ភាគទី17

289 39 15
                                    

រយៈពេលមួយសប្តាហ៍បានកន្លងហួសទៅយ៉ាងឆាប់រហ័សហើយវាដល់ថ្ងៃកំណើតរបស់ជូសុីដែរ ពេលនេះជាពេលល្ងាចម៉ោង6ទៅហើយថេយ៉ុងកំពុងរៀបចំខ្លួនទៅចូលរួមពិធីខួបកំណើតរបស់ជូសុីតែនាយមិនបានទៅតែម្នាក់ឯងទេគឺយកហូស៊ុកនឹងហ្គុកគីទៅជាមួយដែរ
" អ្នកប្រុសរបស់អ៊ំថ្ងៃនេះសង្ហារខ្លាំងណាស់ "អ៊ំដា ពេលថេយ៉ុងចុះមកចាំនៅខាងក្រោមមុនគាត់ក៏នឹកសរសើរពីរូបរាងដ៏សែនសង្ហារបស់ថេយ៉ុង
" ចុះរាល់ថ្ងៃខ្ញុំអត់សង្ហារទេឬអ៊ំ " ថេយ៉ុង ធ្វើជាងរងក់ដាក់អ៊ំដា
" អ្នកប្រុសរបស់អ៊ំសង្ហាររាល់តែថ្ងៃនឹង "អ៊ំដា
" រួចចុះហ្គុកគីនឹងហូស៊ុកមិនទាន់ចុះមកទេឬអ៊ំ "ថេយ៉ុង ដើរទៅអង្គុយលើសាឡុងហើយក៏ងាកមកសួរអ៊ំដាបន្ត
" នៅមិនទាន់ចុះមកទេអ្នកប្រុស "អ៊ំដា
" អ៎នោះនាងចែមចុះមកហើយ "អ៊ំដា ឃើញចែមចុះមកខាងក្រោមគាត់លាន់មាត់និយាយ នឹងចង្អុលប្រាប់ថេយ៉ុង

" ចែមឯណាហ្គុកគីនឹងហូស៊ុក " ថេយ៉ុង ពេលឃើញចែមចុះមកហើយតែនៅមិនទាន់ឃើញហូស៊ុកនឹងហ្គុកគីចុះមកទើបនាយងើបពីសាឡុងដើរមកជិតនាងនឹងហារមាត់សួរ
" ពួកគាត់ចុះមកតាមក្រោយអ្នកប្រុស " ចែម និយាយមិនទាន់ផុតពីមាត់ផងហូស៊ុកក៏កាន់ដៃហ្គុកគីដើរចុះមកពីខាងលើតាមកាំជណ្ដើរពីមួយកាំទៅមួយកាំឯអ្នកនៅចាំមើលពីខាងក្រោមកំពុងតែភ្លឹកនឹងរូបសម្រស់ដែលស្រស់ស្អាតដូចស្រីក្រមុំកូនអ្នកមានពូជពង្សជាអ្នកមានខ្លាំងឬជាកូនរដ្ឋមន្រ្តី។
" ហូស៊ុក ថ្ងៃនេះស្អាតខ្លាំងណាស់ " អ៊ំដា គាត់ក៏ចង់ភ្លឹកនឹងរូបសម្រស់របស់ហូស៊ុកដែរត្បិតតែគាត់ជាមនុស្សចាស់ក៏ពិតមែន
" បាទអរគុណអ៊ំ " ហូស៊ុក
" រួចចុះហ្គុកគីនោះអ៊ំ " ហ្គុកគី ក្មេងនេះចេះច្រណែនតាំងពីកាលណានឹង
" អ្នកប្រុសតូចអ៊ំសង្ហារណាស់ ~ " អ៊ំដា គាត់ច្បិចថ្ពាល់ក្មេងដែលធ្វើមុខ cute cute ទាំងគ្រឺតខ្នាញ់
" បងថេហា៎ បងថេហ៎ា បងថេ ~ "ហ្គុកគី ហៅឈ្មោះអ្នកដែលកំពុងភ្លឹកមើលអ្វីក៏មិនដឹងហៅមិនព្រមឆ្លើយទាល់តែក្មេងស្រែកឡើងខ្លាំងទើបនាយភ្ញាក់ស្មារតីមកវិញ
" ហា៎ស មានការអីហ្គុកគី " ថេយ៉ុង
" ហ្គុកគីសង្ហារទេ "ហ្គុកគី បង្វិលខ្លួនឲ្យបងខ្លួនមើលមួយជុំ
" បាទ ហ្គុកគីសង្ហារណាស់ "ថេយ៉ុង
" តោះយើងឆាប់ទៅពិធីជិតចាប់ផ្ដើមហើយ " ថេយ៉ុង បោះជំហ៊ានដើរទៅមុខបានបន្តិចនាយក៏ឈប់វិញព្រោះត្រូវហូស៊ុកចាប់ដៃនាយជាប់ដើម្បីបង្អាក់ដំណើរ
" លោកខ្ញុំសុំមិនទៅបានទេ " ហូស៊ុក ទឹកមុខពេលនេះគឺជាទឹកមុខអង្វរករទៅកាន់ថេយ៉ុងមិនមែនដូចរាល់ដងឲ្យឃើញដឹងតែសម្លក់សម្លឹងគ្នានោះទេ
" យ៉ាងម៉េចឯងខ្លាច" ថេយ៉ុង សម្លឹងមើលមុខតូចច្រមិចទាំងញញឹមព្រោះហូស៊ុកមិនដែលធ្វើបែបនេះដាក់នាយទេរាល់ដងឲ្យតែឃើញមុខនាយគឺដូចជាជួបសត្រូវតាំងពីជាតិមុនចឹង
" មិនបានខ្លាចតែគេមិនបានអញ្ជើញខ្ញុំ "ហូស៊ុក ប្រលែងដៃពីថេយ៉ុងវិញរួចក៏ចាប់ផ្ដើមតឹងសរសៃករដាក់គ្នាទៀតហើយ
" បើអញ្ចឹងឆាប់ទៅយើងជាអ្នកនាំឯងទៅ "ថេយ៉ុង ឆ្លើយតែប៉ុណ្ណេះក៏ចាប់អូសដៃហូស៊ុកចូលទៅក្នុងឡាននឹងបើកចេញទៅសម្ដៅផ្ទះជូសុី
.......................
__ skip __

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now