ភាគទី32

268 38 6
                                    

" អួយ លែងយើងនាងឆ្កួតឬយ៉ាងម៉េចនឹងលែង " ហូស៊ុក
" អាក្មេងថ្នាក់ទាបអាក្មេងអ្នកដឹកជញ្ជូន " ជូសុី
" បើខ្ញុំជាក្មេងដឹកជញ្ជួនវាយ៉ាងម៉េច " ហូស៊ុក គេពិតជាអស់ការអត់ធ្មត់នឹងនាងហើយឲ្យតែមកជួបគេលើកណាក៏មើលងាយគេដែរ
" ឯងជាមនុស្សប្រុសតែបែរជាយកមនុស្សដូចគ្នាមកធ្វើជាសង្សារ ហ្ហឹស មានដឹងទេថាឯងកំពុងតែធ្វើឲ្យបងថេបាក់មុខនៅក្នុងសង្គមហើយ ហាសហាស " ជូសុី សើចឌឺដងឲ្យហូស៊ុកនឹងបង្ហាញការមិនពេញចិត្តចំពោះស្នេហារវាងបុរសនឹងបុរស
" ខ្ញុំថាបងថេមិនបានមកបាក់ដោយសារខ្ញុំទេតែបើសិជាគាត់បាក់មុខពិតមែនគឺដោយសារតែមានមនុស្សចរិកដូចនាងនៅក្បែរខ្លួនច្រើនជាង" ហូស៊ុក រាល់ពាក្យសម្ដីដែលជូសុីនិយាយមកមិនមែគេមិនគិតទេតែដោយសារតែមិនចង់ចាញ់ទើបប្រឹងរកអ្វីមកនិយាយឲ្យឈ្នះ
" ឯង.." ជូសុី បម្រុងដើរចូលទៅវាយគ្នាជាមួយហូស៊ុកបន្តតែក៏ឮសំឡេងអ្នកខាងក្រៅទើបឈប់នឹងញញឹមចេញមកទាំងមានគំនួច

" លោកប្រធាន គម្រោងនេះពិតជាល្អណាស់អាចទាញយកបានអតិថិជនថ្មីៗមកច្រើនទៀតផង" ជេគ (និយាយនៅខាងក្រៅបន្ទប់)
" ហ្ហឹម " ថេយ៉ុង

