ភាគទី38

275 33 0
                                    

គម្រោងចង់ទៅដើរលេងរបស់ហ្គុកគីនឹងហូស៊ុកក៏ត្រូវបានផ្អាកព្រោះតែគ្រួសាររបស់ជូសុីនាំគ្នាមកលេងកាត់ព្រឹកដោយលើកហេតុផលថាចង់សួរនាំសុខទុក្ខដែលបានបែកគ្នាទៅអស់ជាយូរឆ្នាំ
" ជម្រាបសួរលោកអ៊ំ "ជូសុី មកដល់ក៏លើកដៃសំពះលោកគីមយ៉ាងញិកញ៉ក់តាមចរិករបស់នាងតែមិនបានមើលមុខលោកស្រីសុីនឌីឡើយ
" ជម្រាបសួរលោកបង" លោកស្រីជីយ៉ា ក៏លើកដៃញញឹមញញែមមិនឈប់ដូចគ្នា
" សួស្ដីតោះទៅអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវសិនទៅ" លោកគីម ក៏សម្ដែងការគោរពដោយទទួលភ្ញៀវឲ្យទៅអង្គុយលេងនៅក្នុងផ្ទះដើម្បីបានផឹកទឹកទុកជាការគួរសម

+បន្ទប់ទទួលភ្ញៀវ

" ចែមទៅលើកទឹកមកឲ្យភ្ញៀវមក" លោកស្រីសុីនឌី ក៏បានបញ្ជារឲ្យចែមទៅយកទឹកមកឲ្យភ្ញៀវ
" ច៎ាសលោកស្រី" ចែម ក៏អោនគំនាបបន្តិចដើម្បីដើរចូលទៅផ្ទះបាយយកទឹកមកទទួល
" អរគុណឯងហើយដែលបានមកចូលរួមកម្មវិធីរបស់យើង "លោកគីម គ្រួសារមកទាំងអស់គ្នាគ្មានបាត់អ្នកណាម្នាក់ទេដូច្នេះហើយទើបគ្រួសារទាំងស្និទ្ធស្នាលគ្នាដូចជាបងប្អូន
" មិនអីទេចុះឯណាក្មួយថេនឹងហូស៊ុកទៅ"លោកជុង ងាកមើលឆ្វេងស្ដាំគ្រប់កន្លែងអស់ហើយនៅតែមិនឃើញហូស៊ុកនឹងថេយ៉ុងទៀតសួររកទៅតែក៏ធ្វើឲ្យស្រីជីយ៉ាមានការសង្ស័យដែរទើបតែឃើញហូស៊ុកហេតុអីទើបលោកជុងស្គាល់ឈ្មោះគេបាន
" ពួកគេនៅខាងលើមិនទាន់ចុះមកទេ"លោកគីម
" មែនហើយសុីនឌីនឹងឯងទៅរស់នៅប្រទេសជប៉ុនយូរឆ្នាំហើយតើទីនោះយ៉ាងម៉េចដែរអាកាសធាតុដូចនៅប្រទេសយើងដែរទេ" លោកជុង គោលបំណងដែលមកទីនេះព្រោះចង់ជួបនឹងហូស៊ុកទេទើបចេះតែរកសំណួរសួរៗទៅដើម្បីកុំឲ្យគេសង្ស័យ
" គឺល្អណាស់មិនមានបញ្ហាអីទេ" លោកគីម
" លោកជុងរកមើលអីមែនទេនឹង" លោកស្រីសុីនឌី
" លោកអ៊ំបងថេកាលណាគាត់ចុះមកទៅ" ជូសុី នាងនិយាយកាត់សម្ដីរបស់មនុស្សចាស់ប្រៀបដូចជាមនុស្សដែលមិនធ្លាប់ទទួលបានការអប់រំមកពីសាលាអញ្ចឹង
" អេហេជូសុី រកក្មួយថេធ្វើអីទៅ"លោកស្រីសុីនឌី មកផ្ទះនេះលើកណាក៏រកតែថេយ៉ុងដែរមិនដឹងជាមានការងារអ្វីជាមួយគ្នាពេកទេ
" ខ្ញុំចង់រកគាត់"ជូសុី
" ជូសុីកុំខ្វះការគួរសម"លោកជុង
" កូនថេចុះមកហើយ " លោកគីម នាងល្អគ្រាន់តែឮថាថេយ៉ុងចុះមកក៏ញញឹមបិទមាត់មិនជិតតែក៏ត្រូវស្រងាកចិត្តពេលឃើញថេយ៉ុងកំពុងបណ្ដើរកៀកដៃគ្នាយ៉ាងស្អិតរមួតជាមួយនឹងហូស៊ុកនឹមពរហ្គុកគីនៅដៃម្ខាងដែលមើលទៅប្រៀបដូចជាឪពុកម្ដាយនឹងកូនប្រុសកំពុងនាំគ្នាចេញទៅណាមួយ
" លោកពូមកដល់យូរហើយមែនទេនឹងឲ្យខ្ញុំសុំទោសលោកពូផងណាដែលចុះមកយឺត" ថេយ៉ុង ដើម្បីជាការគួរសមដែលខ្លួននឹងហូស៊ុកចុះមកយឺតទើបនាយសុំទោសទុកជាការគួរសម
