នេះជាវិមានដ៏ធំស្កឹមស្កៃនៃកណ្តាលទីក្រុងសេអ៊ូល វាជាសេតវិមានដ៏ប្រណិតរបស់លោក Kim Songhua ដែលលោកជាអ្នកមានអំណាចមួយរូបក្នុងជួររដ្ឋមន្ត្រី ហើយថ្ងៃនេះដែរនៅខាងមុខទីធ្លារច្រកចូលវិមាន ក៏មានក្រុមអង្គរក្សយ៉ាងច្រើនឈរដង្ហែគ្នាជាក្បួនមួយដើម្បីរងចាំទទួលមនុស្សសំខាន់ម្នាក់ ។ ហើយយើងក៏បានឃើញឡានទំនើបអស្ចារ្យពណ៌ខ្មៅមួយគ្រឿងបានបើកមកឈប់នៅទីនោះ រួចក្រុមអង្គរក្សក៏ប្រញាប់ប្រញាល់យកឆ័ត្រទៅបាំងកំដៅថ្ងៃឲ្យគេ
បន្ទាប់ពីទ្វារឡានត្រូវបើកដោយដៃអង្គរក្សហើយនោះ យើងក៏ឃើញវត្តមានរបស់បុរសសាច់ដុំធំៗ សម្បុលសរៗកម្ពស់ខ្ពស់ស្រឡះ ឯមុខមាត់គឺសង្ហារទាក់ទាញបេះដូងបុរសនារីមិនតិចឡើយ ក្រោយចុះមកដល់ដីកំលោះមាឌមាំបន្ធូរដង្ហើមធំមួយឃូររួចបិទភ្នែកស្រង់យកអារម្មណ៍ល្អៗដែលខ្លួនធ្លាប់ទទួលបានកាលពីនៅក្មេងបន្តិចទើបបន្តដំណើរចូលទៅក្នុងវិមាន<< កូន jung មកដល់ហើយហេស៎? សូមទោសផងប៉ាជាប់ការងារបន្តិចទើបមិនបានទៅទទួលកូនដោយផ្ទាល់ >> លោក Kim Songhua បោះជំហានវែងៗពីតុធ្វើការ ហើយមករាក់ទាក់និង jeon jungkook ដែលជាកូនចិញ្ចឹមរបស់ខ្លួនតាំងតែពីគេមានអាយុប្រាំបីឆ្នាំមកម្ល៉េះ
<< មិនអីទេលោកប៉ា នេះមិនមែនជារឿងសំខាន់អ្វីឡើយ រឿងដែលសំខាន់ខ្ញុំក៏បានបញ្ជាក់លោកប៉ាតាំងពីខ្ញុំនៅជប៉ុនម្ល៉េះ >> jungkook អង្គុយចុះលើសាឡុងលើកជើងគងអន្ទាក់ខ្លារួចវាចាតបនឹងឪពុកចិញ្ចឹមដោយស្នាមញញឹមកំណាច
<< ប៉ាមិនភ្លេចនោះទេ ឲ្យតែកូនព្រមជួយដល់ប៉ាអ្វីក៏ប៉ាព្រមដែរ កុំថាឡើយ teahyung ម្នាក់! >> លោកអ៊ុំបានស្នើឱ្យរាងក្រាស់មកជួយដល់ការងារខ្លួននៅឯកូរ៉េនេះ ដោយព្រមដោះដូរនិងកូនប្រុសបង្កើតរបស់ខ្លួនគឺ Kim teahyung ឲ្យទៅរាងក្រាស់
<< ប៉ាកុំកង្វល់អី រងចាំតែទទួលលទ្ធផលល្អៗទៅបានហើយ >> jungkook នាយបានទៅរស់នៅទីក្រុងតូក្យូតាំងពីអាយុដប់ពីរឆ្នាំម្ល៉េះ ទាំងនេះគឺសុទ្ធតែលោក Kim ជាអ្នកធ្វើទាំងអស់ គាត់បញ្ចូននាយទៅទីនោះមិនមែនគ្រាន់តែឲ្យសិក្សាចំណេះវិជ្ជាធម្មតាទេ គឺនាយទទួលការវឹកហាត់តាំងតែពីក្បាច់វៃទាត់ធាក់ ក្បាច់ដាវកាំភ្លើងជាដើម បំណងលោកពូគឺចង់ឲ្យ jungkook ត្រលប់មកធ្វើជាអង្គរក្សផ្ទាល់ខ្លួនដែលពោរពេញទៅដោយចំណេះវិជ្ជាគ្រប់ផ្នែក ប៉ុន្តែ jungkook បែរជាមានប្រាជ្ញាឆ្លាតវៃលើសពីការរំពឹងទុករបស់លោកពូពេក នាយបែរជា វិវត្តន៍ខ្លួនបង្កើតស្នាដៃដ៏ល្អពីមួយទៅមួយ រហូតក្លាយខ្លួនជាអ្នកដឹកនាំដ៏ខ្លាំងនៅប្រទេសជប៉ុនទៅវិញ ហេតុនេះពេលលោកអ៊ុំជួបផលលំបាកនៅកូរ៉េ ក៏បង្ខំចិត្តដោះដូរកូនប្រុសដើម្បីឲ្យតែបាន jungkook ជួយជ្រោមជ្រែងការងារគាត់
STAI LEGGENDO
♣️ បងប្រុស ♣️ ( ចប់ )
Narrativa generaleកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!