នៅខាងមុខឆ្នេរសមុទ្រនាពេលដែលមានខ្យល់បក់រំភើយផាយផាត់ គួរណាស់ជាពេលមួយដែលធ្វើឱ្យចិត្តរបស់យើងត្រូវបានរំសាយពីទុក្ខកង្វល់ ប្លែកអ្វីតែរាងតូចស្តើង teahyung នាយពុំមាននូវអារម្មណ៍ចែករំលែកនោះទេ ផ្ទុយពីនោះគេបែរជាក្រៀមក្រំលើសដើមបន្ទាប់ពីលេចចេញនូវវត្តមានរបស់លោករដ្ឋមន្ត្រីថ្មី Kim namjoon បានមកដល់ក្រៅពីនោះ namjoon ក៏បាននិយាយពីហេតុការណ៍ផ្ទៃក្នុងរួមរបស់ក្រុមអ្នកមានអំណាចដែលបានស្លាប់ថា ពួកគេមានការឈ្លោះប្រកែកគ្នារហូតឈានដល់ការវាយដំលើរាងកាយ មូលហេតុប៉ាន់ស្មានអាចមកពីមតិរត់គេចខ្លួនមិនរួបរួមគ្នា
ដោយអារម្មណ៍សោកសៅមិនទាន់បានបញ្ចប់ផង រាងដូចមិននៅបន្តស្តាប់ដល់ចប់ចុងចប់ដើមឡើយ គ្រាន់តែទទួលដឹងថាឪពុកត្រូវស្លាប់ព្រោះតែទម្ររបស់សមត្ថកិច្ចខ្វះខាតក៏មកពីរាងក្រាស់ជាអ្នករឹតបន្តឹងរឿងនេះផងដែរ teahyung ខូចចិត្តខ្លាំងលើសដើមរហូតរត់ទៅអង្គុយយំនៅមាត់ឆ្នេរម្នាក់ឯង
មាឌតូចល្អិតឃើញដូច្នេះក៏មិនចាំយូរឡើយ នាយរត់បន្តពីក្រោយរាងតូចភ្លាមមួយរំពេចដើម្បីកំដរលួងលោមឲ្យចិត្ត teahyung បានប្រសើរឡើងវិញ ឯអ្នកផ្សេងទៀតក៏បន្តនិយាយពីរឿងនេះបន្ត រួមទាំងរាងក្រាស់ដែលស្ទើរតែគ្មានវិញ្ញាណឬស្មារតីនៅជាប់នឹងការងារផង
<< តាមខ្ញុំស្មានលោក Kim គ្មានបំណងចង់រត់គេចទេ តែដោយស្ថានការណ៍បង្ខំទើបគាត់ត្រូវធ្វើតាមគេឯងប៉ុណ្ណោះ?! >>
<< ខ្ញុំបានដឹងតាំងពីដំបូងម្ល៉េះ បន្ទាប់ពីឃើញសពរបស់លោកប៉ានៅទីនោះ! គាត់បានដឹងអាថ៌កំបាំងកងកម្លាំងចាំស្ទាក់ពីខ្ញុំអ្នកប្រាប់ ប៉ុន្តែគាត់សុខចិត្តប្រឈមមុខនឹងការស្លាប់ក៏មិនបណ្តោយឲ្យបក្សពួកអាចដឹងខ្លួនឡើយ >> jungkook តបទៅ namjoon វិញដោយអារម្មណ៍សោកសង្រេងយ៉ាងខ្លាំង តែយ៉ាងណាមិញនេះក៏ជារឿងដែលបានកើតឡើងទៅហើយតើនាយគួរកែប្រែយ៉ាងណា?
<< នេះជារឿងកន្លងហួសហើយ អ្វីដែលយើងគួរធ្វើគឺរឿងនៅថ្ងៃខាងមុខ! ដែលលោកមន្ត្រីមកទីនេះគឺដើម្បីនិយាយពីរឿងអំណាចក្រោយចុះពីជួររាជការ >> suga បង្វែររឿងឈឺចាប់របស់រាងក្រាស់មកជាការងារជាតិវិញ ការបណ្តោយខ្លួនក្នុងស្ថានភាពសោកាមិនមែនជាដំណោះស្រាយដ៏ល្អនោះឡើយ
KAMU SEDANG MEMBACA
♣️ បងប្រុស ♣️ ( ចប់ )
Fiksi Umumកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!