ភាគទី47

302 40 2
                                    

ពីរបីថ្ងៃនេះថេយ៉ុងជិះឡានដើរស្វែងរកហូស៊ុកពាសពេញ gwangju តែនៅមិនបានដំណឹងអ្វីដែលទាល់សោះនាយដើរសួររកហូស៊ុកពីកន្លែងមួយទៅកន្លែងមួយមិនគិតខ្វល់ពីខ្លួនឯងទាល់តែសោះ

" អត់ទោសតើមានដែលឃើញមនុស្សម្នាក់ដែរទេ"ថេយ៉ុង ចុះពីលើឡានបង្ហាញរូបថតរបស់ហូស៊ុកសួរទៅអ្នករស់នៅក្នុងខេត្ត gwangju អស់ជាច្រើននាក់តែគ្មានអ្នកណាម្នាក់ដែលបានឃើញហូស៊ុកទាល់តែសោះហើយ
" មិនដែលឃើញទេ "
" បាទអរគុណ "ថេយ៉ុង ឱនគោរពបន្តិចហើយក៏បន្តដំណើរទៅមុខទៀតទាំងគ្មានសង្ឃឹម
" មានដែលឃើញមនុស្សម្នាក់ដែរទេឬក៏ដឹងថាគេនៅឯណាដែរទេ" ថេយ៉ុង
" ..... អរគុណហើយ" អ្នកនៅម្ដុំនេះក្រវីក្បាលសឹងតែគ្រប់គ្នាឲ្យតែឃើញរូបហូស៊ុក

" យកអានេះមួយគីឡូ "ហូស៊ុក កំពុងតែដើរទិញត្រីសាច់បន្លែនឹងផ្លែឈើខ្លះៗដើម្បីយកទៅធ្វើម្ហូប
" នេះចា៎ ប្រុសស្អាត ចេះមកទិញបន្លែខ្លួនឯងទៀតអនាគត់ប្ដីអ្នកណាទៅណ៎" អ្នកលក់ដូរស្រីម្នាក់និយាយលេងសើចជាមួយហូស៊ុកហាក់បីដូចជាធ្លាប់ស្គាល់គ្នាពីមុនមកអញ្ចឹង
" បាទអរគុណនេះលុយ "ហូស៊ុក ញញឹមតិចៗរបៀបអៀនប្រៀនរួចក៏ដើរចេញទៅ ហូស៊ុកដើរចេញពីទីនោះផុតប្រហែលប្រាំនាទីថេយ៉ុងក៏មកដល់ទីនោះដែរតែនាយមិនបានសួររកហូស៊ុកពីអ្នកលក់ទេគឺនាយចេញទៅផ្លូវផ្សេងមួយទៀតខុសពីផ្លូវហូស៊ុកដើរទៅ
" អេ អ្នកកំលោះមើលផ្លែឈើលេងសិនទេស្រស់ៗល្អណាស់ណាទើបតែយកចូលមកព្រឹកមិញនេះទេ" អ៊ំស្រីម្នាក់ជាអ្នកលក់ផ្លែឈើឃើញហូស៊ុកឈរមើលផ្លែឈើនៅខាងមុខទើបហៅឲ្យចូលមើលទិញព្រោះផ្លែឈើគាត់ស្រស់ៗថ្មី
" បាទ យកអានេះមួយគីឡូ អូអត់ទេយកបីគីឡូមកណាអ៊ំ "ហូស៊ុក ចូលមើលមិនបានគិតច្រើនទេគឺគេទិញផ្លែស្វាយដែលធំៗស្រស់ៗមើលទៅគឺទំនងញុាំ
" អាស្វាយនេះឬក្មួយ តែវាជូរណាស់ណា"
" បាទខ្ញុំចូលចិត្ត " ហូស៊ុក កំពុងចូលចិត្តញុាំជូរៗផងបានផ្លែស្វាយជូរទៀតគឺត្រូវចិត្តគេណាស់
" អ៎ ចាំអ៊ំថ្លឹងឲ្យប្រហែលជាចាញ់កូនជំនួសប្រពន្ធហើយណ៎ "
" អត់ទេអ៊ំគ្រាន់តែវាឆ្ងាញ់ទើបខ្ញុំចូលចិត្ត"ហូស៊ុក
" នឹងហើយទើបអ៊ំថាក្មួយចាញ់កូនជំនួសប្រពន្ធនឹងណា ស្វាយបែបៗនេះទាល់តែអ្នកមានផ្ទៃពោះទើបចូលចិត្តញុាំ"
" បាទ.." ហូស៊ុក ញញឹមរបៀបមិនសូវសម មានចាញ់ជំនួសប្រពន្ធមកពីណាគឺចាញ់ខ្លួនឯងនឹងហើយ
" អរគុណហើយអ៊ំ នេះលុយ " ហូស៊ុក ហុចលុយឲ្យអ្នកលក់រួចហើយក៏ចាកចេញទៅរក Taxi ជិះទៅផ្ទះវិញដើម្បីធ្វើម្ហូបញុាំ ជូនជាពេលនោះគេបានឃើញថេយ៉ុងនៅជិតៗនេះទើបប្រញាប់ងាកមុខហៅ taxi ទៅផ្ទះព្រោះខ្លាចថេយ៉ុងឃើញ
" ថេយ៉ុង..." ហូស៊ុក
" Taxi " រំពេចនោះ taxi ក៏មកដល់ដូចចិត្តពិតមែនតែជាសំណាងល្អថេយ៉ុងងាកមកឃើញហូស៊ុកកំពុងឡើងជិះ taxi ពីចំងាយទើបនាយប្រញាប់ស្រែកហៅតែគិតឬថាហូស៊ុកឈប់នោះគេកំពុងតែរត់គេចពីនាយផង
" ហូស៊ុក ស៊ុក ឈប់ភ្លាម.." ថេយ៉ុង ស្រែកពីចម្ងាយឡើងអ្នកនៅម្ដុំៗនោះក្រឡេកមើលមកនាយព្រោងព្រាត
" ឈប់....ឈប់.ភ្លាម " ថេយ៉ុង ឃើញថា taxi នោះបានបើកចេញទៅហើយទើបនាយប្រញាប់បើកឡានទៅតាមព្រោះខ្លាចបាត់រកមិនឃើញ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Donde viven las historias. Descúbrelo ahora