខ្លួនវិញភ្លាម >> កំលោះសាច់សរស្លេកហើយមុខមាំ វាចាខ្លាំងៗចង្អុលទៅបន្ទប់សម្រាប់ឲ្យក្មេងម្នាក់នោះធ្វើតាម
<< មិនរំខានលោកទេ ណាមួយខ្ញុំក៏មិនមានអីធ្ងន់ធ្ងរដែរសម្រាក់នៅពេទ្យច្រើនខាតលុយខ្លាំងណាស់ >> នាយតូចល្អិតថាហើយបំណងក៏ចង់ដើរចេញមិនខ្វល់ពីអ្វីដែល suga និយាយអំបាញ់មិញឡើយតែដៃខ្លីៗក៏ត្រូវបានចាប់ជាប់
<< ម៉ាក់របស់ខ្ញុំមិនបានបង្រៀនឯងឲ្យចេះស្តាប់បង្គាប់មនុស្សចាស់ទេហេស៎ park jimin? >> មុខមាំយើងជាប្រភេទមនុស្សដែលធុញទ្រាន់ក្នុងការនិយាយជ្រាំដែលណាស់ នាយពោលបណ្តើរក៏អួសរាងកាយតូចល្អិតយកចូលក្នុងបន្ទប់វិញបាត់ ហើយទុកឱ្យអង្គរក្សពីរនាក់នៅយាមគេខ្លាចចេញមកវិញទៀតផង
YOU ARE READING
♣️ បងប្រុស ♣️ ( ចប់ )
General Fictionកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!