ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ឯថេយ៉ុងក៏រៀបចំខ្លួនដើម្បីទៅធ្វើការងារនៅក្រុមហ៊ុនដោយទុកឲ្យក្មេងតូចហ្គុកគីនៅផ្ទះជាមួយនឹងអ្នកបម្រើនៅក្នុងផ្ទះតែក្មេងតូចនេះមិនព្រមនៅទេគេចង់ទៅដើរលេងសួនកំសាន្តតាមតែចរិកក្មេងៗ
" បងថេហាហ្គុកគីសុំទៅជាមួយផង" ហ្គុកគី រត់ចុះពីខាងលើមកក៏ទៅចាប់តោងដៃថេយ៉ុងជាប់
" ហ្គុកគីទៅធ្វើអីបងទៅធ្វើការមិនបានទៅដើរលេងទេ"ថេយ៉ុង អង្គុយចុះបន្តិចដើម្បីឲ្យកម្ពស់ស្មើរនឹងក្មេងរួចក៏សួរទៅវិញ។ ត្បិតតែថានាយមិនសូវចូលចិត្តប្អូនរបស់ខ្លួនពិតមែនតែនាយមិនដែលសម្ដែងអាកប្បកិរិយាច្រលោតឬវាយតប់ប្អូននោះទេ
" ហ្គុកគីមិនរំខានបងទេហ្គុកគីគ្រាន់តែចង់ទៅតាមបងថេតែប៉ុណ្ណោះ" ហ្គុកគី
" តែបងទៅធ្វើការណានៅក្រុមហ៊ុនមិនសប្បាយដូចសួនកំសាន្តទេ" ថេយ៉ុង យកដៃទៅអង្អែលក្បាលប្អូនខ្លួននឹងព្យាយាមនិយាយមិនឲ្យក្មេងតូចទៅតាមខ្លួន
" បើអញ្ចឹងបងថេនាំអូនទៅហាងបងប្រុសម្នាក់នោះបានទេ" ហ្គុកគី ក្រោយពេលដឹងថាក្រុមហ៊ុនមិនសប្បាយដូចដែលខ្លួនគិតគេក៏នឹកដល់ហូស៊ុកភ្លាមព្រោះហូស៊ុកជាមនុស្សដូចជាចូលចិត្តក្មេងគេប្រហែលជាឲ្យខ្លួននៅលេងជាមួយហើយ
"បងប្រុសណាហ្គុកគីទើបមកកូរ៉េតើម៉េចក៏ស្គាល់មនុស្សច្រើនម្ល៉េះ" ថេយ៉ុង ដល់ឮថាហ្គុកគីចង់ទៅហាងបងប្រុសម្នាក់នោះនាយក៏ឆ្ងល់ឡើងចុះប្រុសម្នាក់ជាអ្នកណា
"គឺបងប្រុសម្នាក់ដែលត្រូវរបួសដោយសារបងជូសុីកាលពីម្សិលមិញនោះ" ហ្គុកគី ធ្វើភ្នែកភ្លឹសៗរៀបរាប់ប្រាប់អ្នកជាបងឲ្យស្គាល់ថាម្នាក់ដែលខ្លួននិយាយនោះជាអ្នកណា
" ហ្គុកគីនិយាយអីនឹង គេត្រូវរបួសដោយសារតែគេមិនប្រយ័ត្នម៉េចទៅថាឲ្យបងជូសុីជាអ្នកធ្វើ" ថេយ៉ុង
"ហ្គុកគីមិនបាននិយាយកុហក់បងជូសុីធ្វើឲ្យបងប្រុសម្នាក់នោះត្រូវរបួសពិតមែន" ហ្គុកគី នៅតែព្យយាមនិយាយប្រាប់ថេយ៉ុងថាជូសុីជាអ្នកធ្វើឲ្យហូស៊ុកត្រូវរបួសតែធ្វើម៉េចថេយ៉ុងជឿទៅបើជូសុីនិយាយផ្សេងហើយហ្គុកគីនិយាយផ្សេងបែបនឹង។
