ភាគទី25

284 38 55
                                    

ពន្លឺព្រះអាទិត្យរះបំភ្លឺភពផែនដីដើម្បីដាស់ស្មារតីមនុស្សនៅក្នុងលោកឲ្យបានដឹងថាពេលព្រឹកបានមកដល់ហើយ កាយតូចស្ដើងហូស៊ុកបានស្លៀកពាក់យ៉ាងស្អាតបាតដើម្បីទៅលេងម៉ាក់របស់ខ្លួនដែលខានបានជួបមុខគ្នាបីទៅបួនខែហើយនៅក្នុងនោះក៏មានមនុស្សវ័យកណ្ដាលនឹងក្មេងប្រុសតូចម្នាក់ទៀតផងដែររៀបចំខ្លួនចេញទៅជាមួយ

+ ហាងម៉ាក់ហូស៊ុក

" អ្នកម៉ាក់នឹកណាស់ៗ សឺត " ហូស៊ុក ចូលមកដល់ក្នុងហាងក៏រត់ឡើងលឿនទៅរកម៉ាក់គេដែលកំពុងតែទទួលភ្ញៀវទាំងអោបទាំងថើបតាមការនឹងរលឹក

" កូនស៊ុក ដាច់ចិត្តមកលេងម៉ាក់ហើយឬស្មានតែភ្លេចបាត់ហើយតើ" អ្នកស្រីជុង អោបកូនប្រុសសំណព្វចិត្តនឹងទាញថ្ពាល់ទន់ៗប៉ោងៗលេងតាមការនឹករលឹកនឹងគ្រឺតខ្នាញ់

" ក្រែងម៉ាក់ឲ្យស៊ុកទៅនៅជាមួយគេមែនទេម៉ាក់នៅនឹកកូនម្នាក់នេះដែរឬ "ហូស៊ុក ខ្លាំងមាត់បានតែជាមួយថេយ៉ុងទេតែបើនៅជាមួយម៉ាក់គេវិញចរិកឡើងដូចក្មេង8ឆ្នាំចឹង

" នឹកណាស់តែនឹកកូនកំប្រុករពឹសរបស់ម៉ាក់ទេមិនបាននឹកកូនស៊ុកទេ"អ្នកស្រីជុង

" អ្នកម៉ាក់ ហ្ហិក " ហូស៊ុក ពេបមាត់ងក់ងរនឹងម្ដាយខ្លួនដែលចូលចិត្តមកញ៉ោះគេដូចជាថេយ៉ុងគ្មានខុស

" មែនហើយម៉ាក់នេះគឺលោកស្រីសុីនឌីម៉ាក់របស់ហ្គុកគី " ហូស៊ុក

" អូ លោកស្រីសួស្ដីខ្ញុំគឺម៉ាក់របស់ហ្គុកគី " លោកស្រីសុីនឌី គាត់ញញឹមរួសរាយរាក់ទាក់ដាក់គ្នាដោយការគោរពទោះជាម៉ាក់របស់ហ្គុកគីគាត់ជាអ្នកមានតែគាត់មិនដែលប្រកាន់វណ្ណះអីទេ

" ច៎ាស លោកស្រីខ្ញុំគឺម៉ាក់ហូស៊ុក បើកូនខ្ញុំធ្វើមិនគប្បីអីដាក់លោកស្រីសូមកុំប្រកាន់ទោសអូសដំណើរគេអីព្រោះគេនៅក្មេង "អ្នកស្រីជុង

" មិនអីទេលោកស្រីហូស៊ុកគេជាក្មេងល្អណាស់" លោកស្រីសុីនឌី ពេញចិត្តហូស៊ុកតាំងពីជួបដំបូងមកម្ល៉េះ

" លោកស្រីអញ្ជើញទៅអង្គុយនៅទីនោះសិនទៅ" អ្នកស្រីជុង អញ្ជើញឲ្យពួកគេទៅអង្គុយនៅលើតុដែលទំនេរមិនមានភ្ញៀវអង្គុយ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now