សូមផ្ញើរូបរបស់អេដមីនទៅដល់ប្អូនស្រីពៅជាទីស្រលាញ់ពេញបេះដូង ដោយការយោគយល់របស់អ្នកអានគ្រប់រូបសូមកុំប្រកាន់អ្វី 🙏 អេដមីនអាក្រក់ហើយចាស់ទៀត 🤧ក្រោមជំនោរត្រជាក់ខ្យល់បក់រំភើយ រាងកាយល្អឯកភ័ក្ត្រស្រស់ផូរផង់កំពុងញញឹមពោរពេញទៅដោយក្តីសុខ ពីរយៈនៃការឱបក្រសោបពីបុរសមាឌធំមាំ Kim namjoon
<< បងធ្វើនេះមិនខ្លាចមានអ្នកឃើញទេ? >> Jin ចោលសំនួរទៅម្ចាស់ស្នេហ៍ដោយវាចាផ្អែមស្រទន់ កំលោះខ្ពស់ស្តើងយើងទាំងបារម្ភហើយក៏យកចិត្តទុកដាក់ចំពោះមាឌមាំជាខ្លាំង ខ្លាចថាគេត្រូវខូចកេរ្តិ៍ឈ្មោះម្តងទៀតចំពោះរឿងស្នេហាភេទដូចគ្នា
<< ទីនេះជាតំបន់របស់ jungkook sorea សុវត្ថិភាពល្អជាងនេះគឺគ្មានទេ! អាកាសធាតុល្អខ្លាំងណាស់ ធ្វើឱ្យបងពិបាកក្នុងការរំងាប់អារម្មណ៍... >> Nam វាចាបណ្តើរឯដៃរឹងមាំក៏សសៀររាវរឹបកាយស្តើងបណ្តើរ ជាមួយនឹងការស្រង់យកក្លិនថ្ពាល់ដ៏ក្រអូបប្រហើររបស់គូរស្នេហ៍
<< ខំតែគិតថាឥឡូវនេះបងត្រឹមត្រូវ ខកបំណងអស់! >> Jin វាចាបែបចំអន់លេងសើច
<< អៃយ៉ា! បងទ្រាំអស់ប៉ុន្មានថ្ងៃហើយ នៅពេលមមាញឹកនឹងការងារ ថ្ងៃនេះបងសុំហើយណា?! >> Nam បាត់អស់ភាពជាបុរសមុឺងមាត់មួយរំពេច ដែលរំលេចមកដោយភាពងងក់ដូចជាកូនក្មេង
<< ស្អីគេ...អ្នកណាអនុញ្ញាតឱ្យក្មេងមិនទាន់ធំឡើងធ្វើជាថ្នាក់ដឹកនាំកំពូលនោះ? មិនសមសោះហើយ?! >> បុរសសង្ហារនៅតែបន្តនិយាយលេងសើចជាមួយនឹងមនុស្សជាទីស្រឡាញ់
<< អ្នកណាទៅ ដែលយំផងអង្វរផងឲ្យបងបែកពីខ្លួនទៅ ដើម្បីតំណែងឆ្គួតមួយនោះ? >> Nam ពោលបែបឌឺដងបញ្ឆេះគ្នាទៅវិញទៅមក
<< ក៏ព្រោះតែមនុស្សម្នាក់នោះបាននិយាយថា ចង់ជួយប្រជារាស្ដ្រឲ្យរួចផុតពីអ្នកច្បាប់ពុករលួយនោះអី ចង់បង្កើតច្បាប់មួយសម្រាប់អ្នកទន់ខ្សោយប្រើប្រាស់ក្នុងគ្រាមានអាសន្ន?! ពេលនោះហេតុការណ៍គ្រោះថ្នាក់ណាស់ ខ្ញុំស្ទើរតែកាត់បេះដូងខ្លួនឯងដើម្បីឆន្ទ:របស់បងណា៎!? >> តាមដែលដឹងបុរសមាឌតូចបែបនេះប្រាកដណាស់ថាខ្សោយ ប៉ុន្តែសម្រាប់ jin វិញគេពោលក្តែងៗគ្មានរអែងបុរសមាឌមាំនោះទេ
YOU ARE READING
♣️ បងប្រុស ♣️ ( ចប់ )
General Fictionកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!