ផ្ដើមរឿង
នៅក្នុងក្រុមហ៊ុនមួយនៅកណ្ដាលទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកំពុងតែមានបុរសម្នាក់ដែលមានរូបរាងស្អាតបាទស្រស់សង្ហារកំពុងតែឈ្ងោកមុខនឹងកំព្យូទ័រដើម្បីពិនិត្យមើលទិន្ន័យដែលបុគ្គលិកបានបញ្ជូនមកឲ្យ។កំពុងពិនិត្យទិន្ន័យសុខក៏មានលេខទូរស័ព្ទមួយបាន call មក។
រើង~~ រើង ~~~" Hello " ថេយ៉ុង
"Hello កូនថេថ្ងៃស្អែកមកទទួលប្អូនផងគេទៅកូរ៉េវិញ"លោកគីម ដែលនៅឯប្រទេសជប៉ុនបាន call ប្រាប់កូនប្រុសដើម្បីឲ្យមកទទួលប្អូនប្រុសដែលមានអាយុទើបតែ8ឆ្នាំប៉ុណ្ណោះ។(បងប្អូនឪពុកជាមួយគ្នា)
"ហេតុអីខ្ញុំត្រូវទៅទទួលនោះការងារខ្ញុំច្រើនណាស់ដកឃ្លាមិនបានទេ"ថេយ៉ុង ប្រកែកយ៉ាងលឿនព្រោះតែនាយមិនសូវជាចូលចិត្តប្អូនរបស់ខ្លួនទេ
"កុំយកការងារមកធ្វើជាលេសប៉ាដឹងថាឯងមិនចង់មកទទួលប្អូនទើបឯងយកការងារមកដាក់មុខ"លោកគីម
"បើប៉ាដឹងហើយឲ្យខ្ញុំទៅទទួលធ្វើអី"ថេយ៉ុង
"យ៉ាងណាឯងត្រូវមកទទួលប្អូននៅថ្ងៃស្អែកបើមិនដូច្នេះទេប៉ានឹងឲ្យឯងមកធ្វើការនៅប្រទេសជប៉ុនវិញ" លោកគីមនិយាយគម្រាមទៅកាន់ថេយ៉ុងហើយក៏ចុចបិទបាត់ទៅ។
"ពុទ្ធោហុឺយ"ថេយ៉ុង ក្រវែងទូរស័ព្ទចោលទៅលើសាឡុងទាំងខឹង។
__ skip __
ប្រទេសជប៉ុន
"អ្នកម៉ាក់ម៉ាក់ទៅកូរ៉េជាមួយអូនទេ" ហ្គុកគី សួរទៅម៉ាក់របស់ខ្លួនដែលកំពុងរៀបចំសម្លៀកបំពាក់។
"ម៉ាក់មិនទាន់ទៅទេកូនទៅនៅជាមួយបងថេសិនទៅណា"អ្នកស្រីសុីនឌី យកដៃទៅចាប់ដៃតូចរបស់កូនប្រុសនិងនិយាយលួងលោមឲ្យកូនសប្បាយចិត្ត
"យ៉ាងម៉េចឬក៏កូនមិននឹកបងថេទេ" លោកស្រីសុីនឌី
សួរទៅហ្គុកគីដែលឈ្ងោកមុខចុះចង់យំ
"ហ្គុកគីនឹកបងថេតែហ្គុកគីចង់ឲ្យប៉ានឹងម៉ាក់ទៅជាមួយហ្គុកគី"ហ្គុកគី 🥺 រកហូរទឹកភ្នែកទៅហើយតែលោកគីមក៏មកដល់
"យ៉ាងម៉េចហើយអូនរៀបចំរួចហើយឬនៅ"លោកគីម ដើរចូលមកក្នុងបន្ទប់នឹងសួរប្រពន្ធរបស់ខ្លួន
