ភាគទី 42

247 34 0
                                    

សម្លេងឡានឈប់ចតនៅខាងមុខហាងរបស់អ្នកស្រីជុងរួចបន្ទាប់អ្នកនៅក្នុងឡានក៏នាំគ្នាដើរចុះចេញពីឡានចូលទៅខាងក្នុង

" ពួកឯងប្រយ័ត្នប្រយែងបន្តិចណាត្រូវថ្នមដៃប្រយត្ន័ផ្លែឈើទាំងនេះពោអស់ " អ្នកស្រីជុង កំពុងឲ្យក្មេងស្រីៗដែលនៅធ្វើការក្នុងហាង(បុគ្គលិក)ប្រយត្ន័ប្រយែងព្រោះខ្លាចផ្លែឈើទាំងនោះខូចខាតនាំឲ្យភ្ញៀវមិនពេញចិត្ត
" នេះមួយនេះដាក់នៅត្រង់នឹងហើយប្រយ័ត្នផង"អ្នកស្រីជុង
" អ្នកម៉ាក់~ " ហូស៊ុក ស្រែកហៅម្ដាយទាំងសប្បាយចិត្ត
" រួចចុះអ្នកណាហៅនឹង ហ៎ាស កូនស៊ុកកូនម៉ាក់ " អ្នកស្រីជុង ងាកទៅខាងក្រោយខ្នងរកមើលម្ចាស់សម្លេងពេលឃើញហើយគាត់ពិតជារំភើបខ្លាំងណាស់ដែលឃើញហូស៊ុកនៅឈរចំពោះមុខមិនបង្អង់យូរអ្នកទាំងពីរក៏រត់មកអោបគ្នាដោយក្ដីនឹករលឹក
" កូនស៊ុក នឹកខ្លាំងណាស់មិនដែលមកលេងម៉ាក់សោះ"អ្នកស្រីជុង អោបយ៉ាងណែនហាក់បីដូចជាបាត់មុខគ្នាមករាប់ឆ្នាំហើយចឹង
" កូនក៏នឹកម៉ាក់ដែរតែដោយសារកាងាររវល់ពេកទើបកូនមិនបានមកលេង " ហូស៊ុក
" ការងាររវល់ស៊ុកបានន័យថាម៉េច ?" អ្នកស្រីជុង នៅមិនទាន់ដឹងនៅឡើយទេថាហូស៊ុកត្រូវបាននាយកសាលាបញ្ឈប់មិនឲ្យបន្តរៀនសូត្រទៀតនោះ
" អូ! កូនចង់និយាយពីការងារមើលថែក្មួយហ្គុកគីមែនទេ "អ្នកស្រីជុង  
" អត់ទេអ្នកម៉ាក់កូនជាជំនួយការរបស់លោកថេយ៉ុង ចំណែករឿងរៀនវិញឲ្យកូនសុំទោសម៉ាក់ផងដែលមិនបានប្រាប់អ្នកម៉ាក់ គឺកូនត្រូវលោកនាយកបញ្ឈប់ពីសាលាបីខែទៅហើយឲ្យកូនសុំទោសផងណាម៉ាក់"ហូស៊ុក
" ស៊ុកនិយាយថាលោកនាយកបញ្ឈប់កូនរួចចុះស៊ុកទៅធ្វើអីបានសាលាបញ្ឈប់កូនពីសាលា "អ្នកស្រីជុង
" គឺស៊ុកមិនដឹងទេណាម៉ាក់នៅសុខៗលោកនាយកក៏បញ្ឈប់កូនពីសាលាដូច្នេះហើយកូនក៏ធ្វើការជាជំនួយការលោកថេយ៉ុងទៅ"ហូស៊ុក
" ថេយ៉ុង មកក្មួយទៅអង្គុយលេងសិនមក" អ្នកស្រីជុង ទើបតែចាប់អារម្មណ៍ថាថេយ៉ុងកំពុងឈរចាំស្ដាប់ពួកគាត់និយាយយ៉ាងស្ងៀមស្ងាត់ទើបគាត់ប្រញាប់នាំកូននឹងថេទៅរកកន្លែងគួរសមសិន
