ភាគ11: ឈប់ខឹងនឹងបង

3.4K 181 13
                                    


រថយន្តដ៏ទំនើបសេរីចុងក្រោយបានមកឈប់ចតនៅខាងមុខទីធ្លាផ្ទះដែលធំល្មមគួរសមនៅឯមាត់ឆ្នេរកោះ កំលោះជើងសាច់ដុំធំៗរីកបែកសរសៃស្ញាញក្រោមការទ្រទ្រង់មនុស្សម្នាក់ទៀតដែលបីនៅក្នុងដៃ

ហើយម្នាក់នោះទៀតសោតគឺជាកំលោះជនជាតិកូរ៉េប្តូរអត្តសញ្ញាណមកជាជនជាតិជប៉ុន jeon jungkook nohara ហើយក្នុងដៃបីត្រកងនោះក៏មិនអាចមានអ្នកផ្សេងក្រៅពីប្អូនប្រុសតូចរបស់នាយឡើយ

<< បង jung ដាក់ខ្ញុំចុះទៅ ខ្ញុំដើរខ្លួនឯងបានហើយ!? >> កំលោះតូចស្រលូនស្រឡៅខំរើបំរះចេញពីដៃបីបងប្រុសតាមកំលាំងដែលខ្លួនមាន តែសង្ឃឹមថាកំលោះ jungkook នោះព្រមឬ?

<< សុឺត... អត់នោះទេ បងនឹងបីអូនបែបនេះរហូតដល់បន្ទប់! >> Jungkook ផ្តិតច្រមុះលើថ្ពាល់សរម៉ដ្ឋរលោងរបស់រាងតូចបន្តិចមុននឹងតបតគេ ហើយដំណើរដ៏វាងៗបានប៉ុន្មានជំហ៊ានក៏ត្រូវបានគាំង ព្រោះវត្តមានរបស់អ៊ុំមេផ្ទះមកកាត់សង្វាក់

<< អតីតចៅហ្វាយក្រុង lee កំពុងរងចាំ sorea នៅខាងក្នុងចា៎! >> លោកអ៊ុំធ្វើការឱនក្បាលចុះជាការគោរពមុននឹងនិយាយទៅកាន់រាងក្រាស់

ក្រោយទទួលបានដំណឹងមួយនេះហើយរាងក្រាស់ក៏ញញឹមយ៉ាងស្រស់ដូចរូបនាយបានទាយដឹងមុនទៅហើយ បន្ទាប់ពីនោះយើងក៏ឃើញថា jungkook nohara បានឆ្ពោះដំណើរចូលមកក្នុងផ្ទះរឹកពារពោរពេញទៅដោយអំណាចនៃមនុស្សអង់អាច

ឯលោក lee ដែលស្ថិតក្នុងវ័យចំណាស់ក្តីក៏ឱនក្បាលគោរពចំពោះរាងក្រាស់របស់យើងផងដែរ ព្រោះបើគិតតាមឋានៈនាយនោះ វាសាកសមហើយដែរលោក lee ធ្វើបែបនេះ

ចំណែកឯរាងតូចវិញនោះ នាយក៏ដឹងហើយថាខ្លួនឯងគឺក្មេងខ្ចី អ្វីដែរនាយត្រូវធ្វើ គឺការឱនលំទោនឲ្យទាបជាងលោកពូ lee ទៅទៀត

<< សូមអភ័យទោសផងចំពោះការរំខានដល់ពេលវេលារបស់ sorea jungkook! >> លោកពូគាត់ឱនលំទោនជាថ្មីម្តងទៀតបន្ទាប់ពីនិយាយទាំងទឹកមុខស្រពោនស្ងួតចប់

<< បានលោកចៅហ្វាយក្រុង lee មកលេង អាចថាជាការរំខានបានយ៉ាងមិចទៅ មោះ! សូមអញ្ជើញអង្គុយចុះសិនមក >> jungkook បង្ហាញអារម្មណ៍រីករាយដែលបានលោកពូមកដល់ទីនេះ រួចក៏លើដៃលាចង្អុលទៅកាន់សាឡុងអង្គុយវិញដោយមាននាយនឹងរាងតូចទៅអង្គុយទទឹមគ្នានោះ

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now