ភាគទី2

475 51 0
                                    

ព្រឹកថ្ងៃថ្មីក៏បានមកដល់ថេយ៉ុងភ្ញាក់ពីគេងប្រញាប់ទៅងូតទឹកសម្អាតខ្លួនដើម្បីទៅទទួលប្អូនប្រុសនៅឯប្រលានយន្តហោះពេលចុះមកដល់ខាងក្រោមនាយញុាំអាហារដែលម៉ែដោះបានរៀបចំទុកឲ្យហើយជាស្រេច។
"អ៊ុំកុំភ្លេចធ្វើម្ហូបពេលថ្ងៃត្រង់ឲ្យច្រើនផងព្រោះហ្គុកគីគេមកកូរ៉េវិញនៅថ្ងៃនេះ"ថេយ៉ុង
"អ្នកប្រុសថាម៉េចអ្នកប្រុសតូចមកវិញឬ"មែ៉ដោះ គ្រាន់តែឮថាហ្គុកគីមកគាត់មានការសប្បាយចិត្តជាខ្លាំង។
"បាទ"ថេយ៉ុង តបនឹងអ៊ំដាហើយក៏ដើរចេញពីរផ្ទះបើកឡានចេញទៅ
"ណែពួកនាងៗឆាប់រៀបចំម្ហូបឲ្យលឿនៗទៅអ្នកប្រុសតូចមកវិញថ្ងៃនេះផងណា"អ៊ំដា ក្រោយថេយ៉ុងចេញទៅគាត់ក៏ប្រញាប់ប្រាប់អ្នកបម្រើនៅក្នុងផ្ទះឲ្យរៀបចំទុកដាក់ធ្វើម្ហូបឲ្យរួចស្រេច។ក្រោយដឹងថាហ្គុកគីមកវិញថ្ងៃនេះអ្នកបម្រើនាំគ្នារៀបចំធ្វើម្ហូបនឹងរៀបចំបន្ទប់។
ថេយ៉ុងចេញពីផ្ទះក៏ទៅក្រុមហ៊ុនសិនទើបទៅប្រលានយន្តហោះតាមក្រោយ។
"ជេគ ទៅប្រលានយន្តហោះជាមួយខ្ញុំ" ថេយុ៉ងមកដល់ក៏ឲ្យលេខាខ្លួនទៅជាមួយ
"ទៅប្រលានយន្តហោះធ្វើអីលោកប្រធាន"ជេគ
"ទៅទទួលហ្គុកគី"ថេយ៉ុង
"អ្នកប្រុសហ្គុកគីមកកូរ៉េវិញ"ជេគ សួរឡើងទាំងភ្ញាក់ផ្អើលព្រោះថាហ្គុកគីនៅក្មេងឲ្យមកកូរ៉េវិញយ៉ាងម៉េចទៅ
"មែនហើយលោកប៉ាឲ្យយើងទៅទទួលនៅថ្ងៃនេះឆាប់ទៅៗយន្តហោះប្រហែលជាជិតចុះចតហើយ"ថេយ៉ុង
"បាទលោកប្រធាន"ជេគ
អ្នកទាំងពីរក៏ចេញដំណើរទៅកាន់ប្រលានយន្តដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុមហ៊ុនរបស់ថេយ៉ុង។
_____ skip _____
នៅក្នុងហាងរបស់ហូស៊ុកពេលនេះមានភ្ញៀវចូលមកទិញផ្លែរឈើជាបន្តបន្ទាប់អ្នកខ្លះមកជាគ្រួសារអ្នកខ្លះទៀតមកជាមួយមិត្តភក្ដិ។
    ក្នុងហាង
"សួរស្តីត្រូវការផ្លែឈើអ្វីដែរ"អ្នកស្រីជុង និយាយរាក់ទាក់ដាក់ភ្ញៀវដែលនៅក្នុងហាង
"ផ្លែប៉ោមនេះមួយគីឡូប៉ុន្មានទៅ"ភ្ញៀវ
"អ៎ចាសមួយគីឡូ15$"លោកស្រីជុង
"ចុះ ស្រ្តបឺរីវិញ"ភ្ញៀវ
"ចាសមួយប្រអប់ធំនេះ20$"លោកស្រីជុង
"បើអញ្ចឹងដាក់ឲ្យខ្ញុំមួយមុខបីគីឡូមក"ភ្ញៀវ
"ចាសចាំបន្តិចណា"លោកស្រីជុង គាត់ក៏ទៅខ្ចប់ផ្លែរឈើមកឲ្យភ្ញៀវ
"នេះចាសរបស់ពួកអ្នកនាង"អ្នកស្រីជុង ហុចថង់ដាក់ផ្លែរឈើទៅឲ្យភ្ញៀវ
"ទាំងអស់នេះអស់ប៉ុន្មានទៅ"ភ្ញៀវ
"ចាសអ្នកនាងអស់105$"លោកស្រីជុង
