ភាគទី7

326 38 4
                                    

ពេលនេះជាពេលល្ងាចម៉ោងជិតប្រាំមួយទៅហើយឯថេយ៉ុងក៏ដល់ពេលចេញពីធ្វើការដូចគ្នា។
"ជេគទៅហាងលក់ផ្លែឈើថ្ងៃមុន" ថេយ៉ុង ជាទម្លាប់ពេលទៅផ្ទះវិញគឺនាយទៅជាមួយនឹងលេខារបស់ខ្លួនតែពេលដែលមកក្រុមហ៊ុនគឺមកម្នាក់ឯង
"ទៅធ្វើអីទៅលោកប្រធាន" ជេគ ងាកមុខមកសួរថេយ៉ុងវិញទាំងងើយឆ្ងល់នេះជិតយប់ហើយនៅចង់ញុាំផ្លែឈើទៀតឬយ៉ាងម៉េច
"នេះឯងភ្លេចឬក៏ធ្វើភ្លេចនឹងហា៎ស" ថេយ៉ុង ជ្រួញចិញ្ចើមឡើងពេលឮសម្ដីលេខាខ្លួនសួរមកបែបនេះ
"ខ្ញុំដូចជាអត់មានភ្លេចអីទេលោកប្រធាន" ជេគ គេនៅក្មេងតើម៉េចនឹងអាចភ្លេចភ្លាំងដូចមនុស្សចាសទៅ
"ទៅយកហ្គុកគីយ៉ាងម៉េចចាំបានដែរទេនឹង" ថេយ៉ុង
"អូ! មែនហើយចេះភ្លេចទៅកើតអាជេគហុឺយ" ជេគ យកដៃមកក្បាលខ្លួនហើយក៏ងាកមកមើលថេយ៉ុងវិញ
"នៅមើលស្អីទៀតឆាប់ទៅ" ថេយ៉ុង ពេលដែលលេខាមិនគិតចេញឡានទៅបែរជាងាកមកមើលមុខខ្លួនបែបនេះនាយក៏និយាសម្លុតតែម្ដងទៅ
"បាទបទលោកប្រធាន" ជេគ ក៏ប្រញាប់ដាក់ខ្សែក្រវាត់ហើយបើកឡានចេញពីក្រុមហ៊ុនសម្ដៅទៅហាងរបស់ហូស៊ុកតាមបញ្ជារបស់ថេយ៉ុងដែលហាងនៅមិនឆ្ងាយប៉ុន្មានពីក្រុមហ៊ុននោះទេ

