ភាគ27: មន្ត្រីថ្មី

1.4K 99 1
                                    


÷ បំរាមលើកុមារមិនទាន់គ្រប់អាយុ សូមមេត្តាអូសរំលង ចំពោះភាគនេះនឹងមានឈុត18+បើមានកន្លែងលើសលួសសូមខន្តីអភ័យទោសដល់យើងខ្ញុំផង សូមអានដោយការទទួលខុសត្រូវ 🙏🥰

ក្រោយពីលោកមហាមន្ត្រីបានទទួលអនិច្ចកម្មទៅ ក្នុងជួររាជការក៏ហាក់ចលាចលរកអ្នកគ្រប់គ្រងមិនឃើញឡើយ

ក្រោមមតិយោបល់រួមពីរដ្ឋអំណាចគ្រប់រូប ក៏យកជ្រើសវិធីសាស្ត្រកោះហៅមហាជនជាប្រជាអធិបតេយ្យឲ្យបោះឆ្នោតជ្រើសរើសយកថ្នាក់ដឹកនាំមួយថ្មី

បន្ទាប់ពីទទួលបានសារបែបនេះពីររដ្ឋធម្មនុញ្ញ មានប្រជាជនមួយចំនួនបានផុសលើគេហទំព័រផ្ទាល់ខ្លួនដោយលើកមតិឡើងថា

÷ ជាថ្នាក់ដឹកនាំកំពូល ក៏នៅតែល្មើសច្បាប់របស់ខ្លួនជាន់ឈ្លីលើប្រជារាស្ត្រតូចតាច តើច្បាប់ទាំងនោះបានបង្កើតឡើងដើម្បីតែរារាំងមនុស្សថ្នាក់ទាបឬយ៉ាងណា? បើដូច្នេះមែនខ្ញុំសូមរើសយកមន្ត្រីជាប់ឈ្មោះដដែល តែបានរួមកម្លាំងប្រឆាំងនឹងអំពើពុករលួយ ទោះជាគាត់ជាប់ការសង្ស័យរឿងស្នេហ៍ខុសភេទក៏នោះមិនបាននាំវិនាសកម្មដល់នរណាម្នាក់ឡើយ

គ្រាន់តែផុសនេះបានដាក់បង្ហាញភ្លាម គ្រប់មហាជនភាគច្រើនបានបញ្ចេញរួមដូចគ្នាស្របទៅនឹងសុឆន្ទ:នេះ ដោយឡែកក៏មានមួយផ្នែកបានបញ្ចេញមតិផ្ទុយពីនេះដោយផ្អែកលើគំនិតដើម

÷ រដ្ឋបានដួលរលំព្រោះហេតុអប្បមង្គលនៃការលោភលន់ ក្នុងជួររាជការតើគួរតែមានមនុស្សដែលបំពានច្បាប់កាន់កាប់អំណាចបែបនេះដែរទេ ឲ្យមែនទែនទៅខ្ញុំហត់នឹងជ្រើសរើសថ្នាក់ដឹកនាំណាស់ ព្រោះគ្មានអ្នកល្អបរិសុទ្ធគ្រប់គ្រាន់ផង

ទាំងអស់នេះហើយដែលជាមូលហេតុនាំឱ្យប្រទេសចាប់ផ្តើមច្របូកច្របល់ ហើយភាពស្ងប់ស្ងាត់ក៏បានមកពីផុសផ្ទាល់របស់លោក Kim namjoon ដែលជារដ្ឋមន្ត្រីជាប់ឈ្មោះថ្មីតែបានប្រកាសដកខ្លួនបណ្ដោះអាសន្នដើម្បីទប់ស្ថានការណ៍អាស្រូវកេរ្តិ៍

÷ ក្រោមស្ថានភាពច្របូកច្របល់នៃប្រទេសជាតិរបស់ខ្លួន ខ្ញុំបាទជាតំណាងផ្ទាល់ក៏ជាបក្សជាប់ឈ្មោះថ្មី ពិតជាមានការខកចិត្តយ៉ាងខ្លាំងដែលមហាជនកូរ៉េយើង បាត់បង់ការសាមគ្គីភាពក៏គ្មានទំនុកចិត្តព្រោះរឿងអាក្រក់មួយចំនួន ត្បិតថាមានរឿងអាក្រក់បានកើតឡើងប៉ុន្តែសូមឲ្យគ្រប់គ្នាងាកទៅមើលជ្រុងម្ខាងទៀតនៃភាពល្អប្រសើរ នោះគឺការប្រមូលពន្ធបានកាត់បន្ថយនឹងការនាំចេញនៃផលិតផលក៏កើនឡើងរួមទាំងផ្នែកតូចមួយទៀតគឺតំបន់កោះ jeaju បានអភិវឌ្ឍន៍ហើយ បើយើងនាំគ្នាគិតអំពីចំនុចល្អពួកយើងនឹងគ្មានភាពស្មុគស្មាញការច្របូកច្របល់និងបានកាត់បន្ថយចំនែកភាពរឹងមាំនៃប្រទេសក៏បានកើនឡើង

♣️ បងប្រុស ♣️ ( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