នាពេលយប់ជិតចូលកណ្តាលអាធ្រាត្រទៅហើយនៅក្នងទីក្រុង yatohama ជាន់ផ្ទាល់ដីនៃសណ្ឋាគារល្បីបំផុតនៃក្រុងនោះបានកកើតជម្លោះដ៏ធំមួយរវាងក្រុម Yakuza និងមនុស្សជំនិតផ្ទាល់របស់ sorea jungkook nohara គឺជា thakichik តែម្នាក់បានបើកការប្រយុទ្ធតតាំងយ៉ាងចាស់ដៃជាមួយនឹងមនុស្សដល់ទៅ8នាក់ឯណោះ ក្រោមហេតុផលការពារម្ចាស់ប្រុសតូចឲ្យរួចផុតពីការតាមប្រមាញ់របស់មេបក្ស Yakuzaភ្លាមនោះក៏មានរថយន្តទំនើបម៉ាក Innova ជំនាន់ទី6ពណ៌ខ្មៅស្រិលបើកចូលមកយ៉ាងលឿនហើយបំបុកកូនចៅក្រុម Yakuza ម្នាក់ឲ្យដេកក្រោមកង់ឡានត្រាំក្នុងថ្លុកឈាមយ៉ាងវេទនា ក្រោយបញ្ឈប់ល្បឿនឡានរួចរាល់មនុស្សបីនាក់ក៏ចុះពីឡានមកដោយក្នុងដៃកាន់កាំភ្លើងនឹងបំពាក់ស្នូលហើយស្រេច បុរសភ្នែកមុតមុខមាំកំណាចបានបន្តបាញ់រះបីគ្រាប់បន្ថែមទៀតបំបាក់ដៃពួកនោះដោយទាំងមេក្រុម Yakuza ផងដែរ
ក្រុម Yakuza 8នាក់បានដេកស្អាត់ក្រោមស្នាដៃលោក sorea nohara និងកូនចៅបីនាក់ទៀត jungkook ឃើញចង្កូមមេម៉ាហ្វៀបានបាក់ហើយក៏ឆ្ពោះជំហានឈានទៅរក kimik ជាទីស្រឡាញ់របស់នាយដែលកំពុងតែទទួលរងនូវការតក់ស្លុត
<< សូមទោសផងបងធ្វើឲ្យអូនភ័យហើយ! >> ស្របនឹងវាចាដៃឆ្វេងរាងក្រាស់ក៏ស្រវាទាញក្បាលរាងតូចមកផ្អឹបនិងដើមទ្រូងដ៏កក់ក្តៅរបស់ខ្លួន teahyung ហាក់មិនទាន់សម្រួលអារម្មណ៍ឲ្យបាត់ភ័យបាននៅឡើយ គឺមិនអាចឆ្លើយតបអ្វីនឹងរាងក្រាស់បានវិញទេបានត្រឹមសំងំស្ងៀមទាញយកចំហាយវីរៈបុរសឲ្យឃុំគ្រងបន្ត
<< jungkook nohara ឯងនឹងស្តាយក្រោយមិនខានទេដែរធ្វើបែបនេះដាក់យើង អូយ៎...! >> មេក្រុម Yakuza គុំហក់ដាក់រាងក្រាស់ខ្លាំងៗទាំងដែលខ្លួនឯងកំពុងដេករមូលខ្លួនព្រោះត្រូវមួយគ្រាប់ចំដៃឈាមហូរជោគជាំ
<< ឯងកំពុងព្រហើនជាមួយមនុស្សដែលទើបតែផ្តល់ឱកាសរស់ឲ្យឯងមួយលើកហើយមែនទេ? មើលទៅឯងដូចជាមិនទាន់ស្គាល់យើងច្បាស់ទេ hatomo yatohachi? ភុជ...! >> និយាយចប់រាងក្រាស់ក៏ទំលាក់មួយគ្រាប់ទៀតបំបែកជង្គង់របស់គេភ្លាមបណ្តោយឲ្យបុរសនោះស្រែកទាំងឈឺចាប់យ៉ាងខ្លាំង
BẠN ĐANG ĐỌC
♣️ បងប្រុស ♣️ ( ចប់ )
Tiểu Thuyết Chungកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!