"លោកប៉ា" ហ្គុកគី គ្រាន់តែលោកគីមចូលមកដល់ភ្លាមក្មេងតូចគួរឲ្យស្រឡាញ់ក៏រត់ទៅអោបយ៉ាងលឿន។
"ហ្គុកគី"លោកគីមលើកក្មេងតូចឡើងនឹងថើបថ្ពាល់ប៉ោងកូនកូនខ្លួនដោយក្ដីស្រឡាញ់
"ហ្គុកគីទៅកូរ៉េវិញត្រូវខំប្រឹងរៀនណាដឹងទេ"លោកគីម
"បាទលោកប៉ា"ហ្គុកគី
"ល្អណាស់កូនឆ្លាតរបស់ប៉ា"លោកគីម
"ស្អែកនេះបងឲ្យថេយ៉ុងមកទទួលប្អូនហើយអូនកុំបារម្ភអី"លោកគីមដោយឃើញទឹកមុខលោកស្រីសុីនឌីដូចមិនសូវជាសប្បាយចិត្តគាត់និយាយលួងលោមដើម្បីកុំឲ្យគាត់បារម្ភ
"ចាសលោកបង"លោកស្រីសុីនឌី ឆ្លើយតបទាំងញញឹមទៅមើលមុខកូនប្រុស
"បានហើយរៀបចំហើយមែនទេយើងទៅញុាំបាយទៅ"លោកគីម
"ហ្គុកគីចង់ញុាំអី្វដែរទៅកូន" លោកគីមពរកូនបណ្ដើរសួរកូនប្រុសបណ្ដើរ
"ហ្គុកគីចង់ញុាំការ៉េម"ហ្គុកគីឆ្លើយហើយក៏សើចព្រោះតែគេចូលចិត្តញុាំការ៉េមតាមទម្លាប់របស់ក្មេង
"ចឹងញុាំបាយហើយចាំយើងញុាំការ៉េមណ៌"លោកស្រីសុីនឌី យកដៃទៅចាប់ថ្ពាល់ហើយសើចនឹងចរិកគួរខ្នាញ់របស់កូនប្រុស
"បាទ"ហ្គុកគី ញញឹមបិទមាត់មិនជិត
___ skip ___
ប្រទេសកូរ៉េពេលនេះជាពេលយប់ទៅហើយឯថេយ៉ុងកំពុងបើកឡានទៅផ្ទះវិញទាំងអារម្មណ៍មួម៉ៅ។ឡានបើកបានមួយសន្ទុះនៅខាងមុខក៏មានទឹកដក់នៅមិនទាន់រីងមួយថ្លុក។ដោយអារម្មណ៍មួម៉ៅថេយ៉ុងមិនបានថយល្បឿនក៏ធ្វើឲ្យទឹកបាចសាចពេញមនុស្សម្នាក់ដែរឈរចាំឡានក្រុងធ្វើឲ្យគេខឹងជាខ្លាំង។ក្រោយមើលតាមក្រចក់ឃើញមានមនុស្សនៅខាងថេយុ៉ងក៏ឈប់ឡានចុះមកខាងក្រោមដើម្បីសុំទោសតែមិនទាន់បានសុំទោសផងក៏ត្រូវអ្នកម្ខាងទៀតស្ដីឲ្យពាច់ៗគ្រាន់តែឃើញ
"ណែលោកភ្នែកអត់មានទេឬយ៉ាងម៉េចនឹងបានបើកមិនមើលផ្លូវបែបនេះ"ហូស៊ុក ថាឲ្យ ថេយ៉ុងដែលមុននេះបើកឡានធ្វើឲ្យទឹកបាចសាចពេញខ្លួនឡើងទទឹកអស់ទៅហើយ
"យ៉ាងម៉េចឬក៏អាចមានឡានជិះនឹងគិតថាអស្ចារ្យណាស់ឬ"ហូស៊ុក នៅថាឲ្យថេយ៉ុងរកតែថេយ៉ុងហាមាត់និយាយមិនបាន
"នេះមនុស្សណាមិនមែនសត្វទេ"ហូស៊ុក
