ព្រឹកព្រហាមថ្ងៃថ្មីនៃផ្ទះ Miki Novak ចំណុចបន្ទប់ពណ៌សក្បោះដែលមើលពេលមានពន្លឺព្រះអាទិត្យរះចាំងចូលតិចៗបែបនេះ ពិតជាបន្ទប់ដែលសាកសមនិងបន្ធូរភាពតានតឹងពិតៗនៅលើពូកក្រាស់ហើយទន់ល្មើយតែសភាពមើលទៅរញ៉េរញ៉ៃក៏មានកំលោះសាច់សរស្លេកកំពុងគេងលង់លក់យ៉ាងមានក្តីសុខស្រាប់តែសម្លេងក្រោកក្រាក់ដែលលាន់ឮចេញពីបន្ទប់ទឹកក៏បានដាល់នាយឲ្យភ្ញាក់ឡើង
<< Jimin!? >> មុខមាំសាច់សដូចសំឡីគ្រាន់តែភ្ញាក់ដឹងខ្លួនភ្លាមក៏ស្រវារាវរកមាឌតូចល្អិត jimin ដែលគេងជាមួយគ្នាសុខៗតែបែជាមិនឃើញនៅពេលនេះទៅវិញ ដល់បានផ្ទៀងត្រចៀកស្តាប់បន្តិចក៏ឮសម្លេងចេញពីបន្ទប់ទឹកមកទើបដឹងថាជាមាឌតូចមុខមាំញញឹមបន្តិចមុននឹងស្ទុះទៅរកសមីខ្លួន
៚ ក្រាក!!! ៚
<< អស៎! លោកត្រូវការប្រើបន្ទប់ទឹកមែនទេ? >> ក្រោយឮសម្លេងទ្វារបន្ទប់បានរបើក jimin ក៏ងាកមកមើលស្រាប់តែឃើញ suga នាយគិតហើយថាពេលភ្ញាក់ពីព្រឹកគឺច្បាស់ជាត្រូវការប្រើប្រាស់បន្ទប់ទឹកមិនខានឡើយទើបសួរ
<< ចង់បានកូនស្រី cute ហេស៎! ទើបបានខំប្រឹងដុះបង្គន់ខ្លាំងថ្នាក់នេះនោះ? >> Su ញញឹមបន្តិចមុននឹងដើរចូលទៅក្បែរមាឌតូច
<< ចង់បានកូនស្រីស្អីទៅ? ខ្ញុំគ្រាន់តែធ្វើតួនាទីរបស់ខ្ញុំប៉ុណ្ណោះ! >> Jimin មិនយល់ឡើយពីអត្ថន័យរបស់ su និយាយតែវាជាការពិតដែលមាឌតូចប្រឹងធ្វើការព្រោះតែតួនាទី
<< មិនបាច់ធ្វើល្ងង់ទេ! ឯងក៏ដឹងថាពួកយើងទើបតែមានអីៗជាមួយគ្នាកាលពីយប់មិញនេះ ហើយព្រឹកឡើងឯងក៏ប្រញាប់មកសម្អាតបន្ទប់ទឹកដូច្នេះ បើមិនមកបន់ស្រន់សុំកូនស្រីតើវាជាអ្វីឲ្យប្រាកដ?! >> ( ជំនឿរពិតរបស់ជនជាតិជប៉ុនការសម្អាតបង្គន់ឲ្យស្អាតល្អគឺជាបំណងប្រាថ្នាសុំកូនស្រីស្រស់ស្អាតពីព្រះជាម្ចាស់ ) កំលោះ su ដៃរហ័សចិត្តហ៊ាននាយស្រវាឱបរឹតកាយតូចពីក្រោយខ្នងយ៉ាងណែន ក្រោយនិយាយញោះឲ្យមាឌតូចអៀនហើយនាយនៅផ្តិតស្នាមថើបពេលព្រឹកលើថ្ពាល់ប៉ោងៗរបស់គេទៀតផង
ESTÁS LEYENDO
♣️ បងប្រុស ♣️ ( ចប់ )
Ficción Generalកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!