" បានហើយបងដល់ម៉ោងធ្វើការហើយ" ថេយ៉ុង ក៏ងើបឈរអស់កម្ពស់ឡើងបម្រុងនឹងដើរចេញទៅខាងក្រៅផ្ទះដើម្បីបើកឡានទៅធ្វើការតែហ្គុកគីនៅតែដើរតាមគេរហូត
" ណាបងថេណានាំហ្គុកគីទៅហាងបងប្រុសម្នាក់នោះផងណា" ហ្គុកគី ដើរតាមថេយ៉ុងនឹងចាប់កាន់ដៃនាយទាំងរកកល់ចង់យំព្រោះថេយ៉ុងមិនព្រមនាំខ្លួនទៅតាមនោះទេ
" តែយើងមិនទាន់ស្គាល់គេនោះទេណាហ្គុកគី" ថេយ៉ុង ឈប់ដំណើរងាកមុខចុះក្រោមនិយាយជាមួយក្មេងដែលដើរតាម
" ហ្គុកគីជឿណាថាគាត់ជាមនុស្សល្អនោះទេ" ហ្គុកគី នៅតែរកនឹកនិយាយដើម្បីឲ្យអ្នកជាបងនាំខ្លួនទៅ
ជួបនឹងហូស៊ុក
" ហ្គុកគីច្បាស់បានយ៉ាងម៉េចបើទើបតែជួបគេបានប៉ុន្មានផង" ថេយ៉ុង លើកចិញ្ចើមសួរទៅវិញ
" ហ្គុកគីច្បាស់ថាគាត់ជាមនុស្សល្អ" ហ្គុកគី
"ចុះបើគេធ្វើបាបហ្គុកគីនោះ" ថេយ៉ុង
" ពេលនោះហ្គុកគីនឹងស្ដាប់សម្ដីបងថេហើយនឹងធ្វើតាមបងថេគ្រប់រឿង" ហ្គុកគី
"ហុឺយ បងសុំខ្លាចឯងហើយ" ថេយ៉ុង
ក្រោយពេលយល់ព្រមហើយនាយក៏លើកក្មេងតូចឲ្យចូលទៅអង្គុយនៅក្នុងកៅអីឡាននឹងដាក់ខ្សែរក្រវ៉ាត់ឲ្យបានត្រឹមត្រូវទើបថេយ៉ុងបើកឡានចេញទៅក្រុមហ៊ុននឹងឆៀងចូលហាងរបស់ហូស៊ុកតាមសំណូមពររបស់ហ្គុកកគីព្រោះបើយកទៅក្រុមហ៊ុនខ្លាចរំខានធ្វើការមិនកើតអញ្ចឹងក៏មានតែធ្វើបែបនឹងទេទើបអាចទៅធ្វើការបានណាមួយនាយមើលទៅហូស៊ុកក៏មិនមែនជាមនុស្សអាក្រក់អីនោះដែរថ្វីត្បិតតែកាលជួបគ្នាដំបូងនាយត្រូវហូស៊ុកជេស្ដីឲ្យក៏ពិតមែនតែវាក៏ត្រូវកាលនោះដែរដោយតែថាគេបានបើកឡានធ្វើឲ្យទឹកសាចពេញខ្លួនរបស់ហូស៊ុក ទើបគេស្ដីឲ្យថេយ៉ុងមិនដាក់មាត់បែបនោះ។
..... ដោយសារតែផ្លូវទៅហាងរបស់ហូស៊ុកជាផ្លូវតែមួយនឹងផ្លូវដែលនាយទៅក្រុមហ៊ុនដូច្នេះហើយមិនយូរប៉ុន្មានថេយ៉ុងបានមកដល់ហាងរបស់ហូស៊ុកស្របពេលដែលហូស៊ុកក៏កំពុងតែរៀបចំនៅខាងក្នុងដើម្បីចាំទទួលភ្ញៀវដែលចូលមកដូចគ្នាដោយដៃមានរំបង់រុំបួសនៅជាប់ដៃផងដែរ ។
"សូមស្វាគមន៍ការមកកាន់ហាងរបស់យើង" ហូស៊ុក គ្រាន់តែដឹងថាមានភ្ញៀវចូលមកដល់ក្នុងហាងគេក៏ឱនគោរពជាការគួរសមដោយមិនបានមើលមុខអ្នកដែលចូលមកនោះទេព្រោះតែភ្ញៀវចូលមកដល់គេឱនចុះមុនដោយមិនបានមើលមុខអ្នកដែលចូលមកនោះឡើង
