ភាគ22: និនចាលាក់ស្រមោល

1.8K 119 5
                                    


នៅឯខាងប្រទេសកូរ៉េយើងឯណេះវិញបណ្តាគ្រប់សារព័ត៌មានបានចុះផ្សាយពីលោកតំណាងរាស្ត្រថ្មីវ័យក្មេងស្រស់សង្ហាថាជាបុរសមានស្នេហ៍ក្នុងភេទដូចគ្នា វាបានក្លាយជាពត៌មានដ៏ក្តៅគគុកកក្រើកអស់សារព័ត៌មានក្រៅស្រុកទៀតផង ដោយឡែកលោក Kim namjoon នៅមិនទាន់បានបកស្រាយឲ្យអ្នកសារព័ត៌មានណាម្នាក់បានដឹងឡើយថាជាការពិតឬយ៉ាងណានោះទេ

នៅព្រឹកនេះផងដែរក្រុមសារព៌តមានត្រូវបានលោកតំណាងរូបនេះបើកធ្វើសន្និសិតការសែតថ្លែងការណ៍ពីការដកខ្លួនចេញពីតំណែងមួយរយៈរហូតដល់ការពិតត្រូវបានលាត្រដាង នឹងជៀសវាងរូបលោកម្នាក់ធ្វើឲ្យសមាជិកដទៃខកខានក្នុងការទទួលបានសន្លឹកឆ្នោត ហើយលោកក៏បានបញ្ជាក់ទៀតដែរថារូបលោកនិងបន្តវែកមុខអ្នកបង្កសារធាតុពុលនៅកោះ jeaju ដែរបណ្តាលឲ្យប្រជាជនជាច្រើនជួបគ្រោះសេដ្ឋកិច្ចក៏ដូចជាសុខមាលភាព

ក្រោមការដកខ្លួនចេញពីវិស័យជាអ្នកដឹកនាំរបស់លោកក៏បានធ្វើឱ្យញ័ររញ្ជួយកក្រើកពេញឆាកនយោបាយព្រោះត្បិតថាលោកជាអ្នកស្មោះត្រង់នឹងប្រទេសជាតិរបស់ខ្លួនណាស់ ហេតុដូច្នេះហើយគ្រប់អ្នកនយោបាយគឺកំពុងមមាញឹកយ៉ាងខ្លាំងខ្លាស្ទើរកពេលសម្រាក់គ្មាន

<< Nam តើរឿងនឹងល្អឡើងវិញដែរទេបើវាកំពុងធ្ងន់ធ្ងរខ្លាំងដល់ថ្នាក់នេះ? >> កំលោះរូបស្រស់បបូរមាត់ផ្អែមវាចាស្រាលស្រទន់សួរទៅបុរសដែលខ្លួនស្នេហ៍ទាំងញាប់ញ័របេះដូង

<< កុំខ្លាចអី រឿងមិនធ្ងន់ធ្ងរដូចដែលអូនគិតទេ! គ្រែងពួកយើងនិយាយគ្នាហើយតើឬអូនចង់ប្តូរចិត្ត? >> Namjoon ពោលលួងលោមកំលោះខ្ពស់ស្តើងដោយបញ្ជាក់ពីគំរោងការណ៍រវាងពួកគេ

<< ចំពោះខ្ញុំគ្មានអ្វីគួរឱ្យខ្លាចនោះទេ តែខ្ញុំបារម្ភពីបងណាស់ខ្ញុំមិនយល់សោះហេតុអ្វីពួកយើងត្រូវធ្វើតាមសំណើរបស់ jungkook sorea ធ្វើអ្វីបើសមត្ថភាពរបស់បងក៏គ្រប់គ្រាន់ក្នុងការទទួលយកតំណែងមួយនេះ?! >> Seokjin នៅតែមិនយល់នូវកិច្ចការងាររបស់ដៃគូរនាយ តាមតែគំនិតរបស់នាយសមត្ថភាព namjoon គឺគ្រប់គ្រាន់ហើយសម្រាប់ដណ្តើមយកសម្លេងខ្ពស់បានបាត់ទៅហើយ

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now