" បាទអរគុណអ្នកស្រី "ថេយ៉ុង

" ខ្ញុំក៏សូមទោសដល់អ្នកស្រីផងដែរមិនអាចឲ្យហូស៊ុករៀនបន្តបានតាមសន្យាតែបើអ្នកស្រីមិនប្រកាន់ទេឲ្យគេធ្វើការនៅក្រុមហ៊ុនខ្ញុំទៅ" ថេយ៉ុង នាយធ្លាប់និយាយថាឲ្យហូស៊ុករៀនបន្តរហូតដល់ចប់ថ្នាក់មហារវិទ្យាល័យតែដោយសារតែលោកនាយកបានបញ្ឈប់ហូស៊ុកពីសាលាទើបហូស៊ុកត្រូវឈប់រៀនបន្តព្រោះតែគេមិនព្រមរកសាលាថ្មីដើម្បីសិក្សាបន្ត 
" ហុឺយ បើរឿងទៅជាយ៉ាងនឹងហើយក៏មីងមិនថាអីដែរតែក្មួយថេម៉ាក់ហ្គុកគីមកវិញហើយរួចចុះពេលណាទើបក្មួយឲ្យកូនមីងឈប់ធ្វើការនៅផ្ទះក្មួយទៅ"អ្នកស្រីជុង គាត់ចង់រស់នៅជាមួយហូស៊ុកដូចកាលមុនវិញព្រោះនឹកកូនបារម្ភពីកូនចង់ឲ្យកូនមករស់នៅជាមួយវិញ
" គឺ.. អ្នកស្រីខ្ញុំនឹងហូស៊ុកស្រឡាញ់គ្នាហើយតើអ្នកស្រីអាចទទួលស្គាល់ពីទំនាក់ទំនងពួកយើងផងតើបានទេ សុំអង្វរណា" ថេយ៉ុង ស្រាប់តែលុតជង្គង់ចុះសុំឲ្យអ្នកស្រីជុងយល់ព្រមទទួលស្គាល់នៅទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរធ្វើឲ្យអ្នកស្រីជុងសម្លឹងទៅមើលមុខហូស៊ុកនឹងថេយ៉ុងឆ្លាស់គ្នាមិនដាក់ដោយឡែកហូស៊ុកវិញគេស្ទើរតែមិនចង់ជឿថាថេយ៉ុងហ៊ានលុតជង្គង់ចុះសុំអង្វរម៉ាក់គេទៅកើតទាំងគ្មានចិត្តខ្មាស់បុគ្គលិកស្រីៗប៉ុន្មាននាក់នៅក្នុងហាងធ្វើការជាមួយនឹងកំពុងមើលមកគេសោះ
" អ្ហា៎..ឆាប់ក្រោកឡើងមក ... តែក្មួយកូនមីងជាមនុស្សប្រុសទេណាឲ្យទៅមានទំនាក់ទំនងស្នេហាជាមួយក្មួយម្ដេចកើតទៅ ក្មួយកុំលេងសើចពេក" អ្នកស្រីជុង ប្រាប់ឲ្យថេយ៉ុងក្រោកឈរមកវិញ គាត់ជាអ្នកប្រាប់ថេយ៉ុងថាហូស៊ុកជា omega តែគាត់និយាយបែបនេះព្រោះគិតថាពួកគេនិយាយលេងសើចព្រោះពីរនាក់នេះឲ្យតែជួបមុខគ្នាពេលណាគឺឈ្លោះគ្នាមិនដែលត្រូវគ្នាឡើងហើយនេះមកលេងផ្ទះម្ដងប្រាប់ថាស្រឡាញ់គ្នាអ្នកណាទៅជឿកើតទៅ 
" ខ្ញុំនិយាយជាការពិតណាអ្នកមីងមិនបានលេងសើចទេ" ថេយ៉ុង កែវភ្នែកនាយបញ្ជាក់មកយ៉ាងច្បាស់ថានាយមិនបាននិយាយកុហក់
