÷ ហាមអ្នកក្រោមអាយុ18ចូលអាន
សម្លេងពពុះទឹកដែលបែកខ្ចាត់ខ្ចាយតាមកំលាំងនៃការរើបំរះពីសំណាក់អ្នកនៅក្រោមបាតអាង jimin បន្ទាប់ពីទទួលបានការថើបជញ្ជក់បបូរមាត់គ្នានឹង su អស់ពេលប្រមាណនាទីក្រោយមក អារម្មណ៍ចម្លែកក៏កកើតពេញប្រព័ន្ធប្រសាទ
មាឌតូចល្អិតចាប់ផ្តើមរើរបំរះចេញពីរង្វង់ដៃឱបរបស់មុខមាំយ៉ាងពេញទំហឹងបណ្ដាលឱ្យអាចឡើងចេញពីក្នុងទឹកមកបាន សម្លេងដង្ហើមដង្ហក់ត្រូវបានកាត់បន្ថយបន្តិចមាឌតូចក៏រហ័សងាកក្រោយសម្លឹងរកមើលមុខមាំ
រំពេចនោះកែវភ្នែកក្រឡោតក៏ប្រឹងបើកឡើងម្តងទៀត នៅចំពោះមុខនាយតូចពេលនេះ គឺជាបុរសសាច់ដុំធំល្មមគួរសមតែអ្វីដែរពិសេសនោះគឺកាយវិការលើកដៃជ្រោងសក់ឡើងលើអស់ ដំណក់ទឹកដែលហូរកាត់នូវល្វែងដើមទ្រូងចុះមកដល់ក្បាលពោះដែរហាប់ណែនទៅដោយសាច់ដុំប្រាំមួយកង់
Jimin បានសម្លឹងមើលពីក្រោមឡើងទៅលើម្តងទៀតដើម្បីបញ្ជាក់ឲ្យច្បាស់នឹងភ្នែកពីរូបភាពដ៏ល្អឯកមួយនេះ រហូតដល់បានប្រទាក់ភ្នែកគ្នានឹងមុខមាំ suga ដែលកំពុងសម្លឹងមើលមកកាន់ខ្លួនដូចគ្នាបបូរមាត់របស់ su ចំហរតិចៗជាមួយនឹងជំហ៊ានដែលដើរមកកាន់មាឌតូចម្តងទៀត
<< មនុស្សឆ្គួតតតតលោកចង់ធ្វើឆ្គួតស្អីហ្នឹង??? >> Jimin ហាក់រន្ធត់ចិត្តនិងអាកប្បកិរិយាថ្មីប្លែកមួយនេះណាស់ក៏កើតជាសម្លេងផ្លេកបន្ទោរឮរំពងលាយលំនឹងការរត់គេចខ្លួន
<< នៅឲ្យស្ងៀមទៅ...!!! >> Su ចាប់កាន់ដើមដៃមាឌតូចជាប់យ៉ាងណែនហើយថែមទាំងស្រែកគំហកដើម្បីឲ្យគេស្ងាត់មាត់វាងាយស្រួលក្នុងការនិយាយគ្នា
<< លោក...លោកលោក...!!! >> Jimin នៅតែបន្តស្រែកខ្លាំងៗទាំងគេចមុខចេញពីការឱនចូលមកកាន់តែកៀករបស់ su នាយព្រួយថាមុខមាំនិងឱនចូលមកថើបមាត់ខ្លួនម្តងទៀតដូច្នេះគេក៏លើកដៃខ្ទប់មាត់ខ្លួនឯងជិត
<< ឯងចូលចិត្តឲ្យគេទន់ភ្លន់ដាក់ តែយើងមិនចេះទេ ព្រោះពាក្យអស់់ទាំងនោះយើងមិនធ្លាប់ប្រើឡើយ! ម្យ៉ាងទៀតឯងជាមនុស្សរបស់យើងចាប់តាំងពីថ្ងៃដែលឯងចុះកិច្ចសន្យានៅលើឯកសារមួយសន្លឹកនោះ មកម្ល៉េះ កំដរយើងគ្រាន់តែជារឿងមុននឹងក្រោយតែប៉ុណ្ណោះ! >>
ESTÁS LEYENDO
♣️ បងប្រុស ♣️ ( ចប់ )
Ficción Generalកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!