ក្រឡេកមកមើលពីខាងរាងតូចស្តើង teahyung ដែលកំពុងធ្វើដំណើរនៅតាមផ្លូវចូលដល់តំបន់ភ្នំធំជាប់គ្នានឹងកោះ jeaju ម្ខាង។ទីនោះក៏ជាទីប្រជុំជនដ៏ធំគួរសមមួយដែរ ប៉ុន្តែខុសត្រង់មិនសម្បូរសម្ភារៈនិយមទំនើបៗអ្វីនោះ ពោលគឺប្រជាពលរដ្ឋនាំគ្នាធ្វើដំណាំដាំដុះច្រើនជាជាងចេញធ្វើការខាងក្រៅ។
ក្រោមការសង្កេតមើលរបស់រាងតូចអស់ពេលដ៏ខ្លីសុខៗក៏ប្រទះភ្នែកឃើញស្រ្តីចំណាស់ម្នាក់ដួលសន្លប់ភ្លាមៗមួយរំពេច
<< ឈប់...ឈប់ឡានភ្លាម! >>
<< បាទអ្នកប្រុស!!! >> អង្គរក្សរាងក្រាស់ជាន់ហ្រ្វាំងស្ទើរដាច់កង់ឡាន ព្រោះសម្លេងរាងតូចហាក់ទាន់ហន់សម្បើមណាស់ ឯរាងតូចមិននៅឯអង់ឡើយ នាយប្រញាប់រត់យ៉ាងលឿនទៅមើលស្ត្រីរូបនោះ
<< អ្នកមីងៗ...យ៉ាងមិចហើយ អ្នកមីង? >> នាយតូចអង្រួនដាស់ស្រ្តីដែលសន្លប់ស្តូកស្តឹងឲ្យភ្ញាក់ឡើង តែដាស់យ៉ាងណាក៏គាត់មិនដឹងខ្លួនវិញឡើយ ទើប teahyung ងាកមកហៅអ្នកបើកឡានម្នាក់នោះឲ្យជួយដល់ខ្លួន
<< លោក...ឆាប់មកជួយគ្រាគាត់ដាក់ឡានបន្តិចទៅ ខ្ញុំយកគាត់ទៅមន្ទីរពេទ្យ >>
<< បាទ! >> បុរសម្នាក់នោះលឿនរហ័សដូចចិត្ត គេលើកបីស្ត្រីម្នាក់នោះចូលឡានរួចដឹកទៅកាន់មន្ទីរពេទ្យនៅក្នុងភូមិមួយនេះ
ក្រោយបញ្ចូនគាត់មកដល់ភ្លាមក្រុមគ្រូពេទ្យនាំគ្នាប្រញាប់នាំគាត់ទៅពិនិត្យហើយព្យួរសេរ៉ូមបន្ថែមជាតិទឹកដល់គាត់ភ្លាម ឯរាងតូចក៏បានសង្កេតឃើញទៀតថានៅមន្ទីរពេទ្យមួយនេះមានអ្នកជំងឺយ៉ាងច្រើនដែលមានវ័យចម្រុះមិនថាក្នុងវ័យប៉ុណ្ណាក៏ពួកគាត់ប្រើប្រាស់សេរ៉ូមប្រភេទតែមួយស្ទើរគ្រប់គ្នា
<< លោកដុកទ័រតើអ្នកមីងម្នាក់នេះគាត់កើតជំងឺអ្វីដែរទៅ? >>
<< នេះជាជំងឺកង្វះជាតិទឹកនិងចំណីអាហារ លោកមិនចាំបាច់បារម្ភនោះទេ បន្តិចទៀតគាត់នឹងដឹងខ្លួនវិញហើយ >> លោកដុកទ័ររូបនោះក៏ប្រាប់ទៅរាងតូចវិញតាមការពិនិត្យឃើញ
KAMU SEDANG MEMBACA
♣️ បងប្រុស ♣️ ( ចប់ )
Fiksi Umumកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!