" កូនស៊ុកពិតដែរទេ " អ្នកស្រីជុង ក៏ងាកមកសួរកូនប្រុសក្បាលខូចរបស់ខ្លួនវិញជួបឈ្លោះៗមកស្រឡាញ់គ្នាកើតដែរ
" អ្នកម៉ាក់...ថ្ងៃមុនខ្ញុំជួប..." ហូស៊ុក អារម្មណ៍គេខ្លាចថាអ្នកស្រីជុងមិនយល់ព្រមទើបរករឿងមកបង្វែរដានតែអ្នកស្រីជុងនៅតែសួរដដែល
" ឆ្លើយនឹងម៉ាក់ភ្លាមកុំមកបន្លំរឿង "អ្នកស្រីជុង ថេយ៉ុងគេមានអារម្មណ៍ថាមិនស្រួលពេលហូស៊ុកមិនព្រមឆ្លើយ
" បាទម៉ាក់ខ្ញុំនឹងគាត់មានទំនាក់ទំនងស្នេហាជាមួយគ្នា" ហូស៊ុក ថេយ៉ុងឮហើយញញឹមភាយមុននេះគេស្មានថាហូស៊ុកប្រកែកពីទំនាក់ទំនងពួកគេទៅហើយ
" កូនម៉ាក់អត់មានក្ដៅខ្លួនទេណ៎"អ្នកស្រីជុង លើកដៃស្ទាបថ្ងាស់កូន
" អូយ .... ម៉ាក់កូនមិនបានក្ដៅខ្លួនទេខ្ញុំនឹង..នឹងបងដេគឺស្រឡាញ់គ្នាពិតមែន"ហូស៊ុក
" អ្នកម៉ាក់យល់ព្រមទទួលស្គាល់ស្នេហាពួកខ្ញុំទេ" ថេយ៉ុង ចូលមកកាន់ដៃហូស៊ុកជាប់នៅប្ដូរនាមសព្ទ័ពីអ្នកស្រីមកហៅថាម៉ាក់ទៀត
" ហុឹម បើពួកកូនស្រឡាញ់គ្នាហើយម៉ាក់ក៏មិនថាអីដែរតែថាក្មួយថេទប់ទល់កូនស៊ុកជាប់ឬអត់ក្មួយភ្លេចហើយថាកូនមីងធ្វើបាបក្មួយអីខ្លះនោះ" អ្នកស្រីជុង
" មិនអីទេអ្នកម៉ាក់ខ្ញុំចាត់ការបានហើយ "ថេយ៉ុង មើលមុខហូស៊ុកចំទាំងញញឹមនៅញាក់ចញ្ចើមឌឺដាក់ហូស៊ុកថែមទៀត
" បើស្រឡាញ់គ្នាហើយក៏ស្រឡាញ់គ្នាឲ្យយូរណាកូនកុំស្រឡាញ់តែលើរូបសម្រស់ដែលស្អាតផូរផង់តែមួយភ្លែតដែលជាភ្នែកមួយនៅខាងក្រៅរូបរាងកាយឲ្យសោះណាកូនព្រោះសម្រស់មនុស្សម្នាក់ៗមិនដែលស្ថិតស្ថេររហូតនោះទេ ចូរពួកកូនស្រលាញ់គ្នាដោយចិត្តនឹងចិត្តមានរឿងអីដោះស្រាយគ្នាឲ្យច្បាស់លាស់កុំយកកំហឹងមកដាក់មុខឲ្យសោះ"អ្នកស្រីជុង 
" បើសិនជាពួកកូនចង់ចែកផ្លូវគ្នាសូមកូននាំគ្នាគិតដល់កាលស្រឡាញ់គ្នាដំបូងជាមុនសិនដើម្បីឲ្យមានការស្ដាយក្រោយ ថេបើថ្ងណាមួយក្មួយធុញនឹងកូនស៊ុកសូមក្មួយយកគេមកឲ្យមីងវិញមកកុំធ្វើបាបគេឲ្យក្រំចិត្តឬវាយដំកូនមីងឡើយព្រោះមីងស្រឡាញ់គេថែរក្សាតាំងតែពីតូចមកមីងមិនចង់ឲ្យកូនមីងត្រូវឈឺចាប់ក្រំទ្រូងស្លាប់ទេ "អ្នកស្រីជុង
