" សួស្តីតើលោកគីមថេយ៉ុងនៅជាន់ណាដែរ" ហូស៊ុក ពេលមកដល់ក្រុមហ៊ុនគេក៏ដើរចូលទៅរកបុគ្គលិកដែលកំពុងធ្វើការនៅជាន់ខាងក្រោមដើម្បីសួររកជាន់ដែលថេយ៉ុងធ្វើការ
" អត់ទោសតើលោកបានណាត់លោកប្រធានទុកហើយឬនៅ" ដេយ៉ាង ជាបុគ្គលិកប្រុសកំពុងតែរៀបឯកសារដើម្បីឲ្យថេយ៉ុងសុីញ៉េ
" ខ្ញុំមិនបានណាត់គេទុកទេគ្រាន់តែយកអាហារមកឲ្យតែប៉ុណ្ណោះ " ហូស៊ុក លើកប្រអប់មកបង្ហាញដេយ៉ាង
"សុំទោសផងបើមិនបានណាត់គាត់ទុកទេលោកមិនអាចចូលបានទេ" ដេយ៉ាង ថេយ៉ុងជាប្រធានក្រុមហ៊ុនមិនអាចអ្នកណាក៏ចេះតែចូលបានទេលុះត្រាតែមានការណាត់ទុកជាមុនទើបអាចជួបបាន។
ហូស៊ុកកំពុងពន្យល់ថាខ្លួនយកអាហារមកឲ្យថេយ៉ុងតាមការបញ្ជារបស់អ៊ំដាតែបុគ្គលិកមិនព្រមឲ្យគេចូលទាល់តែសោះ រំពេចនោះជូសុីក៏ដើរចូលមកក្នុងហ៊ុនហើយឡើងទៅខាងលើ(ជូសុីអត់បានឃើញហូស៊ុកទេហើយហូស៊ុកក៏អត់បានឃើញជូសុីដែរ)ដោយមិនឃើញមានអ្នកណាមកឃាត់នាងម្នាក់នោះទេតែហូស៊ុកនឹងហ្គុកគីវិញពេលនេះមានទាំងសន្តិសុខមកជួយឃាត់ទៀត
" ឥឡូវចេះចុះលោកអាច call ទៅលោកថេយ៉ុងបានទេប្រាប់ថាខ្ញុំឈ្មោះហូស៊ុកយកម្ហូមកឲ្យគេប្រាប់ឲ្យមកទទួលផង "ហូស៊ុក អស់ជម្រើសមានតែឲ្យបុគ្គលិក call ហៅថេយ៉ុងមកបើមិនអញ្ចឹងទេគេជាមួយនឹងហ្គុកគីប្រាកដណាស់នឹងត្រូវសន្តិសុខអូសចេញទៅវិញមិនខានទេ
" ដេយ៉ាងមានរឿងអីនឹង " ជេគ ឃើញមនុស្សអ៊ូអរច្រើនគេក៏ចូលទៅសួរនាំក្រែងលមានបញ្ហាកើតឡើងនៅក្នុងក្រុមហ៊ុន
" បងជេគ " ហ្គុកគី
" អ្នកប្រុសតូចហ្គុកគី " ជេគ ពេលបានឮក្មេងហៅឈ្មោះខ្លួននាយក៏រាងភ័យដែរព្រោះនៅសុខៗបែរជាមានវត្តមានរបស់ហ្គុកគីនៅទីនេះ
" អឺ លោកមកល្អហើយបុគ្គិលទាំងអស់នេះមិនឲ្យខ្ញុំចូលទៅខាងលើទេ "ហូស៊ុក ក៏និយាយទៅកាន់ជេគ រួចបុគ្គលិកក៏នាំគ្នាមើលមកជេគព្រោះថាហូស៊ុកបានស្គាល់ជេគដែលជាលេខារបស់ប្រធានក្រុមហ៊ុន
" អ្នកទាំងអស់គ្នាទៅធ្វើការវិញ " ជេគ បុគ្គលិកក៏នាំគ្នាចូលទៅអង្គុយធ្វើការតាមកន្លែងខ្លួនវិញឯជេគក៏នាំហូស៊ុកនឹងហ្គុកគីទៅខាងលើ" បងថេអាទិត្យក្រោយបងទៅខួបកំណើតអូនផងណាពួកយើងនឹងបានរាំជាគូរជាមួយគ្នា" ជូសុី មកអោបដៃអោបជើងថេយ៉ុងទាំងដែលនាយកំពុងតែធ្វើការដែលជាហេតុធ្វើថេយ៉ុងទើសដៃទើសជើងជាខ្លាំង
" បងដឹងហើយចាំបងទៅតែពេលនេះបងធ្វើការសិនជូសុីឈប់មកអោបបងទៅទើសដៃណាស់" ថេយ៉ុង មើលឯកសារផងដៃប្រឹងបេះដៃជូសុីចេញពីខ្លួនផងទាំងពិបាក
" បងថេគ្រាន់តែអោបប៉ុណ្ណឹងសោះ" ជូសុី
DU LIEST GERADE
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
ChickLitមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...