"អរគុណចាសថ្ងៃក្រោយអញ្ជើញមកទៀត"លោកស្រីជុង ក្រោយភ្ញៀវចេញទៅបាត់ហូស៊ុកក៏មកដល់ល្មម
"អ្នកម៉ាក់យ៉ាងម៉េចហើយហត់ទេ" ហូស៊ុក ចូលមកដល់ភ្លាមក៏សួរអ្នកជាម្ដាយទាំងបារម្ភ
"ម៉ាក់មិនអីទេចុះកូនដឹងអីវ៉ាន់ឲ្យភ្ញៀវហត់ឬអត់នឹង"លោកស្រីជុង
"កូនមិនហត់ទេណាម៉ាក់នេះដល់ពេលបាយថ្ងៃត្រង់ហើយម៉ាក់ឆាប់ទៅញុាំបាយទៅចាំកូនជាអ្នកនៅលក់វិញម្ដង"ហូស៊ុក
"ហុឹមអញ្ចឹងម៉ាក់ទៅហើយកូនកុំភ្លេចញុាំបាយផងណា"លោកស្រីជុង
"បាទអ្នកម៉ាក់"ហូស៊ុក លោកស្រីជុងក៏ត្រឡប់ទៅផ្ទះចំណែកហូស៊ុកជាអ្នកនៅចាំហាងម្ដង
កាត់មកខាងថេយ៉ុងវិញពេលនេះបានមកដល់ប្រលានយន្តហោះហើយហើយក៏កំពុងតែឈរចាំមើលហ្គុកគីចេញមកផងដែរ។ឈរមួយស្របក់ក៏ឃើញហ្គុកគីកំពុងតែដើរចេញមកជាមួយនឹងបុរស់វ័យចំណាស់ម្នាក់កំពុងដឹកដៃក្មេងតូចព្រោះថាខ្លាចដើរផ្ដេសផ្ដាស់នាំឲ្យវង្វេង។ពេលឃើញថាហ្គុកគីមកចេញមកហើយជេគក៏ប្រាប់ទៅកាន់ថេយ៉ុងដើម្បីឲ្យទៅទទួល
"លោកប្រធានអ្នកប្រុសហ្គុកគីចេញមកហើយ"ជេគប្រាប់ហើយអ្នកដែលដឹកដៃក្មេងក៏មកដល់ល្មម
"សួរស្តីអ្នកប្រុសថេយ៉ុង"លោកកាង ជាជំនួយការរបស់លោកគីមដែលត្រូវលោកគីមបញ្ជារឲ្យជូនហ្គុកគីមកព្រោះថាគាត់ជាអ្នកដែលលោកគីមទុកចិត្តជាងគេ
"បាទសួរស្តីលោកកាង"ថេយ៉ុង
"អ្នកប្រុសហ្គុកគីឆាប់ទៅតាមលោកប្រុសថេយ៉ុងទៅ"លោកកាង ប្រាប់ក្មេងដែលនៅកាន់ដៃលោកជាប់មិនហ៊ានចេញព្រោះដូចជាខ្លាចនឹងទឹកមុខរបស់ថេយ៉ុង
"បាទ"ហ្គុកគីតបហើយក៏ដើរទៅឈរជិតជេគ
"លោកប្រុសមើលអ្នកហ្គ្កគីផងខ្ញុំត្រូវត្រឡប់ទៅវិញហើយ"លោកកាង
"ហ៊ឹមខ្ញុំដឹងហើយ"ថេយ៉ុង
"លាហើយហ្គុកគីពូទៅវិញហើយណាត្រូវប្រឹងរៀនឮទេ"លោកកាង និយាយលាថេយ៉ុងនឹងហ្គុកគី
"បាទសុខសប្បាយលោកពូ"ហ្គុកគីលើបាយៗដើម្បីលា ឯលោកកាងក៏ដើរចូលទៅកន្លែង check in  ម្ដងទៀត។
"ឆាប់ទៅថ្ងៃហើយ"ថេយ៉ុង ប្រាប់ទៅកាន់ជេគឲ្យចេញទៅផ្ទះវិញ
"បាទលោកប្រធានតោះអ្នកប្រុសហ្គុកគី"ជេគ ក៏ដឹកដៃហ្គុកគីចេញទៅដើម្បីត្រឡប់ទៅវិញ។មកដល់ក្នុងឡានជេគក៏បើកចេញសម្ដៅទៅផ្ទះរបស់ថេយ៉ុង
"បងថេអាចឈប់ទិញផ្លែរឈើបានដែរទេ"ហ្គុកគី សួរទៅកាន់ថេយ៉ុងដែលនៅស្ងៀមមិននិយាយអ្វីសោះតាំងពីចេញមកពីប្រលានយន្តហោះ
"ឯងឃ្លានហេស"ថេយ៉ុងឆ្លើយទៅវិញទាំងសម្ដីគម្រោះគម្រើយធ្វើឲ្យក្មេងមានអារម្មណ៍ថាតូចចិត្ត
"បាទហ្គុកគីឃ្លាន"ហ្គុកគី ឆ្លើយទាំងមុខឱនចុះក្រោមព្រោះតែអន់ចិត្តនឹងពាក្យរបស់ថេយ៉ុង