" បាទអ្នកម៉ាក់កុំបារម្ភអីខ្ញុំនឹងមើលថែហូស៊ុកឲ្យបានល្អឲ្យស្មើនឹងជីវិតរបស់ខ្ញុំ" ថេយ៉ុង
" ម៉ាក់ខ្ញុំជួបប៉ា " ហូស៊ុក
" កូនជួបគាត់នៅឯណា "អ្នកស្រីជុង
" អូននិយាយជាមួយម៉ាក់ចុះបងទៅចាំនៅខាងនោះមុន" ថេយ៉ុង នាយមើលដឹងពីទឹកមុខហូស៊ុកប្រហែលជាគេមិនឲ្យនាយដឹងរឿងប៉ាគេទើបងាកមកមើលនាយដោយមិនព្រមនិយាយរឿងបន្តទៀតសោះ
" មិនបាច់ទេថេក្មួយនៅទីនេះហើយកូនស៊ុកនិយាយមក"អ្នកស្រីជុង មនុស្សដែលស្រឡាញ់គ្នាមិនគួរមានអាថ៌កំបាំងជាមួយគ្នាឡើយបើសិនជាអ្នកដែលគេស្រឡាញ់យើងពិតប្រាកដនោះគេនឹងទទួលស្គាល់នៅអ្វីដែលយើងមាន
" បាទអ្នកម៉ាក់" ថេយ៉ុង
" គឺនៅក្នុងពិធីថ្ងៃមុន " ហូស៊ុក
" ប៉ាកូនយ៉ាងម៉េចហើយសុខសប្បាយទេហើយគាត់មានមកនិយាយសួរសុខទុក្ទកូនឬអត់"អ្នកស្រីជុង
" ប៉ាគាត់សុខសប្បាយណាស់ម៉ាក់តែកូនរត់គេចពីគាត់ "ហូស៊ុក
" ប៉ាអូនជាអ្នកណាហូស៊ុក" ថេយ៉ុង ដោយសារតែឆ្ងល់យូរហើយទើបថេយ៉ុងដាច់ចិត្តសួរ
" គឺលោកប៉ាជុង " ហូស៊ុក
" លោកពូជុង.." ថេយ៉ុង នេះហូស៊ុកនឹងលោកជុងជាប៉ាកូននឹងគ្នាពិតមែនឬ? ចឹងតើទើបហូស៊ុកព្យាយមគេចមុខពីគាត់រហូត
"........." ហូស៊ុក និយរាយរាប់ពីដំណឹងទាក់ទងនឹងប៉ារបស់គេប្រាប់ដល់ម៉ាក់គេទាំងអស់តាមដំណើររឿងឯថេយ៉ុងក៏ចាំស្ដាប់ទាំងមិនហ៊ានលូកមាត់ចូលក្នុងគ្រួសាររបស់ហូស៊ុកឡើយ

  រើង~ រើង~ សំឡេងទូរស័ព្ទរបស់ថេយ៉ុងក៏បន្លឺឡើង
" Hello  "
" អាឡូ បងថេហ៎ាបងថេនឹងបងស៊ុកនៅឯណាមកទទួលហ្គុកគីទៅផ្ទះមកណា " ហ្គុកគី ដល់ម៉ោងចេញទៅផ្ទះហើយក៏ខ្ចីទូរសព្ទ័របស់អ្នកគ្រូគេ call មកថេយ៉ុងដើម្បីឲ្យហូស៊ុកនឹងថេទៅទទួល
" អៅ រួចចុះអ្នកបើឡានគេមិនទាន់ទៅទទួលហ្គុកគីទេឬបានហ្គុកគី call មកបង "ថេយ៉ុង រាល់ដងពេលចេញពីសាលាមានអ្នកទៅទទួលហើយតើលុះតែពេលខ្លះនាយទំនេរទើបចេញទៅយកហ្គុកគីត្រឡប់ទៅផ្ទះវិញជាមួយគ្នាតែនេះហ្គុកគីខ្ចីទូរសព្ទ័គ្រូ call មកហៅឲ្យទៅទទួលហ្មង
