ភាគ25: សំណើរថ្មី

1.5K 100 6
                                    

ពេលវេលាកន្លងទៅទីបំផុត jungkook បានមកដល់់ទីស្នាក់ការប៉ូលិសហើយ ឯជំនិតមាឌធំក៏បានរៀបរាប់ប្រាប់ពីដំណើរដើមទងរឿងយ៉ាងលំអិតមិនខុសឆ្គងសូម្បីបន្តិច រាងក្រាស់ទទួលដឹងគ្រប់យ៉ាងតាំងពីបាត់រាងតូចចេញពីមន្ទីរពេទ្យមកម្ល៉េះ ប៉ុន្តែនាយគួរហាមមែនទេ? នោះដូចជាបិទសិទ្ធិពេកហើយសម្រាប់រាងតូចក៏ដូចជាមិនផ្តល់នូវភាពឯកជនភាពឲ្យរាងតូចដូច្នោះដែរ

ក្រោយពីការរងចាំឲ្យ teahyung ចេញពីការជួបនិយាយជាមួយឪពុកមកវិញយ៉ាងស្ងប់ស្ងាត់ នៅចំពោះមុខនាយក៏ជា kimik ជាទីស្រឡាញ់ដែលដើរចេញមកដោយគ្មានព្រលឹងវិញ្ញាណជាប់ខ្លួនឡើយ ទឹកមុខដ៏សែនក្រៀមក្រំខ្លោចផ្សា ស្នាមទឹកភ្នែកដែលដានជាប់នឹងថ្ពាល់ក្រពុំសរលោងម៉ត់ខៃ តើរាងតូចស្តើងខូចចិត្តឈឺចាប់យ៉ាងណាទើបស្នាមញញឹមក្លែងក្លាយដែលតែងតែព្យាយាមលាក់បាំងពីមនុស្សគ្រប់គ្នានាពេលកន្លងត្រូវចាកចេញឆ្ងាយពីការអត់ធ្មត់

ក្រោយដើរមកកាន់តែកៀក teahyung ក៏បានសង្កេតឃើញហើយថា jungkook កំពុងឈរធ្មឹងសំឡឹងមកខ្លួនទាំងទឹកមុខស្រពោនស្ងួត គេនៅស្ងៀមដោយមើលទៅក្រសែភ្នែកគ្នាទៅវិញទៅមកយ៉ាងស្ងប់ស្ងាត់

រាងក្រាស់បានដឹងហើយថាគ្រប់ពាក្យសម្តីដែលខ្លួននិយាយជាមួយ namjoon រាងតូចស្តើងគឺបានស្តាប់ឮទាំងអស់ទើបបានជាពេលនេះ teahyung ធ្វើនូវទង្វើបែបនេះ

រីឯ teahyung ពេលនេះវិញត្រូវបានបេះដូងបន្ទោសខួរក្បាលយ៉ាងពេញទំហឹងហើយ មែន! រាងក្រាស់បានធ្វើខុសនឹងឪពុករបស់ខ្លួនក៏ពិតមែន តែដូចគេបាននិយាយការដែលបណ្តោយឲ្យឪពុកបន្តធ្វើរឿងអាក្រក់លើមនុស្សម្នាជាច្រើនដែលមិនបានដឹងអីសោះអស់ទាំងនោះ វាពិតជាមិនយុត្តិធម៌សម្រាប់ពួកគេឡើយ ហើយបើអ្នកកាន់អំណាចគិតតែពីក្តីសុខខ្លួនឯងហើយមិនគិតពីសុខទុក្ខប្រជាពលរដ្ឋតើប្រទេសមួយនេះនឹងទៅជាយ៉ាងណា?

ក្រោយពីគិតច្រើនយ៉ាងដោយភាពតានតឹង ទឹកភ្នែកទន់ភ្លន់របស់រាងតូចក៏ស្រក់ហូរមកម្តងទៀតយ៉ាងច្រើនក្រាស់ក្រែល jungkook ដូចនេះក៏យល់គ្រប់យ៉ាងនូវទុក្ខលំបាករបស់ប្អូនប្រុសនាយបានលាដៃទាំងពីរត្រដាងបើកទ្រូងរងចាំឲ្យរាងតូចចូលជ្រក់បំពេញភាពកក់ក្តៅក្នុងចិត្ត

♣️ បងប្រុស ♣️ ( ចប់ )Donde viven las historias. Descúbrelo ahora