"ជេគដល់ហាងខាងមុខឈប់សិន"ថេយ៉ុងមិនឆ្លើយនឹងហ្គុកគីតែក៏ប្រាប់ទៅលេខារបស់ខ្លួនឲ្យឈប់ដើម្បីទិញរបស់ដែលក្មេងចង់ញុាំ
  ឡានបើកដល់មុខប្រហែល10នាទីក៏ឃើញមានហាងលក់ផ្លែឈើមួយល្មមជេគក៏ឈប់ដើម្បីទិញផ្លែឈើខ្លះៗ
"លោកប្រធានទីនេះមានហាងលក់ផ្លែរឈើមួយ"ជេគឈប់ឡានហើយក៏ប្រាប់ទៅថេយ៉ុង
"ឆាប់មកចង់ទិញអីចូលទៅទិញទៅ"ថេយ៉ុងប្រាប់ទៅក្មេងដែលមើលតាមបង្អួចឡានទៅខាងក្រៅ។ក្មេងតូចចុះពីឡានហើយក៏ដើរចូលទៅខាងក្នុងហាង
"សួរស្តីត្រូវការផ្លែឈើអ្វីដែរ"ហូស៊ុក
"អូអូនតូចត្រូវការអ្វីដែរ"ហូស៊ុក ដើរមកសួរក្មេងដោយសម្ដីស្រទន់
"បងប្រុសមានស្រ្តបឺរីដែរទេ"ហ្គុកគី
"ស្រ្តបឺរីមានត្រូវការប៉ុន្មានទៅអូនតូច"ហូស៊ុក តបទៅទាំងញញឹម
"មកនេះមកនេះស្រ្តបឺរី"ហូស៊ុកដឹកដៃក្មេងឲ្យទៅមើលស្រ្តបឺរីដែលមានជាច្រើនប្រអប់ដែលបានរៀបចំហើយ
"បងថេហ្គុកគីសុំទិញពីរប្រអប់បានទេ"ហ្គុកគី ងាកទៅសួរថេយ៉ុងដែលកំពុងតែដើរចូលមក
"ទិញមួយប្រអប់បានហើយកុំញុាំច្រើនពេកប្រយត្ន័ក្ដៅខ្លួន"ថេយ៉ុង (ចេះបារម្ភដែរ)
"នេះឯងអាមុខស្វា" ហូស៊ុក ងាកមកមើលអ្នកដែលក្មេងសួរហើយក៏លាន់មាត់ដោយការភ្ញាក់ផ្អើល
"ណែយើងឈ្មោះថាថេយ៉ុងមិនមែនអាមុខស្វា" ថេយ៉ុង
"ឈ្មោះស្អីក៏ឈ្មោះទៅយើងមិនខ្វល់" ហូស៊ុក
"ឯងក្មេងជាងយើងទេនិយាយឲ្យសមតាមអាយុបន្តិចទៅ"ថេយ៉ុង
"និយាយបែបម៉េចចង់ឲ្យនិយាយថាលោកថេយ៉ុងបាទត្រូវការអ្វីដែរទៅបាទ"ហូស៊ុកនិយាយកាច់រឹកកាច់រាងធ្វើឲ្យថេយ៉ុងវិលមុខតាមតែម្ដងហើយ
"បានហើយយើងព្រឺសម្បុរណាស់ហ្គុកគីយកស្រ្តបឺរីមកហើយគិតលុយយើងទៅផ្ទះវិញ"ថេយ៉ុង និយាយជាមួយហូស៊ុកហើយក៏ប្រាប់ក្មេងឲ្យរបស់ដែលចង់ទិញនឹងអាងបានទៅវិញ
"បាទ"ហ្គុកគី យកស្រ្តបឺរីហើយក៏ឲ្យហូស៊ុកគិតលុយ
"បងប្រុសអស់បុ៉ន្មានទៅ"ហ្គុកគី
"អស់20$"ហូស៊ុក
"នេះលុយតោះយើងទៅវិញ"ថេយ៉ុង ដកលុយឲ្យហូស៊ុកហើយក៏បម្រុងនឹងដើរចេញទៅ
"ឈប់សិននេះបងមួយប្រអប់ទៀត"ហូស៊ុកយក
ស្រ្តបឺរីមួយប្រអប់ហុចទៅហ្គុកគី
"នេះយកទៅបងឲ្យ"ហូស៊ុក
"ហ្គុកគីអរគុណបងហើយ"ហ្គុកគីសំពះអរគុណទទួលយកស្រ្តបឺរីហើយក៏ដើរចេញទៅជាមួយថេយ៉ុង។
ក្រោយថេយ៉ុងនឹងហ្គុកគីចេញពីហាងឡានក៏បើកចេញសម្ដៅទៅផ្ទះរបស់ថេយុ៉ងបន្ត។

  សូមខន្តីអភ័យទោសចំពោះពាក្យពេច៍ខុសឆ្គង🙏

សរសេរដោយ: IN RANY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now