" បាទ ហ្គុកគីប្រាប់គាត់ថាមិនបាច់មកទទួលហ្គុកគីទើបគាត់មិនមកទទួលហ្គុកគីទៅវិញចឹងហើយបងថេនឹងបងស៊ុកមកយកហ្គុកគីតិចមកណាទឺត " ហ្គុកគី ចុចបិទទាំងដែលថេយ៉ុងមិនបាននិយាយអីច្រើនផង
" ហ្គុកគី ហ្គុកគី " ថេយ៉ុងដាក់ទូរសព្ទ័ចុះទាំងក្រវីក្បាលនេះប្អូននាយចាប់ផ្ដើក្បាលខូចហើយតើ
" មានការអីឬអត់ក្មួយ "អ្នកស្រីជុង 
" គឺហ្គុកញីឲ្យខ្ញុំនឹងហូស៊ុកទៅទទួលចេញពីសាលារៀនព្រោះអ្នកបើកឡានមិនទាន់ទៅទទួល
" បើអញ្ចឹងឆាប់នាំប្អូនទៅយកហ្គុកគីទៅនេះក៏ល្ងាចហើយដែរមើលថែកូនម៉ាក់ផងណាកូនស៊ុកក៏ចឹងដែរកុំឆ្នាស់ដាក់បងខ្លាំងពេក " អ្នកស្រីជុង
" អូយ! មិនទាន់ចង់ទៅវិញសោះចង់នៅអោបម៉ាក់ឲ្យយូរៗសិនព្រោះនឹកម៉ាក់ណាស់ ជុប " ហូស៊ុក
" បានហើយបើនឹកក៏មកលេងមកឆាប់នាំគ្នាទៅយកប្អូនទៅកុំឲ្យគេចាំយូរក្រែងគេខ្លាច "អ្នកស្រីជុង
" បាទម៉ាក់ កូនលាសិនហើយ" ហូស៊ុក នឹងថេយ៉ុងក៏ដើរចេញពីហាងត្រឡប់ទៅយកហ្គុកគីវិញ
" ហូស៊ុក ម៉េចក៏អូនមិនឡើងឡានមក" ថេយ៉ុង
" ពេលណាបងឈប់ស្អប់លោកស្រីសុីនឌីទៅ"ហូស៊ុក
" អូនឆាប់ឡើងឡានមកហ្គុកគីប្រហែលចាំពួកយើងហើយ" ថេយ៉ុង
" មិនឡើងបងប្រាប់អូនសិនមក"ហូស៊ុន នេះក្បាលរឹងមែននិយាយមិនចេះស្ដាប់គ្នាសោះ
" ល្អចាំមើលយប់នឹងបងនឹងដាក់ទោសអូនទៀតហើយ" ថេយ៉ុង នាយបម្រុងដើរមកចាប់បីហូស៊ុកឡើងលើឡានទៅហើយព្រោះតែគេនៅរឹងមានះជាមួយនាយទៀត
" មិនបាច់ទេទៅយកហ្គុកគី " ហូស៊ុក ឮថាដាក់ខ្លាចដែរតើរហ័សចូលក្នុងឡានយ៉ាងលឿន
" ភ័យម្ល៉េះគ្រាន់តែដាក់ទោសសប្បាយៗសោះ"ថេយ៉ុង
" អាបងស្វាឆាប់ទៅហ្គុកគីកំពុងចាំ" ហូស៊ុក
"ហៅ អ្នកណា " ថេយ៉ុង ហើយអត់ចោលសោះហ្មងហីឈ្មោះស្វានឹង
" បងថេឆាប់ទៅយកហ្គុកគីទៅណាអូននឹងឆាប់បានទៅផ្ទះវិញ" ហូស៊ុក
........

  សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

និពន្ធដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Donde viven las historias. Descúbrelo ahora