ភាគ7: អូនជារបស់បង

4.3K 205 4
                                    


ពេលរាត្រីនៃកណ្តាលទីក្រុង Seoul វានៅតែភ្លឺចែងចាំងមិនខុសពីពេលថ្ងៃឡើយ ក្រោមការរងចាំឲ្យកូនប្រុសត្រលប់មកផ្ទះវិញយ៉ាងអន្ទះសារបស់លោក Kim ទីបំផុតបងប្អូនត្រកូលខុសគ្នាក៏បានមកដល់។

<< លោកប៉ានៅឯណាអ៊ុំស្រី? >> Teahyung ក្រោយចូលមកដល់ក្នុងផ្ទះហើយមិនឃើញមានវត្តមានឪពុក នាយក៏ផ្តើមសំនួរសួរទៅកាន់ស្ត្រីជាមេផ្ទះចំណាស់ម្នាក់

<< អឺ...គឺនែ៎...!!! >> អ្នកស្រីហាក់មិនចង់ឲ្យ jungkook ដឹងប៉ុន្មានឡើយ គាត់ឆ្លើយរដាក់រដុបរួចចេះតែគេចភ្នែកពីរាងក្រាស់រហូត

<< បងទៅបន្ទប់សិនហើយ អូនក៏ដូចគ្នា! >> Jungkook ទំលាក់ដៃលើចង្កេះតូចមួយក្តាប់របស់រាងតូច រួមទាំងឱនមុខទៅវាចាក្បែរត្រចៀកគេទៀតផង វាមើលទៅហាក់ដូចអ្នកទាំងពីរមានភាពស្អិតរមួតនឹងគ្នាណាស់ដូច្នេះដែរ ពោលចប់នាយក៏ឡើងទៅបន្ទប់របស់គេបាត់

<< លោកប្រុសផ្តាំប្រាប់អ្នកប្រុសថាគាត់រងចាំអ្នកប្រុសនៅក្នុងបន្ទប់ចា៎! >> ក្រោយបាត់វត្តមានរបស់រាងក្រាស់ហើយ ទើបអ៊ុំស្រីគាត់ហ៊ាននិយាយប្រាប់រាងតូច

<< អរគុណណាស់អ៊ុំ ចឹងខ្ញុំឡើងទៅលើសិនហើយ >> teahyung ទោះបើដឹងថាមានរឿងមិនស្រួលប៉ុន្មានទេដែលឪពុករបស់នាយទៅរងចាំជួបខ្លួននៅក្នុងបន្ទប់ផ្ទាល់បែបនេះ ប៉ុន្តែនាយតែធ្វើអារម្មណ៍ឲ្យធម្មតាបំផុតរួចក៏ឡើងទៅបន្ទប់របស់ខ្លួនបាត់

<< ចាស៎អ្នកប្រុស! >> អ៊ុំស្រីគាត់តបនឹងរាងតូចវិញដោយក្តីគួរសម ឯ teahyung វិញក្រោយដឹងថាឪពុករបស់គេកំពុងនៅក្នុងបន្ទប់របស់ខ្លួនហើយនោះ នាយក៏គោះទ្វារបន្ទប់តុតុមុននឹងចូលទៅខាងក្នុង

<< ដាច់ចិត្តមកវិញហើយ ម៉េចក៏យប់យ៉ាងនេះទើបមកវិញ? >> លោកពូគាត់សួរកូនប្រុសទាំងសម្លេងធ្ងន់ពេញដោយហឹង្សា

<< គឺបងប្រុសគាត់នៅញុំាបាយល្ងាចសិន ទើបបានជាពួកខ្ញុំមកវិញយឺតណាលោកប៉ា >> រាងតូចក៏តបដោយរឹកពារទន់ភ្លន់ពេញដោយការគោរព

<< យើងមិនចង់ដឹងពីរឿងញុំាបាយស្អីនោះទេ! យើងចង់ដឹងថាពេញមួយថ្ងៃមកនេះតើ jungkook គេបានទៅធ្វើស្អីខ្លះជួបអ្នកណាហើយនៅទីណា? >> លោកពូគាត់អន្ទះសាយ៉ាងនេះក៏ព្រោះតែបារម្ភពីរឿងការងាររបស់គាត់តែប៉ុណ្ណោះ វាដូចទៅនិងអ្វីដែលរាងតូចគិតមិនខុសឡើយ

♣️ បងប្រុស ♣️ ( ចប់ )Место, где живут истории. Откройте их для себя