ភាគទី28

282 35 14
                                    

" ចង់បានមែនទេក៏មកយកឲ្យបានមក " ថេយ៉ុង កាន់ទូរស័ព្ទក្រវីតិចៗដើម្បីឲ្យហូស៊ុកមកដណ្ដើមយកវិញ
" ឲ្យមកវិញមក " ហូស៊ុក គេពិតជាតាមយកទូរសព្ទ័វិញពិតមែន អ្នកទាំងពីររត់ដេញគ្នាដើម្បីដណ្ដើមទូរសព្ទ័ឡើងពេញបន្ទប់
" មកយកមកនេះន៎ែក " ថេយ៉ុង លើកទូរស័ព្ទឡើងលើអស់មួយកម្ពស់ដៃសមនឹងកម្ពស់នាយខ្ពស់ទៀតនោះធ្វើឲ្យហូស៊ុកត្រូវលោតចាប់ទូរសព្ទ័ទាំងលំបាក ដណ្ដើមចុះដណ្ដើមឡើងអ្នកទាំងពីរក៏ដួលទៅលើពួកទាំងពីរនាក់
" អុ អួយ~ " កែវភ្នែកទាំងពីរសម្លឹងមើលគ្នាមិនដាក់ចង្វាក់បេះដូងក៏លោតញាប់ប្រដេញគ្នា
" បើអូនមិនឈ្លោះជាមួយបងដូចរាល់ថ្ងៃនេះមិនដឹងជាល្អយ៉ាងណាទេ" ថេយ៉ុង
" អួយងើបឡើងធ្ងន់ណាស់ "ហូស៊ុក មាឌឲ្យដូចក្របីកើតមកសង្កត់គេមាឌតូចដូចស្រមោចទៅកើតដែរ
" ងើបក៏បាន" ថេយ៉ុង ក៏ងើបចេញដេកទៅម្ខាងពេលពេលហូស៊ុករកងើបឈរឡើងនាយក៏ទាញគេយកមកគេងអោបជាប់រួចក៏លូកដៃទៅបិទភ្លើង
" អួយ លែងយើង " ហូស៊ុក ខ្លួនតូចមួយត្រូវនាយក្រាស់អោបជាប់នឹងថើបសក់តិចៗដើម្បីស្រង់ក្លិន
" ស្ងៀមហើយគេងតាមសម្រួលបើមិនចឹងទេបងនឹងរំលោភម្ដងទៀតហើយ" ថេយ៉ុង នាយប្រើកម្លាំងអោបរឹតកាយតូចដែលប្រឹងរើចេញទាំងពីក្នុងរង្វង់ដៃឡើងណែន
" ឯងហ៊ានសាកមើលទៅ " ហូស៊ុក មិនព្រមស្ងៀមនៅតែប្រឹងរើចេញទាំងលំបាកព្រោះតែថេយ៉ុងអោបគេខ្លាំងពេក
" ល្អណាស់អូនបើកដៃឲ្យបងខ្លួនឯងទេ" ថេយ៉ុង នាយឌឺថែមនៅឆ្មក់ទៅថើបកញ្ចឹងករបស់អ្នកដែលមិនស្ងៀមនោះទៀត
" អួយ យើងដេកក៏បានដែរយើងស្ដាប់តាមឯងហើយ" ហូស៊ុក
" ឈប់ឌឺឬនៅ " ថេយ៉ុង
" អឺ "ហូស៊ុក
" ឆ្លើយឲ្យស្រួល " ថេយ៉ុង សម្លុតហូសុ៊កហើយនៅសម្លឹងគេទាំងក្រសែភ្នែកកាចសាហាវធ្វើឲ្យហូស៊ុកពេបមាត់រកយំទាំងមិនដឹងខ្លួន
" ហិ បាទ " ហូស៊ុក
" Good night baby " ថេយ៉ុង នាយថើបថ្ពាល់ហូស៊ុកហើយក៏គេងអោបកាចតូចស្ដើងជាប់ទាំងញញឹមពេលឃើញហូស៊ុកព្រមដេកឲ្យនាយអោបតាមសម្រួល

+ ផ្ទះត្រកូលជុង

" អាយ យើងស្អប់ឯងអ្នកដឹងជញ្ជូនថ្នាក់ទាប ហ្អឹស " ជូសុី ក្រវែងរបស់របរនៅក្នុងបន្ទប់ឡើងរាយប៉ាយនឹងស្រែកខ្លាំងឡើងចង់បែកផ្ទះទៅហើយ
" បងថេបងត្រូវជារបស់ខ្ញុំតែម្នាក់គត់ អ៎ាយ ហ្អឹស " នាងល្អបោករបស់របរឡើងបែកខ្ទេចខ្ទីលាន់ឮពេញតែផ្ទះ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now