" សួស្តីបងប្រុស " ហ្គុកគី ពេលឃើញហូស៊ុកនៅក្នុងហាងបែបនេះគេពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ប្រញាប់លែងដៃពីថេយ៉ុងនឹងនិយាយទៅកាន់ហូស៊ុកភ្លាម
" អូ! អូនតូចសួស្ដី មកដល់ហាងបែបនេះចង់ញុាំអ្វីដែរ" ហូស៊ុក សំឡេងស្រួយស្រែសរបស់ក្មេងធ្វើឲ្យគេប្រញាប់ងើបមុខឡើងដើម្បីមើលទៅរកម្ចាស់សំឡេងព្រោះសំឡេងនេះគេធ្លាប់ឮពីមុនមក
" គឺ ហ្គុកគី ...." ហ្គុកគី មិនទាន់បានឆ្លើយតបទៅកាន់ហូស៊ុកផងស្រាប់តែហូស៊ុកក៏សួរទៅកាន់ថេយ៉ុងមុនព្រោះតែក្មេងតូចពេលនេះហាក់ដូចជាអេះអុញនិយាយមិនចេញឡើយ
"រួចចុះអាមុខស្វាឯងមករកអីដែរឬក៏មករករឿងខ្ញុំព្រោះត្រូវនាងព្រាយក្បាលប្រាំបីនោះចាក់រុក" ហូស៊ុក មិនចម្លែកទេដែលគេសួរបែបនេះព្រោះតែជូសុីនាងបាននិយាយបង្ខូចថាគេបានមើលងាយនាងទាំងដែលការពិតនាងជាអ្នកធ្វើឲ្យហូស៊ុកត្រូវរបួស នឹងនិយាយមើលងាយគេខ្លួនឯងសោះ
" ណែឯងពេលជួបយើងនិយាយស្ដីឲ្យពីរោះស្ដាប់បន្តិចបានទេ " ថេយ៉ុង ឈរច្រត់ចង្កេះសួរទៅហូស៊ុកវិញនេះឲ្យតែជួបគ្នាបើឈ្លោះទេក៏ត្រូវហូស៊ុកជេរដែរ
" បងប្រុសហាហ្គុកគីសុំនៅលេងទីនេះផងបានទេ" ហ្គុកគី ដោយឃើញថាមនុស្សធំទាំងពីរហាក់រកឈ្លោះប្រកែកគ្នាដូចនេះក្មេងតូចដែលនិយាយចេញមុននេះក៏ដាច់ចិត្តនិយាយចេញមកទាំងឈ្ងោកមុខចុះព្រោះខ្លាចថាហូស៊ុកមិនយល់ព្រម
" អួយ កុំធ្វើមុខបែបនេះអីចង់នៅលេងទីនេះមែនទេបានណាចាំបងកំដរ" ហូស៊ុក ឃើញក្មេងឱនមុខចុះបែបនេះក៏ប្រញាប់និយាយយល់ព្រមភ្លាមព្រោះខ្លាចក្មេងអន់ចិត្ត
" ហ្គុកគី បងដល់ម៉ោងទៅធ្វើការហើយបងទៅសិនហើយណា" ថេយ៉ុង
"ឯង យើងផ្ញើប្អូនផងបើថាគេរំខាននាំគេទៅក្រុមហ៊ុនយើងវិញទៅកុំតែធ្វើបាបគេទៅបានហើយ" ថេយ៉ុង ងាកមុខមកផ្ដែផ្ដាំហូស៊ុកមុននឹងដាច់ចិត្តទៅចេញទៅធ្វើការ
"ឆើស កុំបារម្ភអីក្មេងគួរឲ្យស្រឡាញ់បែបនេះណាខ្ញុំមិនធ្វើបាបគេនោះទេ" ហូស៊ុក
"បាយៗ បងថេ" ហ្គុកគី
ក្រោយពីថេយ៉ុងចាកចេញទៅហូស៊ុកក៏នាំក្មេងតូចហ្គុកគីដើរមើលផ្លែឈើដែលដាក់លក់នៅក្នុងហាងនឹងសួរនាំពីក្មេងតូចនេះខ្លះៗដែរ
