នារាត្រីយប់ស្ងាត់ជ្រងំនៅឯវិមានដ៏ធំល្មមគួរសមមួយរបស់ suga ។ ពេលនេះទៅហើយពួកនាយក៏ទើបត្រលប់មកពីកន្លែងការដ្ឋានវិញប៉ុណ្ណោះ su ហាក់អស់កំលាំងខ្លាំងចំពោះការរៀបចំគំរោងជាច្រើន ឯកំលោះមាឌតូចល្អិត park jimin របស់យើងវិញទោះហត់យ៉ាងណាគេក៏នៅតែញញឹមញញែមជាប់នៅលើផ្ទៃមុខមូលក្រឡង់ដូចរង្វង់ព្រះខែ<< ដាក់របស់អស់ទាំងនេះចុះ ហើយប្រញាប់ទៅលាយទឹកឲ្យយើងងូត >> su ដែរដើរចូលបន្ទប់តែខ្លួនទទេ គ្រប់សម្ភារៈប្រើប្រាស់របស់នាយគឺកំលោះតូចជាអ្នកកាន់ឲ្យទាំងអស់ នាយរហន់ឲ្យ jimin ទុកដាក់កាបូបអាវចុះហើយបន្តទៅរៀបចំទឹកក្តៅឧណ្ហៗឲ្យគេងូត
<< ខ្ញុំដឹងហើយ ចឹងលោកចាំបន្តិចសិនទៅ! >> Jimin សម្លេងស្រួយស្រេះញញឹមពព្រាយ កាយវិការរួសរាយរហ័សរហួនស្វាហាប់ធ្វើការ នាយទុកដាក់របស់ suga យ៉ាងមានរបៀបទើបដើរចូលបន្ទប់ទឹកដោយមិនឯអង្គ
Su ឃើញច្បាស់ពីចរឹកលក្ខណៈល្អរបស់ក្មេងនេះ គេដើរតាមមាឌតូចដើម្បីយកភាពជាក់លាក់ឲ្យអស់មន្ទិលពីប្រព័ន្ធការគិតរបស់នាយ
<< ឃើញឯងធ្វើការងារជួយគេឯងតាំងពីព្រឹកព្រលឹមរហូតទល់ព្រលប់ មិនហត់ខ្លះទេ? >>
<< ក៏...ហត់ណា៎ ប៉ុន្តែខ្ញុំសប្បាយចិត្ត! លោកមានដឹងទេ ទីនោះគឺជាស្រុកកំណើតរបស់ខ្ញុំណា ប៉ុន្តែទីនោះពិបាកឲ្យខ្ញុំរស់នៅណាស់ សំណាងហើយដែលម៉ាក់របស់លោកមានក្តីមេត្តាដល់ខ្ញុំទទួលមកនៅទីនេះ កុំអីខ្ញុំមិនដឹងថាទៅជាយ៉ាងណាទៅហើយទេ!? តែក៏មិនស្មានសោះថា...មានមនុស្សទាំងស្អាតដូចទេវតា ទាំងមានចិត្តល្អសាកសមនិងរូបកាយ មកជួយដល់អ្នកនៅទីនោះសោះ គួរឱ្យស្តាយខ្ញុំមិនអាចបាននៅជិតគាត់យូរ ហិហិ!!! >> រំលឹកដល់រាងតូចស្តើង Kim teahyung ភ្លាម jimin ប្រែជាញញឹមរីករាយ នៅមានកាយវិការអណ្តែតអណ្តូងស្រម៉ៃដល់រូបឆោមស្រស់ត្រកាលរបស់គេទៀត ធ្វើឲ្យអ្នកចម្បាំងខ្លាំងក្លាឃើញហើយអន់ចិត្តយ៉ាងខ្លាំង
<< ឈប់ស្រមើស្រមៃខ្ពស់ ហើយមកដុសខ្នងឲ្យយើងវិញល្អជាង...! >> Su ដោះអស់ឈុតក្រៅក្នុងនៅចំពោះមុខកំលោះតូចហាក់គ្មានភាពអៀនខ្មាស ហើយលើកជើងចូលត្រាំទឹកក្តៅឧណ្ហៗធ្វើមិនដឹង ទាំងដែលពេលនេះ jimin តូចកំពុងតែលាក់ភ្នែកបាំងចិត្តមិនកំរើកសូម្បីតែដកដង្ហើម
BẠN ĐANG ĐỌC
♣️ បងប្រុស ♣️ ( ចប់ )
Tiểu Thuyết Chungកូនចិញ្ចឹមម្នាក់ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើការងារ គ្រប់គ្រងមនុស្សនៅក្នុងផ្ទះឲ្យខ្លាចរអាមិនលើកលែងសូម្បីតែឪពុកចិញ្ចឹមខ្លួន ហើយមនុស្សតែម្នាក់ដែលនាយព្រមទន់ភ្លន់ជាមួយនោះគឺ...ប្អូនប្រុស !!!