នៅក្នុងឡានសេរីទំនើបមួយគ្រឿងត្រូវបានបើកបរដោយអ្នកបើកឡានស្រស់សង្ហារឹកពារស័ក្តិសមនឹងជាតារាសម្តែងលំដាប់ប្រទេសទើបត្រូវ ឯចៅហ្វាយបែជាអង្គុយក្បែរដៃនាយជំនួសឱ្យចៅហ្វាយរបស់អ្នកដទៃទៅវិញ<< ខ្ញុំមិនយល់នោះទេ ម៉េចបានជាលោកជឿទុកចិត្តលើ sorea ម្នាក់នោះខ្លាំងដល់ថ្នាក់នេះ? >>
<< គេជាមនុស្សដំបូងបំផុតដែលខ្ញុំជឿជាក់ ព្រោះភាពស្មោះត្រង់នឹងឆន្ទ:របស់គេ ទើបធ្វើឱ្យខ្ញុំមានគំនិតចង់ឈរឈ្មោះធ្វើជាតំណាងរាស្ត្រនាពេលនេះ >> namjoon ផ្តេកក្បាលនិងរបាំងកៅអី រួចពោលពាក្យវាចាទាំងទឹកមុខញញឹមស្រស់ តបទៅលោកអង្គរក្សរបស់ខ្លួនវិញ
<< មនុស្សដំបូងដែលជឿជាក់អ្ហេស៎? >> Seokjin ហាក់មានអារម្មណ៍ហួសនឹងប្រមាណពីអ្វីដែលចៅហ្វាយខ្លួនបាននិយាយមុននេះបន្តិចដែរ គេប្រែប្រួលទឹកមុខជាស្រពោនស្ងួតខុសពីមុននេះឆ្ងាយណាស់
<< ខ្ញុំចាំបានថា កាលខ្ញុំជួបគេដំបូងពេលនៅជប៉ុននោះ គេគ្រាន់តែជាក្មេងប្រុសម្នាក់ដែលព្យាយាមវឹកហាត់ក្បាច់គុនគ្រប់មុខវិជ្ជា មិនថាធ្លាក់ព្រិលឬធ្លាក់ភ្លៀង jungkook មិនទន់ជ្រាយហើយតស៊ូណាស់ ថ្ងៃនោះមានភ្លៀងធ្លាក់ខ្លាំងណាស់គេត្រូវបានគ្រូដាក់ឲ្យហាត់ក្បាច់ដាវម្យ៉ាង គេបានហាត់វារហូតភ្លឺទាំងខ្លួនឯងឈឺ ខ្ញុំបានសួរគេថាហេតុអ្វីទើបចាំបាច់ខំប្រឹងខ្លាំងដល់ថ្នាក់នេះ គ្រាន់ដើម្បីហាត់បញ្ចប់វគ្គចាំបាច់អីត្រូវតែជាថ្ងៃដែលខ្លួនឯងឈឺ? ពេលនោះគេប្រាប់មកខ្ញុំវិញថា " ដើម្បីការពារមនុស្សម្នាក់ យើងគ្រាន់តែខ្លាំងក្នុងការប្រកួតប្រជែងដ៏សាមញ្ញមួយដូចជាមុខជំនួញណាម្យ៉ាង! តែបើយើងចង់ការពារមនុស្សឯទៀតជាច្រើននាក់ យើងចាំបាច់ណាត្រូវរៀនចេះពីអ្វីដែលមនុស្សធម្មតាគេមិនងាយនឹងចេះ! " >>
<< ព្រោះគេជា sorea ដែលស្រលាញ់និងមានក្តីមេត្តាដល់ប្រជាជនទន់ខ្សោយមែនទេ ទើបលោកជឿជាក់គេខ្លាំងដល់ថ្នាក់នេះ? >> សំនួរទីពីរដែលកំលោះរូបសង្ហារ Kim seokjin របស់យើងសួរទៅកាន់ចៅហ្វាយ
<< មានមនុស្សជាច្រើនដែលអាត្មានិយមធ្វើនូវរឿងដែលនាំឱ្យសង្គមធ្លាក់ចុះព្រោះតែដើម្បីឲ្យខ្លួនឯងបានរស់សុខស្រួល តែមានមនុស្សមិនប៉ុន្មាននាក់ទេដែលគិតគូរដល់អ្នកដទៃជាជាងគិតដល់ខ្លួនឯង >>
YOU ARE READING
♣️ បងប្រុស ♣️ ( ចប់ )
General Fictionកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!