" មិនអីទេក្មួយថេ "លោកជុង និយាយជាមួយថេយ៉ុងតែភ្នែកក៏សម្លឹងមើលហូស៊ុកមិនដាក់
" ថេអូនគិតថាពួកយើងឆាប់ទៅនេះថ្ងៃហើយណា"ហូស៊ុកញិកញ៉ក់និយាយយ៉ាងផ្អែមល្ហែមដាក់នាយ
" មែនហើយលោកប៉ាពូខ្ញុំមិនបាននៅនិយាយលេងជាមួយទេខ្ញុំត្រូវនាំហូស៊ុកនឹងហ្គុកគីទៅដើរលេង"ថេយ៉ុង គម្រោងថាដើរនឹងឈប់ទៅហើយតែដោយសារតែលោកជុងមកដែរទើបហូស៊ុករំអ៊ុកនាយចេញទៅដើរលេងឲ្យទាល់តែបាន
" អូនសុំទៅដែរបានទេបងថេ"ជូសុី នាងល្អខំញញឹមដាក់នាយដោយយកគាប់យកគួរព្រោះគិតថានាយនឹងមិនប្រកែកទេ
" មិនបានទេខ្ញុំនឹងបងថេចង់ដើរលេងតែបីនាក់ហ្គុកគីទេអ្នកនាងទៅធ្វើជាឆ្អឹងទទឹងកធ្វើអី" ហូស៊ុក លើកនេះលែងទុកមុខឲ្យនាងល្អទៀតហើយដាក់មកច្បាស់ៗតែម្ដងហើយ
" ឯងថាអ្នកណាជាឆ្អឹងទទឹងកហ៎ាស "ជូសុី
" គឺនាងនឹងហើយរកតែខ្ញុំនឹងបងថេទៅ sweet តែពីរនាក់ក៏មិនបាន" ហូស៊ុក
" ទៅដើរលេងឬក៏ចង់ប្រើល្បិចទាក់យកបងថេទៅហ៎ាស" ជូសុី
" ខ្ញុំនេះហ៎េសចង់ប្រើល្បិចទាក់យកបងថេនោះសួរគាត់ទៅមើលគាត់ស្មគ្រ័ចិត្តនាំខ្ញុំទៅដើរលេងដោយខ្លួនឯងទេ" ហូស៊ុក
" បានហើយក្មួយថេក្រែងទៅដើរលេងជាមួយប្អូនមែនទេក៏ឆាប់នាំគ្នាទៅៗក្រែងលថ្ងៃបន្តិចទៀតមនុស្សច្រើននាំឲ្យស្ទះផ្លូវណា" លោកស្រីសុីនឌី
" មែនហើយបងថេពួកយើងឆាប់ទៅៗណាអូននឹងហ្គុកគីចង់ទៅដល់កន្លែងដើរលេងឆាប់ៗ"ហូស៊ុក
" បានៗលាហើយលោកប៉ាលោកពូអ្នកមីង" ថេយ៉ុង គេរវល់ភ្លឹងនឹងហូស៊ុកដែលឌឺដងជាមួយនសងជូសុីនៅមានកាយវិការម្ញិកម្ញក់ដាក់នាយចម្លែកខុសរាល់ដងទៀត
" ចាំមើលណាយើងនឹងយកបងថេមកគ្រប់គ្រងឲ្យទាល់តែបាន" ជូសុី សម្លឹងមើលដំណើររបស់ពួកគេដើរចេញទៅទាំងក្ដាប់ដៃយ៉ាងណែន
" ផាច់ នាងឯងក៏ដូចគ្នាជាបក្សពួកជាមួយវាមែនទេទើបកាន់ជើងវាម្ល៉េះ" ជូសុី ងាកមកក៏វាត់មួយកំផ្លៀងទៅលើផ្ទៃមុខរបស់លោកស្រីសុីនឌីទាំងគ្មានមូលហេតុនឹងគ្មានសីលធម៏នៅក្នុងខ្លួនសោះ
" ជូសុីធ្វើអីនឹង" លោកជុងស្រែកគំហកដាក់នាងល្អពេញមួយទំហឹងព្រោះតែនាងធ្វើរឿងមិនគប្បីទៅលើមនុស្សដែលមានវ័យចំណាស់ជាងខ្លួន
" ប៉ាហ៊ានគំហកឲ្យខ្ញុំដោយសារតែនាងផងហ៎េស"ជូសុី
" ផាច់ ប៉ាដែលប្រដៅឯងឲ្យគ្មានសុជីវធម៏ជាមួយមនុស្សចាស់បែបនេះអត់" លោកជុង ដោយសារតែទង្វើរបស់នាងពិតជាពុំគប្បីពិតមែនទើបគាត់លើកដៃវាយនាងមួយកំផ្លៀងទាំងការខឹងសម្បារ
" អួយ ស្លាប់ហើយបងទះកូនធ្វើអី" លោកស្រីជីយ៉ា លើកដៃខ្ទប់មាត់ស្ទើតែមិនចង់ជឿ
" នេះអូនប្រដៅកូនយ៉ាងម៉េចទើបគេគ្មានសុជីវធម៏ដាក់មនុស្សដែលចាស់ជាងខ្លួនអញ្ចឹងនោះ" លោកជុង
" ប៉ាហ៊ានទះខ្ញុំដោយសារតែនាងផង" ជូសុី
.........................

