ព្រឹកព្រហាមថ្ងៃថ្មីបានចូលមកដល់ វិមានដ៏ធំល្វឹងល្វើយហាក់ដូចស្រងេះស្រងោចសភាពស្ងាត់ជ្រងំរាងតូច teahyung បានបើកភ្នែកឡើងព្រមជាមួយនឹងស្នាមញញឹមដ៏ស្រស់ត្រកាលរបស់អ្នកដែលមាននាមជាបងប្រុសកំពុងគេងសម្លឹងមើលមុខខ្លួន<< Good morning kimik របស់បង! >> ស្របនឹងវាចារាងក្រាស់ក៏ទំលាក់ស្នាមថើបពេលព្រលឹមលើថ្ងាស់រាងតូចមួយខ្សឺតយ៉ាងវែងអន្លាយ
<< Morning annatak របស់អូន! >> Teahyung តបនឹងរាងក្រាស់ដោយសម្លេងងុលៗព្រោះទើបភ្ញាក់ពីគេង jungkook សប្បាយចិត្តថ្នាក់ទាញកាយតូចមកក្រសោបយ៉ាងណែនក្នុងប្រអប់ទ្រូងរបស់ខ្លួន
<< អូនសូមអនុញ្ញាតទៅរកប៉ាបន្តិចបានទេ? >> ភ្លាមនោះស្រាប់តែរាងតូចនឹកគិតដល់ឪពុកជាទីគោរពដែលគេងលក់ពេញមួយយប់មិនដឹងគាត់មកផ្ទះឬក៏អត់ផង
<< បងកំដរអូនទៅចុះ! >> ពោលចប់អ្នកទាំងពីរក៏បណ្តើរគ្នាមកក្រៅបានជួបនឹងអ៊ុំមេផ្ទះក៏សួរគាត់តែម្តងទៅ
<< អ៊ុំហាស៎! លោកប៉ាក្រោកហើយនៅ? >>
<< លោកម្ចាស់នៅមិនទាន់មកវិញតាំងពីយប់មកម្ល៉េះ! អ្នកប្រុសទាំងពីរប្រហែលឃ្លានហើយ ចាំនាងខ្ញុំទៅរៀបអាហារពេលព្រឹកជូន >> អ៊ុំស្រីដឹងថាចម្លើយនេះនឹងធ្វើឱ្យរាងតូចមិនសប្បាយចិត្តឡើយ តែយ៉ាងណានេះក៏មិនស្ថិតលើការសម្រេចចិត្តរបស់គាត់បានឡើយ
<< ហេតុអ្វីលោកប៉ាមិនត្រលប់មកផ្ទះ? គាត់មិនធ្លាប់បែបនេះទេតិចគាត់មានរឿងអ្វីទេដឹង?! >> រាងតូចរំជួលចិត្តស្រឺតព្រោះត្បិតកន្លងមកលោកឪពុកខ្លួនមិនធ្លាប់បាត់ពីផ្ទះឡើយទោះស្ថិតក្នុងការខឹងនឹងនាយខ្លាំងយ៉ាងណាក៏ដោយ
<< តាមការគួរថ្ងៃនេះគួរតែជាថ្ងៃដែលបើកប្រកាសឈ្មោះតំណាងដែលជាប់ឆ្នោត! លោកប៉ាអាចជាកំពុងរវល់នឹងការស្រោចស្រង់សម្លេង ទើបភ្លេចមកផ្ទះវិញក៏ថាបានដែរ!? >> រាងក្រាស់ព្យាយាមលួងលោមចិត្តប្អូនឲ្យល្អប្រសើរមកវិញ រួចអ្នកទាំងពីរក៏បណ្តើរគ្នាចុះទៅកាន់តុអាហារ
តែដោយចិត្តរសាប់រសល់ខ្វល់ខ្វាយមិនលែងរាងតូចក៏បន្តដើរទៅរោងអាហារដើម្បីសួរបញ្ជាក់ពីអ៊ុំស្រី ក្រោយបានទៅដល់មុខទ្វារចូលទៅហើយនោះ សំដីអ៊ុំមេផ្ទះក៏ធ្វើឲ្យរាងតូចបញ្ឈប់ដំណើរវិញមួយរំពេច
ESTÁS LEYENDO
♣️ បងប្រុស ♣️ ( ចប់ )
Ficción Generalកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!