" អ៊ំបងថេគាត់ទៅណាហើយ " ជូសុី ចូលមកដល់ក្នុងផ្ទះក៏សួរទៅអ៊ំដាភ្លាមដោយមិនលើកដៃជម្រាបសួរអីសិនទេ
" អ្នកប្រុសថេយ៉ុងទៅធ្វើការបាត់ហើយនឹងអ្នកនាងលោកស្រីមានការអីមែនទេទើបមកដល់ទាំងព្រឹក "អ៊ំដា
" នេះឬក្មេងដែលក្មួយថេយ៉ុងយកមកមើលថែប្អូនគេនោះ" លោកស្រីជីយ៉ា មើលមកហូស៊ុកតាំងពីក្បាលដល់ចុងជើងរួចក៏ធ្វើមុខដូចជាចង់ពេពជ្រាយដាក់ហូស៊ុក
" មានអ្នកណាទៀតទៅម៉ាក់ក្រៅពីអាក្មេងថ្នាក់ទាបនឹង ហ្អាស ហាស " ជូសុី និយាយរួចនាងនឹងម្ដាយក៏សើចចំអកឲ្យហូស៊ុកដែលនៅឈរថ្មឹងមិនមាត់អ្វី
" ទោះខ្ញុំក្មេងថ្នាក់ទាបក៏នៅល្អជាងពួកអ្នកដែរដែលបើកភ្នែកមកមិនទាន់ក៏មកដល់ផ្ទះមនុស្សប្រុសទាំងព្រឹក" ហូស៊ុក ដែលមិននិយាយអីមុននេះក៏និយាយឌឺដងទៅវិញទាំងសើចតិចៗព្រោះគេនិយាយនេះគឺសុទ្ធជាការពិត
"នេះឯងចង់ថាឲ្យយើងនឹងម៉ាក់យើងមែនទេ "ជូសុី គេនិយាយចោលសោះតែនាងបែរជារើសដាក់ខ្លួនព្រោះថាឲ្យតែព្រឹកឡើងនាងមកថេយ៉ុងរហូតពិតមែន
" ខ្ញុំនិយាយចោលបើមានខ្លួនក៏រើសយកទៅ " ហូស៊ុក
"ក្មេងឯងនេះឈ្លើយណាស់យើងជាមនុស្សចាស់ជាងឯងគួរតែគោរពយើងខ្លះទៅ" លោកស្រីជីយ៉ា តម្លើងសរសៃកដាក់ហូស៊ុកភ្លាមៗ
" ខ្ញុំមិនបានឈ្លើយគ្រាន់តែនិយាយតាមការពិតលោកស្រីនេះណាគួរតែធ្វើជាគម្រួរល្អឲ្យកូនលោកស្រីធ្វើតាមមិនមែនព្រឹកឡើងឲ្យមកផ្ទះមនុស្សប្រុសបែបនេះទេ" ហូស៊ុក មិនបានខ្លាចរអានឹងលោកស្រីជីយ៉ាទេគេនិយាយចំៗធ្វើឲ្យលោកស្រីជីយ៉ានឹងកូនស្រីកាន់តែក្ដៅស្លឹកត្រចៀកហើយ
" មកផ្ទះមនុស្សប្រុសតើវាយ៉ាងម៉េចទៅមុននឹងក្រោយក្មួយថេនឹងកូនជូសុីគង់តែរៀបការទេ" លោកស្រីជីយ៉ា និយាយទាំងញញឹមធ្វើឲ្យអ៊ំដានឹងចែមមើលមុខគ្នាទៅវិញទៅមកព្រោះតែងើយឆ្ងល់នឹងពាក្យដែលលោកស្រីជីយ៉ាបាននិយាយ
" រៀបការជារឿងមុននឹងក្រោយប៉ុន្តែពេលនេះពួកគេមិនទាន់រៀបការឯណា "ហូស៊ុក មិនបានខ្វល់អ្វីទេបើជូសុីនឹងរៀបការពិតមែនគឺល្អណាស់ព្រោះគេកំពុងតែមិនចង់ឃើញមុខថេយ៉ុងស្រាប់ផង
" យើងប្រាប់ឯងឲ្យដឹងណាបើយើងនឹងបងថេរៀបការពេលណាឯងនឹងខ្ទាតចេញពីផ្ទះនេះជាមិនខានទេ" ជូសុី មានអំណួតធ្វើដូចរឿងនេះនឹងកើតឡើងនៅពេលខាងមុខពិតមែនចឹងនាងនិយាយចេញមកទាំងគ្មានរអៀសចិត្តអីបន្តិចទេ
" មិនបាច់បារម្ភទេបើមានថ្ងៃនោះមែនខ្ញុំនឹងលាឈប់ដោយខ្លួឯង " ហូស៊ុក ញញឹមហើយនិយាយ
" បងស៊ុកហ្គុកគីចង់ញុាំមី " ហ្គុកគី ស្រាប់តែមកអង្រួនដៃហូស៊ុកធ្វើឲ្យអ្នកដែលកំពុងតែសម្លឹងមុខគ្នាត្រូវងាកចេញ
" ចាំបងធ្វើឲ្យចឹងតោះ" ហូស៊ុក ក៏ដឹកដៃហ្គុកគីចូលទៅផ្ទះបាយដោយមិនបានលាលោកស្រីជីយ៉ាអីបន្តិចនោះទេ
" កុំឲ្យយើងបានមកនៅទីនេះណាមិនអញ្ចឹងទេឯងនឹងគ្មានស្រមោលនៅក្នុងផ្ទះនេះទេ "ជូសុី សម្លឹងមើលដំណើរហូស៊ុកដឹងដៃក្មេងចូលទៅក្នុងផ្ទះទាំងខាំមាត់ក្ដាប់ដៃ
" បានហើយជូសុីបើក្មួយថេមិននៅទេយើងទៅវិញម៉ាក់មិនចង់ឃើញមុខអ្នកបម្រើទាំងនេះទេ " ជូសុី នឹងលោកស្រីជីយ៉ា ក៏ដើរចេញទៅវិញនឹងបើកឡានចេញពីផ្ទះថេយ៉ុងងត្រឡប់ទៅវិញ
YOU ARE READING
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
ChickLitមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...