+សួនកំសាន្ត

ហ្គុកគីមកដល់សួនកំសាន្តក៏រត់ទៅលេងជាមួយនឹងក្មេងៗផ្សេងទៀតដោយទុកឲ្យថេយ៉ុងនឹងហូស៊ុកនៅអង្គុយមើលក្មេងៗលេងពីចម្ងាយ

" នេះទឹកអូនផឹកវាសិនទៅ "ថេយ៉ុង ដើរមកពីទិញទឹកឲ្យហូស៊ុកហើយនាយក៏ត្រឡប់មកអង្គុយជាមួយនឹងហូស៊ុកវិញ
" អរគុណហើយ "ហូស៊ុក
" អូនព្រមប្រាប់បងឬនៅថាអូននឹងលោកពូត្រូវជាអ្វីនឹងគ្នា" ថេយ៉ុង
" លោកនៅតែចង់ដឹងវាទៀត "ហូស៊ុក គេមិនចង់ប្រាប់អ្នកណាឲ្យដឹងឡើយគេចង់កប់វាចោលនៅក្នុងចិត្តរបស់គេតែម្នាក់ឯងកុំឲ្យគេដឹងឡើយ
" មែនតាំងពីអូននឹងលោកពូជួបគ្នាមកអូនមានអាថ៌កំបាំងច្រើនណាស់"ថេយ៉ុង
" លោកកុំចង់ដឹងអីខ្ញុំមិនចង់ឲ្យអ្នកណាដឹងទេ"ហូស៊ុក
"ហេតុអីទៅ?" ថេយ៉ុង
" សេហ៊ុន អាហ៊ុនយើងនៅទីនេះ " ហូស៊ុក ពេលឃើញសេហ៊ុននៅក្នុងសួនកំសាន្តភ្លាមគេសប្បាយចិត្តខ្លាំងណាស់ព្រោះពួកគេបែកគ្នាយូរដែរហើយ
" ហូស៊ុក ~" សេហ៊ុនក្រឡេករកមើលអ្នកដែលស្រែកហៅខ្លួនពេលដឹងថាជាអ្នកណាហើយគេក៏រត់មកអោបហូស៊ុកភ្លាម
" នឹកណាស់ នឹកណាស់ " ហូស៊ុកសេហ៊ុនអោបគ្នាដោយក្ដីនឹករលឹក
" ឯងនេះមិនដែលទាក់ទងមកលេងយើងទាល់តែសោះហើយ" ហូស៊ុក
" យើងគិតថាឯងរវល់ទើបយើងមិនចង់រំខាននឹងណាតែឯងមកទីនេះធ្វើអីទៅ" ហូស៊ុក
"យើងគ្រាន់តែដើរកាត់តាមនេះទេតែចៃដន្យក៏ជួបឯងហៅយើងតែម្ដងទៅ" សេហ៊ុន
អ្នកទាំងពីរនិយាយគ្នាលេងយ៉ាងសប្បាយដោយមិនបានខ្វល់នឹងថេយ៉ុងទេក្រោយយូរបន្តិចមកទើបសេហ៊ុនចាប់ទាយថ្ពាល់ហូស៊ុកទាំងសងខាងលេងព្រោះតែគ្រឺតខ្លាំងពេក
" យើងទៅមុនហើយហូស៊ុកចាំពេលណាទំនេរយើងនឹងទៅលេងឯងដល់ផ្ទះម្ដង"សេហ៊ុន ក៏ដើរចេញពីពួកគេត្រឡប់ទៅវិញដោយថេយ៉ុងវិញមុខឡើងម៉ូវហាក់បីដូចកំពុងតែខឹងអ្វីមួយ

សូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏

និពន្ធដោយ: IN RANEY

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now