___ ក្នុងហាង ___

"យ៉ាងម៉េចហើយហ្គុកគីហត់ដែរទេ ហុឹម" ហូស៊ុក ដែលលេងជាមួយក្មេងបានសួរទៅកាន់ក្មេងតូចដែលរត់លេងជាមួយខ្លួនយ៉ាងសប្បាយមុននេះថាហត់ឬអត់ព្រោះខ្លាចថាគេហត់ខ្លាំងពេក
"អត់ទេបងស៊ុកសប្បាយខ្លាំងណាស់ ហិហិ " ហ្គុកគី សើចរលាក់ខ្លួនឡើងបាត់ភ្នែកអស់ទៅហើយ
"បើអញ្ចឹងសម្រាកទៅបងហត់ហើយ" ហូស៊ុក ឃើញក្មេងសើចសប្បាយបែបនេះគេក៏សប្បាយចិត្តដូចគ្នាតែគេក៏ហត់ណាស់ដែរណាមួយជួយលក់ម៉ាក់របស់ខ្លួនហើយនៅមករត់លេងប្រលែងជាមួយនឹងក្មេងតូចម្នាក់នេះទៀត
"អត់ទេហ្គុកគីចង់លេងជាមួយបងស៊ុកបន្តទៀត" ហ្គុកគី បែរជាកាន់ដៃហូស៊ុកជាប់មិនព្រមលែងនឹងនៅចង់លេងបន្តទៀត
"អាអា បានហើយហ្គុកគីសម្រាកទៅមោះមកញុាំនំសិនមក" លោកស្រីជុង កាន់នំយកមកដាក់នៅតុកដែលភ្ញៀវអង្គុយហើយក៏ហៅក្មេងដែលរំអុកចង់រត់លេងបន្តនោះមកញុាំអីវិញព្រោះនេះក៏ល្ងាចហើយដែរ
"បាទអ្នកមីង " ហ្គុកគី នៅតែកាន់ដៃហូស៊ុកជាប់នឹងដើរទៅអង្គុយនៅលើកកៅដែលពេលនេះមិនមានភ្ញៀវមកទៀតនោះទេព្រោះវាជិតយប់ហាងក៏ជិតបិទដែរ
"យ៉ាងម៉េចហើយលេងសប្បាយដែរទេថ្ងៃនេះ" លោកស្រីជុង អង្គុយមើលមុខក្មេងដែលកំពុងយកនំញុាំយ៉ាងគួរឲ្យស្រឡាញ់នោះរួចគាត់ក៏សួរឡើងមក
"បាទសប្បាយណាស់ហិហិ" ហ្គុកគី ញញឹមឆ្លើយតបវិញទាំងលឹបភ្នែកក្មេងនេះគួរឲ្យស្រឡាញ់ខ្លាំងណាស់
"ម៉ាក់នំនេះទិញមកពីណាទៅរស់ជាតិឆ្ងាញ់ណាស់" ហូស៊ុក ញុាំនំពេញៗមាត់នឹងសរសើរពីរស់ជាតិទៀត
"អ៎! គឺម៉ាក់ទិញនៅហាងខាងមុខនោះថាទិញមកឲ្យហ្គុកគីញុាំព្រោះគេរត់លេងបែបនេះពេលហត់ប្រហែលជាឃ្លានហើយ" លោកស្រីជុង
" ឆ្ងាញ់គួរសមថ្ងៃក្រោយទៅញុាំដល់ហាងតែម្ដងចាំមើល" ហូស៊ុក ពេលបាននំញុាំបែបនេះចរិកដូចជាកូនក្មេង5ឆ្នាំយាយពីមាត់វិញញុកពេញៗមាត់
"នំនេះអ្នកមីងទិញឲ្យហ្គុកគីចឹងបងស៊ុកដណ្ដើមហ្គុកគីហើយ " ហ្គុកគី និយាយចេញមកធ្វើឲ្យហូស៊ុកភាំងតែម្ដងឯលោកស្រីជុងវិញអស់សំណើចជាខ្លាំងពេលឃើញបែបនេះ
"នំនេះម៉ាក់ទិញមកឲ្យបងពីរនាក់ហ្គុកគីតើមែទេអ្នកម៉ាក់" ហូស៊ុក
"អត់ទេម៉ាក់ទិញឲ្យហ្គុកគីមិនបានទិញឲ្យកូនទេព្រោះកូនធំហើយ "លោកស្រីជុង បែរជាសើចនឹងបដិសេដចំពោះសំណួរហូស៊ុកទៅវិញ
" ហាសហាអួកៗ" ក្មេងតូចហ្គុកគី ពេលដែលលោកស្រីជុងកាន់ជើងបែបនេះក៏លៀនអណ្ដាតដាក់ហូស៊ុកនឹងធ្វើមុខឡិកឡក់ជាហេតុធ្វើឲ្យហូស៊ុកខ្នាញ់ជាខ្លាំង
"ម៉ាក់~" ហូស៊ុក ពេពមាត់មិនសុខចិត្ត ដែលធ្វើឲ្យលោកស្រីជុងនឹងហ្គុកគី មើលមុខគ្នាហើយសើចនឹងចរិកងរង៉ក់របស់ហូស៊ុក
" ហាស ហាស~"
"ហ្គុកគីនិយាយលេងទេណាបងស៊ុកកុំខឹងនឹងហ្គុកគីអីណា" ហ្គុកគី
"ក្មេងឆ្កួតហ្គុកគីគួរឲ្យស្រឡាញ់យ៉ាងនឹងអ្នកណាទៅខឹងកើតទៅ"ហូស៊ុក មុននេះគេគ្រាន់តែងរនឹងម៉ាក់គេដែលកាន់ជើងក្មេងម្នាក់នេះមិនកាន់ជើងខ្លួនប៉ុណ្ណោះអ្នកណាទៅដាច់ចិត្តខឹងក្មេងគួរឲ្យស្រឡាញ់យ៉ាងនេះកើតទៅ
"បើអញ្ចឹងហ្គុកគីសុំមកជួយលក់ដែរបានទេ" ហ្គុកគី