"អូនតូចឈ្មោះអីដែរទៅ " ហូស៊ុក ឲ្យក្មេងមកអង្គុយនៅលើកតុនឹងសួររកឈ្មោះដើម្បីស្រួលហៅឲ្យត្រូវ
" ខ្ញុំឈ្មោះហ្គុកគី ចុះបងប្រុសវិញនោះ" ហ្គុកគី
"បងមែនទេបងឈ្មោះថាហូស៊ុក" ហូស៊ុក
" រួចចុះរបួសបងនោះបានធូរខ្លះដែរទេ" ហ្គុកគី
"អឹម បងមិនអីទេ" ហូស៊ុក នឹងហ្គុកគីនិយាយត្រូវដងត្រូវផ្លែគ្នាអ្នកទាំងពីរនិយាយគ្នាផងសើចផងមើលទៅសប្បាយណាស់ដល់បន្តិចក្រោយមកលោកស្រីជុងគាត់ក៏បានមកដល់ហាងដើម្បីមកលក់ដូរបើបណ្ដោយឲ្យហូស៊ុកលក់នោះប្រហែលពិបាកហើយព្រោះហូស៊ុកមានរបួសដូច្នេះហើយវាមិនងាយស្រួលនោះទេពេលមកដដល់គាត់ភ្ញាក់ផ្អើលបន្តិចដែរព្រោះឃើញហូស៊ុកនៅជាមួយនឹងហ្គុកគីតែគាត់មិនដែលឃើញក្មេងម្នាក់ពីមុនមកទេតែគ្រប់ចម្ងល់របស់គាត់ក៏ត្រូវបានហូស៊ុកនឹងហ្គុកគីនិយាយប្រាប់ទាំងអស់ពេលដឹងអស់សព្វគ្រប់ហើយគាត់ក៏ឲ្យហូស៊ុកនាំហ្គុកគីទៅលេងនៅផ្ទះទៅទុកឲ្យគាត់ជាអ្នកនៅចាំហាង។
__ skip __ពេលនេះថេយ៉ុងបានមកដល់ក្រុមហ៊ុនហើយគេក៏កំពុងតែធ្វើការជាមួយនឹងលេខារបស់ខ្លួនដូចគ្នាតែពេលធ្វើការយូរៗទៅអ្នកដែលជាលេខាក៏នឹកមានចម្ងល់ឡើងព្រោះមុននេះថេយ៉ុងបានប្រាប់ថាប្អូនប្រុសរបស់គេបានសុំទៅលេងនៅហាងរបស់ហូស៊ុកទៅវិញ
" លោកប្រធានប្អូនប្រុសលោកប្រធានដូចជាចូលចិត្តក្មេងម្នាក់នោះណាស់" ជេគ សួរទៅថេយ៉ុងនឹងយកឯកសារទៅឲ្យថេយ៉ុងសុីញេ៉ផងដែរ
" ហើយវាម៉េច" ថេយ៉ុង យកឯកសារទៅសុីញេ៉ហើយក៏សួរបកទៅវិញ
" បើគេចូលចិត្តក្មេងម្នាក់នោះយ៉ាងនឹងម្ដេចក៏ចៅហ្វាយមិនសាកសួរយកគេមកធ្វើជាអ្នកមើលថែអ្នកប្រុសតូចហ្គុកគីតែម្ដងទៅ" ជេគ
" ធ្វើការងាររបស់ឯងទៅ" ថេយ៉ុង
" បាទទទលោកប្រធាននន" ជេគ និយាយបង្អូសសំឡេងធ្វើឲ្យថេយ៉ុងងើបមុខមកសម្លក់ភ្លាមៗ
សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏សរសេរដោយ: IN RANEY
YOU ARE READING
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
ChickLitមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...