ភាគ26: លទ្ធផលចុងក្រោយ

1.4K 110 32
                                    


នៅលើគេហទំព័រ social media ថ្ងៃនេះគឺពោរពេញទៅដោយពាក្យចោទប្រកាន់រាងតូចស្តើង teahyung ថាបានក្លែងបន្លំធ្វើជាចិត្តសប្បុរសដើម្បីលើកស្ទួយវិស័យការងាររបស់ឪពុក

ក្នុងពាក្យពេជ្រខ្លះមួយចំនួនក៏បានថាខ្លួនពិតជាខកបំណងនិងចិត្តពេញចិត្តស្រលាញ់រាល់ទង្វើល្អរបស់រាងតូចកន្លងមកណាស់ មិនគួរណាល្ងង់លង់ជឿលើក្មេងពូកែពុទ្ធត្បុតដូច្នេះសោះ

ហើយពាក្យចចាមអារ៉ាមទាំងនេះមិនមែនជាការលើកឡើងរបស់មហាជនតែម្យ៉ាងនោះទេ រឿងនេះទៀតសោតក៏បានផ្សព្វផ្សាយដល់សារព័ត៌មានធំៗទៀតផង

បន្ទាប់ពីមើលឃើញថារឿងនេះមិនតូចនោះទេ លោក lee boung seok ក៏សម្រេចចិត្តចេញផ្តល់ព័ត៌មានមួយបកស្រាយមិនទទួលស្គាល់ពីពាក្យចោទប្រកាន់មួយនោះទេ

ដោយលោកបានអះអាងថារូបលោកផ្ទាល់ជាអ្នកបានទទួលគុណដ៏ធ្ងន់ពីលោក Kim teahyung ហើយការតបស្នងតូចធំគឺគាត់មិនត្រូវការឡើយ ព្រោះពេលមិនប៉ុន្មានថ្ងៃខាងមុខរូបលោកនិងទៅស្នាក់នៅជាមួយបងប្រុស ដើម្បីរៀនបន្តហើយរស់នៅទីនោះជារៀងរហូតទៅ ករណីទីរូបលោកធ្វើគ្រប់យ៉ាងគឺព្រោះសេចក្តីអាណិតស្រឡាញ់លើមនុស្សទាំងអស់នោះក្នុងនាមជាមនុស្សរស់លើពិភពតែមួយ ចំពោះផលតបស្នងរូបលោកសូមឲ្យលាក់ព័ត៌មាននេះទុកជៀសវាងលេចឮនាំឲ្យអ្នកឯទៀតគិតថារូបលោកធ្វើព្រោះដើម្បីសម្លេងឆ្នោតរបស់ឪពុក

ក្រោយលោក lee បង្ហាញព័ត៌មាននេះរួចក៏មានអ្នកចូលរួមមតិយោបល់យ៉ាងច្រើនដែលអះអាងថាពួកគេក៏បានធ្វើការតបស្នងគុណស្រ័យរាងតូចដោយវិធីតែមួយជាមួយលោក lee boung seok ដូចគ្នា

ចំពោះគេហទំព័រមួយទៀតបានតាងឈ្មោះថា jiminie ក៏បានលើកឡើងនូវរឿងមួយចំនួនពីអតចរិកពិតរាងតូចគឺជាមនុស្សស្លូតបូតទន់ភ្លន់ណាស់ ប្រការដែលសំខាន់គឺរូបលោកបានជ្រើសមុខវិទ្យារៀនបន្តខាងផ្នែកដុកទ័រ វាបានចេញឆ្ងាយពីវិស័យនយោបាយឆ្ងាយណាស់ មនុស្សដែលមានមហិច្ឆតាចង់សង្គ្រោះអ្នកដទៃឲ្យចេញឆ្ងាយពីទ្វារមជ្ជរាជតើអាចជាមនុស្សដែលចង់បានអំណាចបន្តពីឪពុកបានដោយរបៀបណា? គេហទំព័រដដែលបានបន្តទៀតថា ពេលនេះរូបនាយគឺរៀនផ្នែកដូចគ្នានឹងរាងតូចច្បាស់ណាស់ថាឆន្ទ:មិនខុសគ្នាឡើយ

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now