ភាគទី:44

309 39 16
                                    

" .. ក្មួយ ..ហៅមីងថាយ៉ាង ..យ៉ាង..ម៉េច .." លោកស្រីសុីនឌី ភាំងធ្មឹងតើគាត់ស្ដាប់ច្រឡំឬយ៉ាងម៉េច
" ខ្ញុំចង់ញ៉ាំនឹងហូស៊ុកចង់ញុាំបបរត្រីម៉ាក់ជួយធ្វើឲ្យផង ឬក៏បង្រៀនខ្ញុំធ្វើក៏បានដែរ" ថេយ៉ុង
" ...បានៗ ចាំមីង..ចាំម៉ាក់ធ្វើឲ្យ " លោកស្រីសុីនឌី អារម្មណ៍រំភើបរីករាយស្ទើតែស្រស់ទឹកភ្នែកព្រោះតែពេលនេះថេយ៉ុងព្រមទទួលស្គាល់គាត់ជាម៉ាក់ហើយ
ទោះបីជាគេទទួលស្គាល់តែថ្ងៃនេះក៏ដោយក៏អារម្មណ៍ដែលចងឮពាក្យនេះវាបានស្ងប់ខ្លះដែរ
" ខ្ញុំជួយ... អ៊ួក~ " ថេយ៉ុង បម្រុងនឹងចូលទៅជួយធ្វើប៉ុន្តែគ្រាន់តែចូលជិតដល់ចង្រ្កាន្តធំក្លិនម្ហូបអាហារនាយក៏ដោលចង់ក្អួតភ្លាម
" ថេ មិនបាច់ទេទៅសម្រាកទៅចាំម៉ាក់ធ្វើឲ្យ" លោកស្រីសុីនឌី ប្រហែលជាថេយ៉ុងចាញ់ក្លិនឆ្អាបរបស់ត្រីសាច់ហើយទើបរកកល់ចង់ក្អួតចឹងនោះឬមួយក៏គេមានប្រតិកម្មជាមួយរបស់នៅក្នុងផ្ទះបាយក៏ថាបាន
" មួយនេះជាអីគេទៅក្លិនអាក្រក់ណាស់" ថេយ៉ុង ខ្ទប់ច្រមុះដៃចង្អុរទៅម្ហូបនៅក្នុងខ្ទះ
" នេះជាសាច់ជ្រូកអាំងឈ្ងុយណាស់តើម៉េចក៏ថាក្លិនអាក្រក់ទៅវិញ "លោកស្រី សុីនឌី
" ខ្ញុំទៅមុនហើយម៉ាក់ធ្វើបបរត្រីឲ្យខ្ញុំផង" ថេយ៉ុង រត់ចេញពីផ្ទះទៅយ៉ាងលឿនបើគេនៅបន្តទៀតច្បាស់ជាក្អួតមិនឈប់ទេ
" ទីបំផុតគេហៅខ្ញុំថាម៉ាក់ " លោកស្រីស៊ីនឌី ញញឹមរំភើបឡើងស្រក់ទឹកភ្នែកមុននឹងទៅធ្វើបបរត្រីមួយឆ្នាំងទៀត
ឯថេវិញរត់ចេញគ្មានងាកក្រោយទេព្រោះប្រញាប់ទៅក្អួតនៅក្នុងបន្ទប់