" នាងប្រុងធ្វើស្អីនឹង " ហូស៊ុក នៅសុខៗជូសុីក៏ឈប់រករឿងហូស៊ុកតែបែរជាឈ្លីសក់ខ្លួនឯងឡើងរញ៉រញ៉ៃនៅទះមុខខ្លួនឯងឡើងក្រហមពេញមុខទៀត
" ន៎ែ លែងណាចង់ធ្វើស្អីនឹង " ហូស៊ុក ជូសុីមកទាញដៃហូស៊ុកទៅទះមុខនាងដោយខ្លួនឯងឡើងងាកបែរទៅម្ខាងស្របពេលដែលថេយ៉ុងនឹងជេគចូលមកដល់ដែរល្មម
" អួយ ហ្ហឹកបងថេជួយអូនផងហូស៊ុកគេវាយធ្វើបាបអូនមើលចុះមុខអូនឡើងក្រហមអស់ហើយ" ជូសុី យំសស្រាក់ខ្ទប់មុខរត់ទៅអោបដើមដៃថេយ៉ុង
" នេះមានរឿងអីហូស៊ុកអូនដូចជាហួសហេតុពេកហើយណា " ថេយ៉ុង សម្លុតឲ្យហូស៊ុកឡើងអស់សម្លេងទាំងមុខមាំខឹងសម្បារ
" អូនហួសហេតុ បងថាអូនហួសហេតុរឿងអីទៅ " ហូស៊ុក ពីមុនមកថេយ៉ុងមិនដែលស្ដីឲ្យគេខ្លាំងបែបនេះទេទឹកភ្នែកស្ទើរតែស្រក់ចុះមកប៉ក់ៗទៅហើយ
" ជូសុីទៅធ្វើអីអូនទើបមកវាយនាងបែបនេះ " ថេយ៉ុង ភ្នែកក្រហមដោយសារការខឹងសម្បារនឹងហូស៊ុកស្រែកនិយាយទាំងញ័រមាត់
" អូនមិនបានធ្វើអីនាងទេ " ហូស៊ុក
" បើអូនមិនធ្វើអីរួចចុះហេតុអីមុខជូសុីឡើងក្រហមហើយនៅមានស្នាមម្រាមប្រាំជាប់លើមុខទៀតនោះ" ថេយ៉ុង សភាពជូសុីដែលនាយកំពុងឃើញបើប្រាប់ថាហូស៊ុកមិនបានធ្វើអីដាក់នាងក៏គេមិនជឿដែរ
" រួចចុះបងមិនសួរនាងទៅថានាងបានធ្វើអីខ្លះ" ហូស៊ុក
" មែនហើយលោកប្រធានស្ងប់អារម្មណ៍សិនទៅ" ជេគ នាយមិនចង់ជឿទេថាហូស៊ុកទៅធ្វើបាបនាងនោះតែសភាពជូសុីពិតជាយ៉ាប់ភ្នែកមើលពិតមែន
" បងថេនេះបងមិនជឿអូនទេឬបន្ទប់នេះមានតែពីរនាក់បើគេមិនធ្វើបាបអូនចុះអ្នកណាមកធ្វើបាបអូនទៅ ហ្ហឹក " ជូសុី
" ក៏នាងខ្លួនឯងមិនចឹងហីដែលទះតប់ខ្លួនឯងនោះហើយហេតុអីមកចោទប្រកាន់យើងវិញនោះ " ហូស៊ុក
" ហូស៊ុក អូនកាន់តែផ្ដេសផ្ដាស់ហើយណា " ថេយ៉ុង មកចាប់កញ្ឆក់ក៏ដៃហូស៊ុកនឹងនិយាយសម្ដីខ្លាំងៗ
" បងនឹងហើយផ្ដេសផ្ដាស់នោះមិនស្ដាប់ហេតុផលមិនសួរនាំដើមហេតុមកស្រែកសម្លុតដាក់អូនបែបនឹងមែនទេ " ហូស៊ុក គេក៏មិនចាញ់ក៏ស្រែកដាក់នាយវិញប៉ាច់ៗ
" នេះអូនផ្គើនបងផងហែស " ថេយ៉ុង នាយកាន់តែខឹងសម្បារនឹងហូស៊ុកកាន់តែខ្លាំងរហូតដល់ច្របាច់កដៃហូស៊ុកឡើងចង់បាក់ទៅហើយ
" អួយថេលែងឈឺ" ហូស៊ុក កែវភ្នែកទទេស្អាតក៏ជ្រាបចេញទឹកភ្នែកមកបន្តិចៗព្រោះតែថេយ៉ុងច្របាច់កដៃគេឡើងចង់បាក់ហើយ
" លោកប្រធានបានហើយ " ជេគ បម្រុងនឹងចូលទៅជួយហូស៊ុកដើម្បីកុំឲ្យថេយ៉ុងច្របាច់កដៃគេបន្តទៀតព្រោះតែហូស៊ុកគេចាប់ផ្ដើមរកកលចង់យំហើយ
" ឯងកុំមកចេះ " ថេយ៉ុង សម្លុតឲ្យជេគទាំងសំឡេងក្រលលឯនាងល្អជូសុីវិញលួចញញឹមទាំងមានអំនួត
" បងថេ ជួនអូនទៅមន្ទីរពេទ្យបន្ទិចបានទេអូនឈឺពេញរាងកាយអស់ហើយ" ជូសុី
" ជេគឯងជូនជូសុីទៅមន្ទីរពេទ្យទៅយើងមានរឿងចង់ដោះស្រាយ " ថេយ៉ុង នាយក៏អូសហូស៊ុកចេញពីបន្ទប់ធ្វើការចេញទៅបាត់ដោយទុកឲ្យជេគជាអ្នកនាំជូសុីទៅមន្ទីរពេទ្យវិញ
" អា៎យ បងថេហេតុអីក៏បែបនេះ"ជូសុី នាងខឹងនឹងថេយ៉ុងខ្លាំងណាស់នាងខំដាក់ទុកបែបនេះហើយនាយនៅមិនខ្វល់ពីនាងទៀត
" អ្នកនាងទៅមន្ទីរពេទ្យឥឡូវនេះដែរទេ" ជេគ
" មិនបាច់ទេយើងមិនចង់មកជ្រលក់ជាមួយឯងឡើយ" ជូសុី ក៏ដើរចេញពីបន្ទប់នេះដូចគ្នាខំដាក់ទុកទះមុខខ្លួនឯងឡើងខួចសម្រស់អស់ហើយថេយ៉ុងនៅមិនខ្វល់ជាមួយនាងទៀត

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Hikayelerin yaşadığı yer. Şimdi keşfedin