ភាគ14: សេុីប Kim namjoon ម្នាក់នោះ

2.6K 158 8
                                    

នៅក្នុងភោជនីយដ្ឋានកូរ៉េបែបបុរាណមួយកន្លែង លោកពូ Kim Songhua កំពុងប្រឹក្សាមតិយោបល់គ្នានឹង Kim namjoon អំពីរឿងចាប់ដៃគ្នាជាបក្សតែមួយហើយទាំងអស់នេះគឺជាគំនិតផ្ទាល់របស់រាងក្រាស់ jeon jungkook ដែលបានរៀបចំឡើងដើម្បីគ្រប់គ្រងឪពុកចិញ្ចឹមរបស់ខ្លួនមិនឲ្យគាត់មានអំណាចទៅប្រព្រឹត្តរឿងខុសឆ្គងនិងជាតិ

<< កូនប្រុសចិញ្ចឹមរបស់ខ្ញុំជឿជាក់លើលោកយ៉ាងនេះ ខ្ញុំមានតែសង្ឃឹមថាលោកអាចធ្វើវាបានល្អទៅចុះ?! >>

<< ខ្ញុំមិនឲ្យលោកពូផ្ញើរវាសនាលើខ្ញុំខុសទទេឡើយ រឹតតែមិនអាចឲ្យ sorea jungkook nohara ជឿជាក់ខុសទៅទៀត! អញ្ជើញលោកតំណាងមកលើកនេះក៏ដើម្បីបង្ហាញនូវផ្លូវដើរថ្មីរបស់ពួកយើងដូចគ្នា >> តំណាង nam លើកស្រាចាក់ចូលកែវលោកពូបណ្តើរស្របគ្នានឹងសម្លេងដ៏ក្រអួនបែបអ្នកជាបុរសអង្គអាច ក្រោយពីនោះលោកតំណាងវ័យក្មេងយើងក៏ញញឹមយ៉ាងស្រស់ដាក់លោកតំណាង Kim

<< សូមអនុញ្ញាតផងលោក!!! >> បុរសមាំទាំស្លៀកឯកសណ្ឋានកងអង្គរក្សរបស់ namjoon បានដើរចូលមកវាចានឹងឱនក្បាលទាបចុះដល់ត្រឹមជង្គង់ជាការគោរពសូមបង្ហាញព័ត៌មានថ្មី

<< លោក jung hoseok ដែលជាសេដ្ឋីលំដាប់ទីបីនៃប្រទេសបានអញ្ជើញមកដល់ហើយទានប្រុស! >> ក្រោយទទួលបានសញ្ញាកាយវិការពីតំណាង Kim namjoon របស់យើងរួចបុរសនោះក៏រាយការណ៍ប្រាប់ពីស្ថានការណ៍

<< អរ៎! ទុកឱ្យយើងចេញទៅទទួលគាត់ដោយផ្ទាល់ចុះ... >> Nam ពោលចប់ក៏មានបំណងក្រោកចេញទៅទទួលដំណើរលោកសេដ្ឋី តែភ្លាមៗនោះទ្វារបន្ទប់ក៏របើកឡើង រួចសម្លេងស្រួចខ្ញោកក៏បន្លឺឡើង

<< មិនបាច់រំខានដល់លោកតំណាង Kim ចេញទៅទទួលទេ គ្រាន់តែមនុស្សតូចតាចដូចខ្ញុំបានជួបនឹងលោកតំណាងវាក៏ជាសំណាងណាស់ទៅហើយ! >> បុរសសាច់សល្អស្អាត រាងខ្ពស់ស្រឡះស្តើងរហៀកដូចស្លឹកស្រូវ សម្តីនិយាយពោរពេញទៅដោយស្នាមញញឹមពព្រាយគ្រាន់តែមើលក៏ដឹងហើយថាគាត់ជាមនុស្សដែលមានចិត្តស្លូតបូត

<< លោក jung ដាក់ខ្លួនពេកហើយ សូមអញ្ជើញអង្គុយចុះសិនមក! >> Namjoon ក្រោកមកស្វាគមន៍លោកសេដ្ឋីវ័យក្មេងរបស់យើងឲ្យចូលទៅអង្គុយកន្លែងរបស់ខ្លួនមុននេះ រួចនាយផ្ទាល់ក៏មកអង្គុយក្បែរលោក Kim Songhua វិញ

♣️ បងប្រុស ♣️ ( ចប់ )Where stories live. Discover now