+ តុក អាហារ

" ហូស៊ុក នេះបបរត្រីរួចចុះឯណាថេយ៉ុង " លោកស្រី ស៊ីនឌី ដួសបបរដាក់ចានឲ្យហូស៊ុករួចទើបក្រឡេករកមើលថេយ៉ុង
" គាត់មិនទាន់មកទេលោកស្រី "ហូស៊ុក
" ម៉ាក់ដួសឲ្យអូនដែរមកបើមិនចឹងទេបងស៊ុកញុាំអស់ខានអូនឡូវហើយ" ហ្គុកគី
" ច៎ាស ចាំម៉ាក់ដួសឲ្យ " លោកស្រី ស៊ីនឌី
" ហ្គុកគី និយាយធ្វើមើលតែបងនឹងជាជ្រូកចឹងដែរញុាំអស់របស់ច្រើនម្លឹងៗ"  ហូស៊ុក
" ហ្គុកគី និយាយការពិតបងស៊ុកញុាំច្រើនណាស់ឥឡូវនឹងមិនលើកលែងសូម្បីតែនំហ្គុកគី " ហ្គុកគី
" ហ្អាស~ៗ .... " សម្លេងសើចសប្បាយពេញតុកអាហារ
" ហ្គុកគីនិយាយក៏ត្រូវដែរ ក្មួយស៊ុកមានថ្លឹងគីឡូឬអត់នឹង " លោកគីម
" លោកពូ ខ្ញុំមិនបានឡើងគីឡូទេ" ហូស៊ុក
" បានហើយឈប់ញ៉ោះហូស៊ុកទៅបង កូនថេនៅមិនទាន់ចុះមកទៀត " លោកស្រី សុីនឌី  ហាមឃាត់មើលចុះនិយាយបង្អាប់ហូស៊ុកឡើងមុខក្រហមអស់ហើយ
" ហូស៊ុក កូនថេកើតអីទើបឃើញក្អួតរហូតឬគេឈឺអី"លោកគីម ថេយ៉ុងរត់ក្អួតចង់ពេញផ្ទះអ្នកណាដែលថាមិនដឹងទៅ
" ខ្ញុំអត់ដឹងទេមនុស្សអាក្រក់ដូចគាត់ឲ្យឈឺខ្លះទៅទើបល្អ " ហូស៊ុក កំពុងងរនឹងថេយ៉ុងផងគិតតែដួសបបរហូបគ្មានខ្វល់ទេ
" លោកប៉ាហ៎ា តិចលោបងថេគាត់ចង់បានប្រពន្ធទេដឹង " ហ្គុកគី ហើយមនុស្សក្អួតចង់ធ្លាក់សួតទៅគិតថាគេចង់បានប្រពន្ធយ៉ាប់មែនហ្គុកគីនេះ
" ប្រហែលហើយហ្គុកគី ក្មួយស៊ុកយ៉ាងម៉េចហើយនេះមិនគិតរឿងរៀបការអីខ្លះទេ" លោកគីម
" ....... " ហូស៊ុក គាំងស្ងេញខំប្រឹងកាយបាយចូលមាត់មិនឈប់
" បងចែមសុំថែមតិចទៀត "ហូស៊ុក
" ក្មួយស៊ុក ពេលនេះដូចកាលដែលអ្នកបងគីមមានកូនដំបូងចឹង " លោកស្រីសុីនឌី ហូស៊ុកឮហើយញុាំបាយលែងចូលភ្លាមតែម្ដងតើគេដូចអ្នកស្រីគីមកាលមានកូនដំបូងយ៉ាងម៉េចទៅ? 
" លោកប៉ា អ្នកម៉ាក់ឯណាបបរត្រីខ្ញុំ "ថេយ៉ុង ចុះមកដល់ភ្លាមក៏ចូលទៅអង្គុយញុាំភ្លាមប្រហែលជាគេក្អួតរហូតដល់ហេវខ្លាំងហើយ
" កូនថេ យ៉ាងម៉េចនឹងខ្ទប់ច្រមុះធ្វើអី" លោកគីម ថេយ៉ុងមកដល់អាហារគ្រាន់តែសម្លឹងមើលម្ហូបផ្សេងទៀតនៅក្នុងចានក៏ខ្ទប់ច្រមុះងាកចេញតែម្ដង
" ប៉ា ម្ហូបទាំងនេះស្អុយណាស់ " ថេយ៉ុង
" ..មានស្អុយមកពីណា ឈ្ងុយសឹងស្លាប់ហើយណាថេយ៉ុង នេះសាកហិតមើលទៅ " លោកគីម មិនអស់ចិត្តក៏លើកចានម្ហូបមកហិតក្លិនតែមានតែក្លិនឈ្ងុយគួរឲ្យចង់ញុាំមិនមែនស្អុយដូចជាថេយ៉ុងថាឡើយ
" អ៊ួក~ៗ " ចានអាហារមិនទាន់ដល់ច្រមុះផងថេយ៉ុងដោលក្អួតរត់ចូលបន្ទប់ទឹកសឹងមិនចង់ទាន់
" កូនថេកើតអីប្លែកៗ ម្ល៉េះ" លោកគីម
" អ៊ួក~ៗៗ "

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now