ថ្ងៃនេះកំលោះស្បែកសរស្លេកជនជាតិជប៉ុនកាត់កូរ៉េឈ្មោះ suga mikinowak របស់យើងបានមកឈរនៅក្នុងក្លឹបសមាគមមួយដែលនៅមិនឆ្ងាយពី Busan ប៉ុន្មានទេ ទីនេះជាតំបន់សម្រាប់អ្នកខ្វះខាតមកស្នាក់អាស្រ័យជារួម វាពិតជាពិបាករស់នៅបន្តិចហើយសម្រាប់មនុស្សដែលចូលចិត្តឯកជនភាព ព្រោះទីនេះគ្មានបន្ទប់ដាច់ដោយឡែកពីគ្នាទេ ម្នាក់ៗមានតែកម្រាលមួយខ្នើយនឹងភួយមួយដើម្បីក្រាលសម្រាក់ប៉ុណ្ណោះ បើសិនជានរណាមានវត្ថុមានតម្លៃក៏ពិបាកក្នុងការទុកដាក់ដែរ ព្រោះបើមនុស្សនៅទីនោះឃើញពួកគេនឹងមកលួចជាមិនខាន។បុរសមុខមាំសាច់សរក្បោះរូបនេះក៏មកដើម្បីទទួលក្មេងម្នាក់ដែលធ្វើតួនាទីមើលថែរក្សាម្តាយរបស់នាយជំនួសនាយដែលជាកូនតែមួយគត់ទៅវិញ នាយគឺបានសេុីបដឹងមកថា មរតកមួយចំនួនតូចម្តាយរបស់នាយបានផ្ទេរទៅឱ្យក្មេងប្រុសម្នាក់ឈ្មោះ park jimin ត្រូវជាក្មួយចិញ្ចឹមទុកជាការតបស្នងដែលនាយចំណាយពេលក្នុងការមើលថែគាត់ក៏ដូចជាទុកឲ្យគេបន្តការសិក្សាទំរាំបញ្ចប់ ក្នុងនោះមានដូចជា ផ្ទះដែលគេរស់នៅសព្វថ្ងៃឡានមួយគ្រឿងនឹងប្រាក់ចាយវាយ10លានវ៉ន់ ប៉ុន្តែក្មេងនោះបែរជាលួចផ្ទេរវាទាំងអស់ទៅឲ្យ suga mikinowak ទៅវិញ វាសរបញ្ជាក់ឲ្យឃើញថាការគោរពស្រលាញ់ដែលនាយមានចំពោះអ្នកម៉ាក់របស់ su គឺវាធំធេងលើសពីសម្បត្តិទាំងនោះទៅទៀត
ក្មេងប្រុសវ័យ17ឆ្នាំឈ្មោះ park jimin របស់យើងឯណេះវិញ វិញ្ញាណកំពុងតែរសាត់អណ្តែតហោះហើរនឹកទៅដល់អនុស្សាវរីយ៍ដែលធ្លាប់មានជាមួយនឹងលោកស្រី choi mihu គាត់ទាំងស្រលាញ់ហើយថ្នាក់ថ្នមនាយណាស់ទោះមិនមែនជាកូនបង្កើតក៏គាត់យកចិត្តទុកដាក់ចំពោះនាយដូចជាកូនបង្កើតរបស់ខ្លួនអញ្ចឹងដែរ កំលោះតូចល្អិតរបស់យើងដាក់ជើងសំយ៉ុងចូលអាងទឹក នាយព្យាយាមគិតពីវិធីរកលុយដើម្បីបញ្ចប់ការសិក្សាឲ្យបានដោយខ្លួនឯង នាយជាប្រភេទមនុស្សស្មោះត្រង់ស្លូតបូតតែមិនមែនទន់ជ្រាយទេ គេតែងទទួលបានការទូន្មានពីលោកស្រី choi mihu មកថា " ធ្វើជាមនុស្សត្រូវមានការតស៊ូ ព្រោះក្តីស្រម៉ៃវានឹងក្លាយទៅជាការពិត បើយើងក្រោកឡើងហើយបង្កើតវា " ប្រុសតូចចិត្ដកំពុងតែរសាប់រសល់សុខៗក៏ឮសម្លេងមនុស្សស្រែកហៅឈ្មោះរបស់ខ្លួនពីក្រោយខ្នងមកធ្វើឲ្យនាយប្រញាប់ឆ្លើយហើយក៏បែរមុខមក
YOU ARE READING
♣️ បងប្រុស ♣️ ( ចប់ )
General Fictionកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!