ហូស៊ុករត់ចូលមកបន្ទប់ទឹកក្បង់ទឹកយកមកលុបមុខឯភ្នែកវិញឡើងក្រហមហាក់បីដូចជាគេបានយំមុននេះបន្តិចយ៉ាងអញ្ចឹង
" ហ្អឹកៗ~ហេតុអីឲ្យខ្ញុំជួបគាត់ហេតុអីឲ្យខ្ញុំឃើញម្ដងទៀតធ្វើអីហ្អឹកៗៗ~" ហូស៊ុក ភ្នែកដែលក្រហមតិចៗក៏ហូរទឹកភ្នែកឈូៗទាំងគ្មានមូលហេតុ
" ម៉ាក់កូនមិនចង់ជួបគាត់ទៀតទេ ហេតុអី្វក៏ព្រហ្មលិខិតលេងសើចនឹងខ្ញុំយ៉ាងនេះ?" ហូស៊ុក សំណួរគ្មានចម្លើយគ្មានអ្នកណាឆ្លើយបានទេនៅសំណួរដែលចោទសួរខ្លួនឯងនោះ
" ស៊ុក បើកទ្វារស៊ុក "លោកជុង ដែលរត់មកក៏គោះទ្វារហៅហូស៊ុកព្រោះតែគាត់ឃើញហូស៊ុករត់ចូលមកបន្ទប់ទឹក
" លោកពូមកតាមខ្ញុំធ្វើអី " ហូស៊ុក ជូតទឹកភ្នែកចេញហើយក៏បើកទ្វារចេញមកសួរទៅលោកជុងទាំងមិនសម្លឹងមើលមុខលោកទេ
" ហូស៊ុក ប៉ានឹកកូនណាស់ស៊ុកសុខសប្បាយទេ"លោកជុង
" លោកពូនៅចាត់ទុកខ្ញុំជាកូនដែរឬ " ហូស៊ុក
" ហូស៊ុកហេតុអីកូនសួរប៉ាបែបនេះកូនជាកូនប៉ាណា" លោកជុង
" ខ្ញុំជាកូនលោកពូ ហ្អឹស លោកពូច្រឡំមនុស្សហើយខ្ញុំគ្មានប៉ាទេប៉ាខ្ញុំគាត់រត់ចោលខ្ញុំនឹងម៉ាក់យូរហើយតាំងពីខ្ញុំនៅក្មេងម្ល៉េះ "ហូស៊ុក អស់សំណើចនឹងពាក្យថាកូន គេគ្មានប៉ាទេប៉ារបស់គេបានបោះបង់គេនឹងម៉ាក់របស់គេតាំងពីគេនៅក្មេងឯណោះ
" កូនស៊ុក កូនពិតជាស្អប់ប៉ាខ្លាំងហើយឬទើបកូននិយាយដាក់ប៉ាបែបនេះ " លោកជុង ពេលដែលឃើញហូស៊ុកដំបូងគាត់ពិតជាត្រេកអរណាស់តែក៏ត្រូវខកចិត្តមកវិញពេលដែលហូស៊ុកនិយាយថាគេនឹងគាត់មិនដែលស្គាល់គ្នាពីមុនមកទេ
" ខ្ញុំមានរឿងអីដែលត្រូវស្អប់លោកពូទៅខ្ញុំមិនដែលស្គាល់លោកពូទេលោកពូកុំបារម្មណ៍អី"ហូស៊ុក ខំប្រឹងនិយាយហៅលោកជុងថាពូទាំងដែលនៅក្នុងចិត្តគេពិតជាហៅគាត់ថាប៉ាណាស់ចង់អោបប៉ាខ្លាំងណាស់ទោះប៉ាគេទៅចោលតាំងតែពីក្មេងតែចិត្តដែលស្រឡាញ់ប៉ារបស់ខ្លួនមិនអាចកែប្រែទេ
" កូនស៊ុក កូនអាចហៅប៉ាថាប៉ាមួយម៉ាត់បានទេ"លោកជុង ចិត្តជាឪពុកគេទោះបីយ៉ាងណាក៏នៅតែស្រឡាញ់កូនខ្លួនឯងដែរទោះពេលនោះគាត់បោះបង់ចោលគ្រួសារក៏អារម្មណ៍ជាឪពុកនៅតែគិតនឹងស្រឡាញ់កូនជានិច្ចគ្រាន់តែមិនសូវបង្ហាញ
" ខ្ញុំគ្មានសិទ្ធិអីហៅលោកពូថាប៉ាទេព្រោះលោកនឹងខ្ញុំគ្មានអីដែលនៅពាក់ពន្ធ័គ្នាទៀតឡើយ" ហូស៊ុក ទឹកភ្នែកដែលខំទប់នោះសឹងតែស្រក់ចុះមកទៅហើយបើកុំតែប៉ារបស់គេបោះបង់គេចោលនោះពេលនេះគេអាចហៅគាត់ថាប៉ាពេញៗមាត់ដោយក្ដីស្រឡាញ់បាត់ទៅហើយ
" កូនហៅអីក៏តាមចិត្តកូនចុះតែស៊ុកកូនសុខសប្បាយឬអត់ហើយម៉ាក់កូនវិញគេសុខទុក្ខយ៉ាងណាទៅហើយ"លោកជុង វាក៏ត្រូវដែរគាត់បោះបង់ហូស៊ុកនឹងម៉ាក់របស់គេជាយូរឆ្នាំមកហើយណាមួយហូស៊ុកក៏ប្រហែលជាស្អប់គាត់ដែរមើលតែការនិយាយស្ដីរបស់គេក៏អាចដឹងបានហើយ
" រឿងរបស់ខ្ញុំនឹងម៉ាក់លោកពូកុំចង់ដឹងអីយកពេលទាំងអស់នេះទៅមើលថែប្រពន្ធកូនលោកពូទៅ"ហូស៊ុក
" ប៉ាសុំទោស កូនស៊ុកបើកូនត្រូវការអីមករកប៉ាមកណា " លោកជុង
" ខ្ញុំមិនរំខានលោកពូទេកុំបារម្ភអីលោកពូគិតតែគ្រួសារលោកពូទៅ "ហូស៊ុក
" ហូស៊ុក អូននឹងលោកពូស្គាល់គ្នាមែនទេនឹង" ថេយ៉ុង នាយមិនដឹងមកដល់តាំងពីពេលណាមកដល់ក៏ចូលមករកហូស៊ុកភ្លាមព្រោះឃើញពួកគេនិយាយគ្នាមើលទៅទំនងជាស្គាល់គ្នាហើយ
" មិនធ្លាប់ទេថេយើងទៅវិញទៅ "ហូស៊ុក
" លោកពូខ្ញុំទៅវិញសិនហើយ" ថេយ៉ុង ក៏បណ្ដើរហូស៊ុកចូលទៅក្នុងកម្មវិធីវិញ
YOU ARE READING
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
ChickLitមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...