" ឯងចង់សួរអីក៏ឆាប់សួរមកយើងនឹងឆ្លើយបើឆ្លើយបាន " លោកស្រីសុីនឌី
" លោកស្រីកុំខឹងខ្ញុំអីណាបើសិនជាខ្ញុំចង់សួរថាហេតុអ្វីបានជាលោកថេយ៉ុងមើលទៅដូចជាគម្រោះគម្រើយដាក់លោកស្រីម្ល៉េះទាំងដែលលោកស្រីជា.. " ហូស៊ុក ហេតុតែចង់ដឹងខំប្រឹងខាំធ្មេញសួរទាំងរអាចិត្ត
" គេតែងតែបែបនេះដាក់ខ្ញុំមករហូតហើយព្រោះគេស្អប់ខ្ញុំខ្លាំងណាស់ " លោកស្រីសុីនឌី ស្រឡាញ់ថេយ៉ុងដូចជាកូនបង្កើតយ៉ាងអញ្ចឹងគាត់តែងតែយកចិត្តមិនហ៊ានជំទាស់ជាមួយនាយម្ដងទេតែថេយ៉ុងមិនដែលមើលឃើញពីទង្វើរដែលគាត់ធ្វើដាក់នាយទេរហូតដល់លោកគីមនាំគាត់ទៅនៅប្រទេសជប៉ុនអស់ច្រើនឆ្នាំក៏គេនៅស្អប់គាត់ដដែល
" ហេតុអីទៅ "ហូស៊ុក សួរបន្ត
" ព្រោះគេគិតថាខ្ញុំធ្វើឲ្យម៉ាក់គេស្លាប់ " លោកស្រីសុីនឌី រំលឹកដល់រឿងនេះម្ដងៗគាត់ស្ទើរតែស្រក់ទឹកភ្នែកចុះមកព្រោះនឹកឃើញដល់ពាក្យសម្ដីដែលថេយ៉ុងធ្លាប់បាននិយាយ
" លោកស្រីអាចប្រាប់រឿងនោះឲ្យខ្ញុំដឹងផងបានទេ "ហូស៊ុក ពេលទឹកឃើញមុខលោកស្រីសុីនឌីប្រែមកជាស្រពោនភ្លាមៗគេរាងញ៉ាកចិត្តបន្តិចដែរតែហេតុតែចង់ដឹងក៏ប្រឹងសួរបន្ថែមទៀត
" ដើមឡើយខ្ញុំនឹងម៉ាក់គេគឺជាមិត្តភក្តិនឹងគ្នាតែមិនមែនជា best friend អីទេគ្រាន់តែពេលខ្លះគេពិបាកចិត្តខ្លាំងក៏មករកខ្ញុំហើយថ្ងៃនោះខ្ញុំនឹងអ្នកបងគីមក៏ចេញទៅខាងក្រៅជាមួយគ្នាតែរឿងដែលមិននឹកស្មានដល់នោះគឺមានពួកចោរមួយក្រុមមកស្ទាក់ឡានរបស់យើង " លោកស្រីសុីនឌី ស្រម៉ៃទៅអតិតកាលដ៏សែនខ្មៅងងឹតដែលត្រូវជាថ្ងៃលោកស្រីគីមបាត់បង់ជីវិតព្រោះត្រូវបានពួកចោរមកស្ទាក់ចង់ធ្វើបាប
កាល9ឆ្នាំមុន" យើងគិតថាថ្ងៃនេះស្ងាត់ខុសធម្មតា "លោកស្រីសុីនឌី អង្គុយក្នុងឡានជាមួយលោកស្រីគីមដែលទើបតែមកពីហាងដើម្បីទិញរបស់របរប្រើប្រាស់
" មិនអីទេឯងកុំបារម្ភពេកផ្លូវបែបនេះហើយស្រួលមិនងាយស្ទះ " លោកស្រីគីម ណាមួយគាត់ចង់ទិញរបស់ទៅ Surprise ថេយ៉ុងផងទើបទៅបបួលលោកស្រីសុីនឌីទៅជាមួយបានជាគ្នា
" យើងឃើញម៉ូតូមួយនោះបើកតាមយើងមួយស្របក់ហើយណាឯងប្រយត្ន័ផង " លោកស្រីសុីនឌី សង្កេតឃើញថាម៉ូតូមួយដែលជិះតាមពួកគាត់មកចេះតែប្រគៀកៗនឹងឡានទើបគាត់មានភ័យខ្លាច
" អាយ " ឡានជាន់ហ្វាំងពេញមួយទំហឹងព្រោះម៉ូតូមុននេះបានឈប់ពាំងផ្លូវភ្លាមៗស្ទើរតែធ្វើឲ្យឡានបើកបុកបាត់ទៅហើយ
" ឆាប់ចុះមក "
" ចុះហើយៗ ពួកឯងត្រូវការអី " លោកស្រីគីម នឹងលោកស្រីសុីនឌី ចុះចេញពីឡានលើកដៃឡើងលើព្រោះពួកអស់នោះមានកាំភ្លើង
" ឯណាកាបូបលុយឆាប់ឲ្យមកយើងមក "
" នេះយកទៅហើយដោះលែងពួកយើងវិញទៅពួកឯងចង់បានអីក៏យកទៅ " លោកស្រីគីម
" នាងឯងចង់ធ្វើអីចង់តេហៅប៉ូលិសមែនទេ " លោកស្រីសុីនឌីកំពុងបន្លំយកទូរសព្ទ័មក call ហៅប៉ូលិសឲ្យមកជួយតែក៏ត្រូវពួកចោរឃើញទាន់ទើបប្រញាប់កញ្ឆក់ទូរស័ព្ទចេញនឹងលើកកាំភ្លើងបម្រុងនឹងបាញ់ទើបលោកស្រីទាំងពីរខំប្រឹងប្រតាយប្រតប់គ្នាជាមួយចោររហូតដល់ឮសំឡេងកាំភ្លើងបាញ់បន្លឺឡើងអស់ពីគ្រាប់
YOU ARE READING
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
ChickLitមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...