" នៅមិននិយាយទៀតណែមានឡានជិះហើយអីក៏ចរិកអន់ខ្លាំងម្លេស"ហូស៊ុក
"ណែឲ្យយើងនិយាយយ៉ាងម៉េចទៅបើចុះមកដល់ពាច់ៗរកតែនិយាយមិនបានផង" ថេយ៉ុង
"នេះលុយប៉ុណ្នឹងល្មមចប់រឿងហើយមែនទេ" ថេយ៉ុងដកលុយពីកាបូបហុចឲ្យរាងតូចតែគិតឬថារាងតូចយកនោះ
"ហេមនុស្សស្អីនឹងគ្រាន់តែពាក្យសុំទោសមួយមាត់ក៏គ្មានអាងស្អីក៏លុយបើសិនជាអម្បិញមិញបុកខ្ញុំស្លាប់ប្រហែលប្រើលុយដែរហើយមើលទៅ" ហូស៊ុក
"សម្រេចថាឯងយកឬមិនយក"ថេយ៉ុង
"ខ្ញុំមិនយកលោកត្រូវសុំទោសខ្ញុំ"ហូស៊ុក
"ចុះបើយើងមិនសុំទោសឯងចង់ធ្វើស្អីយើង" ថេយ៉ុង
"មិនសុំទោសមែនទេបានចាំមើលណា អាមុខស្វា"ហូស៊ុក គ្រាន់តែឮឈ្មោះថាអាមុខស្វាភ្លាម ថេយ៉ុងក៏ចាប់កដៃហូស៊ុកមកសួរយ៉ាងខ្លាំង
"ឯងហៅអ្នកណាអាមុខស្វា" ថេយ៉ុង ចាប់កដៃរាងតូចជាប់
"ក៏ហៅអាមុខស្វាឯងនឹងហើយ"ហូស៊ុក ទោះជាថេយ៉ុងចាប់ដៃខ្លួនស្ទើរតែបាក់ហើយក៏នៅតែនិយាយផ្កើនទៅថេយ៉ុងវិញ
"លែងយើងអាមុខស្វា"ហូស៊ុក ដោយទ្រាំលែងបាននឹងកម្លាំងដៃដែលចេះកាន់ខ្លាំងឡើង ហូស៊ុកក៏ស្រែកឲ្យថេយ៉ុងលែងដៃខ្លួន
"ចេះឈឺដែរហែស" ថេយ៉ុង
"សុំទោសយើងទៅចាំយើងលែង"ថេយុ៉ង
"រឿងអីដែរយើងត្រូវសុំទោសនោះ"ហូស៊ុក សួរទងឆ្ងល់ បើកឡានសាចទឹកដាក់គេនៅឲ្យគេសុំទោសទៀត
"រឿងដែលឯងហៅយើងថាអាមុខស្វានោះ" ថេយុ៉ង
"គ្មានផ្លូវទេលែងយើង" ហូស៊ុក ខំប្រឹងរលាស់ដៃរហូតរបូតចេញពីដៃថេយ៉ុង
"លើកក្រោយកុំឲ្យយើងជូបឯងទៀតឲ្យសោះណា"ហូស៊ុក ថាហើយក៏ដើរចេញទៅបាត់ឯថេយ៉ុងក៏ចូលបើកឡានត្រឡប់មកផ្ទះវិញ។មកដល់ផ្ទះថេយ៉ុងងូតទឹកហើយក៏ចូលគេងបាត់ទៅ
(ជូបគ្នាដំបូងឈ្លោះប៉ុណ្នឹងហើយចុះទម្រាំទៅមុចទៀត)សូមខន្តីអភ័យទោសចំពោះពាក្យពេជ្រខុសឆ្គង🙏
សរសេរដោយ: IN RANY
ESTÁS LEYENDO
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
Chick-Litមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...