ភាគ28: ឃ្លាតមនោសញ្ចេតនា

1.5K 104 24
                                    


ថ្ងៃនេះរាងក្រាស់និងរាងតូចបានត្រលប់មកដល់ផ្ទះនៅឯជប៉ុនវិញដោយសុវត្ថិភាពធម្មតា និងរឿងដែលមិនធម្មតានោះគឺ រាងតូចស្តើងរបស់យើងបានបៀមជាប់នូវទឹកមុខស្រពោនក្រៀមក្រំ មិនមាត់មិនក.មិនថារាងក្រាស់និយាយបែបណា ឬធ្វើអ្វីក៏ដោយក៏នាយតូចនៅតែមិនខ្វល់អើពើនឹងគេទាល់តែសោះ

ចំពោះរាងក្រាស់នាយមិនបានហត់នឿយឬក៏ធុញទ្រាន់នឹងការតាមលួងលោមឬក៏មើលរាងតូចអីបន្តិចណាឡើយ លើសពីនេះនាយមានតែព្យាយាមធ្វើល្អជាងពេលមុនទៅទៀត

នៅរាត្រីនេះផងដែរ jungkook & teahyung បានរៀបចំខ្លួនឡើងស្រស់សង្ហារទាំងគូរតែម្តង គឺដើម្បីទៅចូលរួមពិធីរៀបមង្គលការរបស់គូរស្វាមីភរិយាដែលមានអំណាចបុណ្យសក្តិធំគួរសមក្នុងជួររាជការ

រាងតូចស្តើងក្នុងឈុត kimono ពណ៌សរំលេចផ្កា sakura ពណ៌ឈូកស្រាល ទោះបីនាយមិនញញឹមរីករាយយ៉ាងណាក៏ស្រស់បំព្រងល្អគាប់ភ្នែកលើសអស់មនុស្សម្នាឯទៀតក្នុងកម្មវិធីនោះទៅហើយ

ឯតុដែលពួកគេត្រូវអង្គុយនោះក៏ជាតុតែមួយជាមួយនឹង suga Miki Novak & jimin ផងដែរ ក្រោយជួបនឹងស្វាគមន៍គ្នាទៅវិញទៅមកតាមទំនៀមទំលាប់រួចហើយនោះ បានបន្តិចមាឌតូចល្អិតក៏ក្រឡេកទៅឃើញស្រីស្រស់សោភាជាកូនស្រីរបស់ត្រកូល ozumouk បានដើរចូលមកក្នុងក្នុងកម្មវិធីរួមជាមួយនឹងគ្រួសារផ្សេង

<< លោក su តើនោះជាអ្នកនាងកូនស្រីលោក ozumouk មែនទេ? >> ក្រោយបានឮសំនួររបស់មាឌតូចល្អិតភ្លាម មុខមាំក៏ចោលភ្នែកសម្លឹងទៅដើម្បីបញ្ជាក់

<< មិនអាចហៅថាអ្នកនាងបានទៀតទេ តទៅឯងត្រូវហៅថាអ្នកស្រី! >> ដោយឃើញថា Jimin ហៅស្រីស្រស់តាមរបៀបដែលខុស មុខមាំក៏បានណែនាំឲ្យហៅជាថ្មី

<< ហេតុអី? មានអ្វីខុសមែនទេ? >> ដោយមិនទាន់បានដឹងពីប្រពៃណីរបស់ប្រជាជនជប៉ុនច្បាស់លាស់ jimin ក៏សួរបញ្ជាក់ម្តងទៀត

<< តាមទំនៀមទម្លាប់របស់ស្ត្រីជប៉ុនដែលមានស្វាមីហើយនាងដាច់ខាតត្រូវតែធ្វើម៉ូតសក់បួងឡើងដូច្នេះតែម្យ៉ាងគត់ ទីពីរបុរសឬស្ត្រីជប៉ុនមិនអាចទៅចូលរួមក្នុងកម្មវិធីនានាដោយទៅជាមួយគ្រួសារដទៃបានទេ ទីបីនាងបានដើរពីក្រោយខ្នងបុរសម្នាក់នោះ មានន័យថានាងជាប្រពន្ធចុងរបស់គេហើយ! >> Su បានតបនឹងមាឌតូចវិញដោយសម្លេងងុលៗហាក់មិនចង់ប្រាប់ប៉ុន្មានឡើយ

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now