"តែហ្គុកគីនៅក្មេងណាស់ហើយជាកូនអ្នកមានទៀតការងារអស់នេះមិនសមសម្រាប់ក្មេងធ្វើនោះទេ" ហូស៊ុក
"តែហ្គុកគីចង់លេងជាមួយបងស៊ុកទៀតបងសុ៊កឲ្យហ្គុកគីជួយលក់ទៅណាៗៗៗ" ហ្គុកគី ការពិតដែរចង់មកជួយលក់នោះគឺមានបំណងចង់លេងទៀតសោះក្មេងហើយក្មេង
" ក្មេងចម្លួតបើចង់លេងជាបងក៏មកលេងមកបងគេនៅធ្វើការនៅទីនេះទេតើ" លោកស្រីជុង អង្អែលក្បាលក្មេងដែលអង្គុយនៅជិតខ្លួននិងនិយាយប្រាប់ដោយសម្ដីបែបផ្អែមល្ហែម
"មើលទៅអ្នកប្រុសតូចហ្គុកគីដូចជាចូលចិត្តក្មេងម្នាក់នោះណាស់លោកប្រធាន " ជេគ ដែលនៅឈរមើលសកម្មភាពជាមួយនឹងថេយ៉ុងនៅខាងក្រៅក៏និយាយឡើងក្បែរត្រចៀករបស់ធ្វើថេយ៉ុង
" ហើយវាយ៉ាងម៉េចទៅ " ថេយ៉ុង ក៏សួរបកទៅវិញទាំងដែលកំពុងមើលកាយវិការរបស់ហូស៊ុកនឹងហ្គុកគីមើលទៅដូចជាត្រូវរៅគ្នាដល់ហើយ
"លោកប្រធានមិនគិតយកគេធ្វើជាអ្នកមើលថែអ្នកប្រុសតូចហ្គុកគីទេយ៉ាងម៉េច" ជេគ
"បានហើយឆាប់ចូលទៅយកហ្គុកគីទៅ" ថេយ៉ុង មិនតបនឹងសំណួររបស់ជេគសូមបីមួយម៉ាត់ហើយដើរចូលទៅក្នុងហាងយ៉ាងប្រងើយ
" បងថេ" ហ្គុកគី ដែលកំពុងសើចសប្បាយជាមួយនឹងហូស៊ុកសុខៗក៏ហៅឈ្មោះអ្នកដែលដើរចូលមកក្នុងហាង
"អូ! បងប្រុសមកទទួលហើយហ្គុកគី " លោកស្រីជុង ពេលឮក្មេងហៅឈ្មោះអ្នកដែលចូលមកក្នុងហាងរបស់ខ្លួនគាត់ក៏ក្រលេកទៅមើលតាមសំឡេងនោះ ។ ចំណែកឯហ្គុកគីវិញពេលដែលឃើញថេយ៉ុងមកដល់ក្នុងហាងហើយក៏ញញឹមបិទមាត់មិនជិតនោះទេខុសដាច់ពីហូស៊ុកឆ្ងាយណាស់ឲ្យតែឃើញមុខថេយ៉ុងពេលណាដូចជាឃើញសត្រូវរាប់មុឺនឆ្នាំមុនអញ្ចឹង
" សួស្តីអ្នកស្រី" ថេយ៉ុង ចូលមកដល់ក៏ឱនគោរពលោកស្រីជាការគួរសម
"ចា៎សសួស្តីក្មួយ" លោកស្រីជុង
"ខ្ញុំមកយកហ្គុកគីត្រឡប់ទៅវិញតើគេមាធ្វើអ្វីឲ្យរំខានដល់អ្នកស្រីដែរទេ"ថេយ៉ុង
"អ៎ មិនអីទេមិនរំខានទេ ហ្គុកគីគេស្ដាប់បង្គាប់ណាស់" លោកស្រីជុង
" ម៉ាក់ខ្ញុំសុំទៅផ្ទះមុនហើយ" ហូស៊ុក ក្រោយពីសម្លឹងថេយ៉ុងអស់ចិត្តហើយគេក៏សុំលោកស្រីជុងទៅផ្ទះមុនបើថានៅយូរទៀតប្រាកដជាឈ្លោះគ្នាទៀតជាមិនខានទេ
" ទៅលឿនម៉្លេះកូនមិនគិតនិយាយអីជាមួយក្មួយម្នាក់នេះសិនទេឬ" លោកស្រីជុង គ្រាន់តែតែថេយ៉ុងចូលមកដល់ភ្លាមហូស៊ុកក៏សុំទៅផ្ទះវិញភ្លាមធ្វើឲ្យគាត់គិតឆ្ងល់បន្តិចដែរ
"ខ្ញុំគ្មានរឿងអីនិយាយមួយគេទេម៉ាក់ខ្ញុំទៅសិនហើយ" ហូស៊ុក ក៏បម្រុងដើរចេញពីហាងត្រឡប់ទៅផ្ទះវិញទៅហើយតែក៏ត្រូវថេយ៉ុងនិយាយឡើង
"តែខ្ញុំមានរឿនចង់និយាយជាមួយឯង" ថេយ៉ុង ពាក្យសម្ដីរបស់ថេយ៉ុងដែលនិយាយមកក៏ធ្វើឲ្យហូស៊ុកដែលកំពុងតែយកដៃទៅបើកទ្វារចេញទៅផ្ទះនោះក៏ងាកមកវិញយ៉ាងលឿន
"រឿងស្អីរបស់ឯងទៅអាមុខស្វា" ហូស៊ុក..

សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

សរសេរដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Donde viven las historias. Descúbrelo ahora